02/10/2020 09:36
សាខាសមាអ្នកមានវ័យចាស់ភូមិស្មោញសួរសុខទុក្ខដល់អ្នកមានវ័យចាស់។ រូបថត៖ បាធី
លោកបូយកុងជិន ប្រធានសមាគមអ្នកមានវ័យចាស់ឃុំឡុងឌឹកបានឲ្យដឹង៖ នៅលើ ភូមិសាស្ត្រឃុំបច្ចប្បន្នមានសមាជិកសមាគមអ្នកមានវ័យចាស់ ១.៥៣៤ នាក់កំពុងប្រជុំ ជីវភាពនៅ ១២ សាខាសមាគមភូមិ។ ក្នុងនោះ មានលោកតា លោកយាយ ៤១ នាក់មានអាយុពី ៨៥-១០១ ឆ្នាំ លោកតា លោកយាយ ១២២ នាក់មានអាយុពី ៧០-៨០ ឆ្នាំ ក្រៅពីនោះគឺសមាជិកមានអាយុពី ៥៥ ឆ្នាំ ឡើងទៅ។
ក្នុងបណ្តាឆ្នាំកន្លង អាស្រ័យអនុវត្តល្អការងារផ្សព្វផ្សាយចលនា ជាពិសេសគឺអនុវត្តល្អ បណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទាក់ទងដល់អ្នកមានវ័យចាស់។ ផ្តើម ពីនោះ បណ្តាចលនា សកម្មភាពបដិវត្តន៍ តែងបានសមាជិកសមាគមអ្នកមានវ័យចាស់ ឃុំឡុងឌឹកចូលរួមជ្រោមជ្រែង និងនាំមកលទ្ធ ផលខ្ពស់។
លេចធ្លោក្នុងចលនាគិតគូរដល់អ្នកមានវ័យចាស់ឃុំឡុងឌឹកនោះគឺ សកម្មភាពចម្រើន ជន្មាយុជូនលោកតាលោកយាយមានអាយុពី ៧០ ឆ្នាំឡើងទៅ បានឃុំយកចិត្តទុកដាក់។ តាមតួលេខស្ថិតិពីសមាគមអ្នកមានវ័យចាស់ឃុំឡុងឌឹក បណ្តាសមាជិកដែលមានអាយុ គ្រប់ ៧០ ឆ្នាំ តែងបានចាត់តាំងចម្រើនជន្មាយុ ក្រោយមកក្នុងរយៈកាល ០៥ ឆ្នាំចាត់ តាំងម្តង។ ការចម្រើនជន្មាយុបានបន្តអនុវត្ត ដើម្បីលើកទឹកចិត្តដល់លោកតា លោក យាយ។ ទន្ទឹមនឹងនោះសមាគមសកម្មធ្វើសេនាធិការដល់សមាគមអ្នកមានវ័យចាស់ទីក្រុងត្រាវិញអំពីកិច្ចការគ្រប់គ្រងមុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌត្រូវទៅសួរសុខទុក្ខ ថែទាំរបស់ សមាគមថ្នាក់លើក៏ដូចជាគោលនយោបាយរបស់មជ្ឈិមពេលមានសមាជិកសម្រេចសម្បទា ។ល។ សកម្មភាពទី ២ បានអនុវត្តជានិច្ចកាលនោះគឺការពិនិត្យ ព្យាបាលជំងឺជូនអ្នកមានវ័យចាស់។ តាមលោកបូយកុងជិន នាឱកាសខែតុលា និងខែមិថុនារាល់ឆ្នាំ ឱកាស អនុស្សាវរីយ៍ទិវាអ្នកមានវ័យចាស់អន្តរជាតិ (ថ្ងៃទី ០១ តុលា)អនុស្សាវរីយ៍ទិវាអ្នកមានវ័យចាស់វៀតណាម ( ថ្ងៃទី ០៦ មិថុនា) ឃុំតែងត្រួតពិនិត្យមុខសញ្ញានៅបណ្តាភូមិ ដើម្បី ចាត់តាំងពិនិត្យ ព្យាបាលជំងឺដល់សមាជិកដែលមានតម្រូវការ។ ដោយឡែកក្នុងឆ្នាំ ២០២០ សមាគមអ្នកមានវ័យចាស់ឃុំឡុងឌឹកបានស្ថិតិមានសមាជិក ១៦៣ លើកនាក់ចូលរួម សហ ការជាមួយដំណាក់សុខាភិបាលឃុំចាត់តាំងថែទាំសុខភាព។
អំពីសកម្មភាពរបស់សាខាសមាគម និងសមាជិកអ្នកមានវ័យចាស់នៅលើភូមិសាស្ត្រឃុំ ឡុងឌឹក បានទទួលស្គាល់ជាមួយបណ្តាទម្រង់យ៉ាងសម្បូរបែប។ ឆ្លងតាមការអនុវត្តន៍សារា ចរណ៍លេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” បណ្តាសាខាសមាគមកសាងបានទម្រង់ ក្លឹបសកម្មភាពទទួលបានលទ្ធផលខ្ពស់។ ក្នុងនោះ ក្លឹបច្រើនជំនាន់ជួយគ្នាទៅវិញទៅមកនៅភូមិកិញឡើងជាគំរូមួយ។
ដើម្បីពង្រីកល្អតួនាទីរបស់បណ្តាសមាជិកក្លឹបក្នុងសហគមន៍៖ ការពារសិទ្ធិនិងផលប្រ យោជន៍ស្របច្បាប់បង្កើនគុណភាពជីវភាព បង្កលក្ខណៈឲ្យអ្នកមានវ័យចាស់ និងបណ្តាមុខ សញ្ញាខ្សត់ខ្សោយផ្សេងក្នុងសង្គមបាន “ជួយគ្នាទៅវិញទៅមក” រួមគ្នាបង្កើនតួនាទី និងការចូលរួមកម្លាំងរបស់ខ្លួនទៅក្នុងការវិវឌ្ឍន៍របស់មូលដ្ឋាន។ល។ ពាក់កណ្តាលឆ្នាំ ២០១៨ សមាគមអ្នកមានវ័យចាស់ឃុំឡុងឌឹកជ្រើសសាខាសមាគមភូមិកិញឡើងធ្វើជាកន្លែងផ្សព្វ ផ្សាយបង្កើតក្លឹបសហច្រើនជំនាន់ជួយគ្នាទៅវិញទៅមក។ ចូលរួមក្នុងក្លឹបមានមុខសញ្ញាច្រើនមានលក្ខណៈខុសពីគ្នា ។ ក្លឹមប្រជុំជីវភាពតិចបំផុត ០៦ ខែម្ដង ដោយមាន ០៦ ខ្លឹម សារដូចជា៖ បង្កើនប្រភពចំណូលកាត់បន្ថយភាពក្រីក្រចីរភាព ថែទាំសុខភាពនិងអ្នកស្ម័គ្រចិត្តជួយគ្នានិងឧបត្ថម្ភសហគមន៍ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិក វប្បធម៌កីឡា និងខ្លឹមសារមធ្យោបាយផ្សព្វផ្សាយគោលនយោបាយច្បាប់របស់បក្ស និងរដ្ឋដល់សហគមន៍ ។ យោងតាមបណ្តាខ្លឹមសារសកម្មភាពបានប្រធានក្លឹបនឹងបំផុសចលនាហ៊ុនទុន ចាត់តាំងពិនិត្យសុខភាពតាមការកំណត់ចំពោះបណ្តាសមាជិក និងចាត់តាំងប្រជុំជីវភាព វប្បធម៌កីឡា និងហាត់ប្រាណ។ល។ ដើម្បីពង្រីកប្រសិទ្ធភាពពីកន្លែង ចង្អុលការភូមិកិញឡើង មកដល់សព្វថ្ងៃ ក្លឹបសហច្រើនជំនាន់ជួយគ្នាទៅវិញទៅមកបាន ពង្រីកនៅ ១២ ភូមិលើភូមិសាស្រ្ដឃុំទន្ទឹមនឹង នោះទម្រង់តែងពង្រីកបានប្រសិទ្ធភាព។
ទម្រង់ក្លឹបឧបត្ថម្ភបុណ្យសពរបស់សមាគមអ្នកមានវ័យចាស់ឃុំឡុងឌឹកក៏បានវាយតម្លៃខ្ពស់។ អនុវត្តតាមកិច្ចចង្អុលការរបស់គណៈប្រជាចលនាទីក្រុងត្រាវិញ អំពីការកសាងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” សមាគមអ្នកមានវ័យចាស់ឃុំ ឡុងឌឹកបង្កើតបានក្លឹបឧបត្ថម្ភបុណ្យសព អាស្រ័យសមាគមគ្រប់គ្រង។ ពេលមានសមា ជិកក្នុងក្លឹបស្លាប ក្លឹបនឹងមកចូល រួមពិធីបុណ្យនិងបំផុសចលនាចាត់តាំងជូន ប្រាក់នោះដល់បុណ្យសពនោះ។ ឆ្លងតាមនោះបង្កបានភាពជិតស្និទ្ធរវាងភូមិផងរបងតែមួយ រួមចំ ណែកជំនួយគ្នាទៅវិញទៅមក ពេលគ្រួ សារមានទុក្ខ។ ទន្ទឹមនឹងនោះ ទម្រង់បានរួមចំ ណែកបង្កលក្ខណៈប្រមូលផ្តុំអ្នកមានវ័យចាស់ចូលក្នុងអង្គការសមាគម។
លោកមាស៊ើងច័ន្ទ ប្រធានសាខាសមាគមអ្នកមានវ័យចាស់ភូមិស្មោញ ឃុំឡុងឌឹកបានឲ្យដឹង៖ អាស្រ័យភូមិធំ ចំនួនប្រជាជនច្រើន ម៉្លោះហើយចំនួនសមាជិកអ្នកមានវ័យចាស់នៅលើភូមិសាស្ត្រក៏ច្រើនបំផុតក្នុងចំណោមភូមិទាំង ១២ ។ ទូទាំងភូមិមាន ១៦ ក្រុម បច្ចុប្បន្នមានសមាជិកសាខាសមាគម ៣៣៦ នាក់ ក្នុងនោះមានគ្រួសារខ្លះមានសមាជិក ដល់ទៅ ០៣ នាក់ចូលរួម ដូចជាគ្រួសារលោកមាគាងញូ សព្វថ្ងៃមានអាយុ ៦១ ឆ្នាំ នៅ មានប្រពន្ធនិងមីងបង្កើតរបស់លោកមារស់ នៅជាមួយគ្រួសារមានអាយុ ៩៦ ឆ្នាំចូលរួមផងដែរ។
លោកមាគាងញូ បានឲ្យដឹង៖ លោកមាជាយុទ្ធជនពិការប្រភេទ ៣/៤ ធ្លាប់ចូលរួមសមរភូមិនៅប្រទេសកម្ពុជា។ ដោយឃើញការចូលរួមក្នុងសមាគមអ្នកមានវ័យចាស់មានផលប្រយោជន៍ទើបលោកមាបានលើកទឹកចិត្តឲ្យសមាជិក ០២ នាក់ទៀតក្នុងគ្រួសារស្ម័គ្រចិត្ត សរសេរសំណុំលិខិតស្ម័គ្រចិត្តចូលរួម។ ពេលក្លាយជាសមាជិកអ្នកមានវ័យចាស់ លោកមានិងគ្រួសារបានលើកកម្ពស់ចំណេះដឹងអំពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ។ ផ្តើមពីនោះគ្រួសារលោកមាសកម្មចូលរួមបណ្តាចលនានៅមូលដ្ឋាន ជាពិសេសគឺពង្រីកល្អតួនាទី “កងទ័ពអ៊ំហូ” ក្នុងរាល់ចលនាសកម្មភាពបដិវត្តន៍ព្រមទាំងការអប់រំកូនចៅក្នុងគ្រួសារ។
ក្រៅពីនោះនៅមានសមាជិកអ្នកមានវ័យចាស់នៅភូមិស្មោញនិយាយដោយឡែក និងទូទាំងឃុំនិយាយរួម អនុវត្តល្អតួនាទី “វ័យចាស់គំរូល្អ” គប្បីពង្រីកទូលាយ។ តួយ៉ាងដូចជា លោកមាត្រឹងវុាំងអាង ថាច់មី នៅភូមិស្មោញ លោកមាបូយវុាំងឡឹក នៅភូមិវិញហោយ។ល។ ជាបណ្តាគំរូល្អក្នុងចលនាពង្រីកសេដ្ឋកិច្ចគ្រូសារ ចលនាគ្រួសារត្រកូលសង្វាតរៀនសូត្រ ចូលរួមជាមួយរដ្ឋអនុវត្តគោលនយោបាយសុខុមាលភាពសង្គមនៅមូលដ្ឋាន៕
ប្រែសម្រួល៖ សុខា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។