04/03/2025 13:19
បណ្ដាអ្នកមានប្រជាប្រិយភាពឃុំហ៊ីបហ្វា បំផុសចលនាសប្បុរសជនកសាងសំណង់សាធារណប្រយោជន៍សង្គម។
ឃុំហ៊ីបហ្វា ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ កន្លងហើយ ឃុំតែងយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តគោលនយោបាយមួយចំនួនចំពោះអ្នកមានប្រជាប្រិយភាព ក្នុងនោះមានការឧបត្ថម្ភបណ្ដាព្រឹត្តិបត្រ កាសែត ទស្សនាវដ្ដី។ល។ ជួយឱ្យអ្នកមានប្រជាប្រិយភាពក្តាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយបម្រើដល់ការងារផ្សព្វផ្សាយ។
លោក គឹមផន អ្នកមានប្រជាប្រិយភាពនៅភូមិភាវ មានប្រសាសន៍ឱ្យដឹងថា៖ សាមីខ្លួនជាអ្នកមានប្រជាប្រិយភាព ក្រៅពីទទួលបានការឧបត្ថម្ភបណ្ដាព្រឹត្តិបត្រសារព័ត៌មាន ទស្សនាវដ្ដី ខ្ញុំតែងបានអញ្ជើញចូលរួមវគ្គហ្វឹកហាត់ចំណេះដឹងសម្រាប់អ្នកមានប្រជាប្រិយភាពទៀតផង។ ហេតុនោះ ខ្ញុំកាន់តែ យល់ច្បាស់អំពីគោលនយោបាយ ទាក់ទងដល់ជនជាតិ សាសនា និងបន្តផ្សព្វផ្សាយជូនមាមីងក្នុងភូមិ ក្នុងចំណុះវត្តឱ្យបានយល់ និងប្រតិបត្តិ។
លោ ថាច់ថាយហូវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាមានប្រសាសន៍ឱ្យដឹងថា៖ លើភូមិសាស្រ្តឃុំ មានអ្នកមានប្រជាប្រិយភាព ៧ អង្គ-រូបបានប្រជាជនជ្រើសតាំង។ ចាប់ពីពេលបានជ្រើសជាអ្នកមានប្រជាប្រិយភាព អ្នកមានប្រជាប្រិយភាពទាំងនោះតែងសម្ដែងពីលទ្ធភាព ប្រជាប្រិយភាពរបស់ខ្លួនដើម្បីអនុវត្តល្អការងារផ្សព្វផ្សាយជួយឱ្យជនរួមជាតិខ្មែរជ្រោង ខ្ពស់ស្មារតីក្នុងការជ្រោមជ្រែង អនុវត្តបណ្ដាចលនា។ ជាក់ស្ដែងគឺអនុវត្តបណ្ដាលក្ខឋានអំពីការកសាងជនបទថ្មី បណ្ដាអ្នកមាន ប្រជាប្រិយភាពបានជួយដល់បណ្ដាភូមិអនុវត្តសម្រេចបណ្ដាលក្ខឋានភូមិវប្បធម៌ ជនបទថ្មី ភូមិមួយចំនួនសម្រេចជន បទថ្មីលើកកម្ពស់។
ស្រុកកូវង៉ាង សម្រេចការផ្ដល់សច្ចាប័នបញ្ជីរាយនាមអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចតាមសេចក្ដីសម្រេច លេខ ២៨/២០២៣/QĐ-TTg ចុះថ្ងៃទី ២៣/១១/២០២៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីកែប្រែ បំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្ដីសម្រេចលេខ ១២/២០២១៨/QĐ-TTg ចុះថ្ងៃទី ០៦/៣/២០១៨ របស់នាយករដ្ឋមមន្ត្រីនៃរដ្ឋាភិបាលស្ដីពីសម្បទាជ្រើសរើស ទទួលស្គាល់អ្នកមានប្រជាប្រិយភាព និង គោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច។ លទ្ធផលទទួលស្គាល់ ៥៧ រូប ផ្ដល់សច្ចាប័នពិនិត្យរបៀបពិសេសចំពោះអ្នកមានប្រជាប្រិយភាព ៣ រូប បង្កើនចំនួនគិតមកទល់ពេលនេះ ស្រុកមានអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិចចំនួន ៦០ រូប។
អ្នកមានប្រជាប្រិយភាព ពង្រីកល្អតួនាទីជាមេត្រីភាពរវាងបក្ស រដ្ឋអំណាច និងអង្គការមហាជនជាមួយប្រជាជន ហើយក៏ជាអ្នកលាតត្រដាង ស្នើពិភាក្សាយោបល់ ក្ដីប្រាថ្នាយ៉ាងស័ក្ដិសមរបស់ជនរួមជាតិភាគតិចទៅដល់បក្ស រដ្ឋនៅមូលដ្ឋាន។ ក្នុងឆ្នាំ ២០២៤ ស្រុកបានចាត់តាំងសន្និបាតឃោសនាផ្សព្វផ្សាយអប់រំច្បាប់បាន ១ លើក ផ្ដល់ព័ត៌មានដល់ ៦០/៦០ រូបអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្ត។ តាមរយៈនោះ ជួយឱ្យអ្នកមានប្រជាប្រិយភាពទទួលយកបណ្ដាចំណេះដឹង វិទ្យាសាស្រ្តបច្ចេក ទេសជឿនលឿនថ្មី អនុវត្តនិងចែករំលែកដល់ជនរួមជាតិភាគតិចពីចំណេះដែលខ្លួនបានហ្វឹកហាត់ រៀនសូត្រ។ ទន្ទឹមនឹងនោះដើម្បីជំរុញទឹកចិត្តបានទាន់ពេលចំពោះអ្នកមានប្រជាប្រិយភាព ស្រុកបានចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយ ១២០ ចំណែកដល់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច ៦០ រូបនាឱកាសបុណ្យតេត ចូលឆ្នាំថ្មី សែនដូនតាគិតជាតម្លៃទឹកប្រាក់ ៦០ លានដុង ទៅសួរសុខទុក្ខអ្នកមានប្រជាប្រិយភាពមានជំងឺ ៣ រូបគិតជាទឹកប្រាក់ ៣,៨ លានដុង៕
អត្ថបទ-រូបថត៖ សម្បត្តិ
ដោយបានការបង្កលក្ខណៈរបស់គណៈចាងហ្វាងសាលាសកល និងការចាប់អារម្មណ៍របស់គ្រូបង្រៀននៅតាមវត្ត បានជួយឱ្យប្អូនៗមានពេលវេលាចូលរៀននៅតាមបណ្ដាសាលាពុទ្ធិកសិក្សាបណ្ដាវត្តខ្មែរទៀតផង។