17/01/2025 08:47
នៅមណ្ឌលប្រឡង វត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ដែលបានចាត់តាំងឡើងនាពេលកន្លង ក្នុងចំនួនបេក្ខសិស្ស ២៧៥ អង្គ-រូប ក្នុងនោះមានយុវតីសិស្សដល់ទៅ ៧៥ រូប យុវ័នសិស្ស ២០ រូប កើនយុវតីសិស្សជាង ៣០ រូបប្រៀបជាមួយសម័យប្រឡងឆ្នាំ ២០២៤។
អ្នកគ្រូ ថាច់ធីម៉ាយថាវរ៍ ថតរូបជាមួយប្អូនៗពេលជូនប្អូនៗមកប្រឡងនៅវត្តធ្លក។
ប្អូន ថាច់ ធីថាវរ៍ សិស្សថ្នាក់ទី ៩ សាលាអនុវិទ្យាល័យសឺនវ៉ង ឃុំគីមហ្វា ស្រុកកូវង៉ាង ចូលរួមប្រឡងបញ្ចប់ឆ្នាំសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នាមណ្ឌលប្រឡងវត្តធ្លកដែរ។ ប្អូន ថាច់ ធីថាវរ៍ សំណេះសំណាល៖ ប្អូនសែនស្រឡាញ់ និងចូលចិត្តរៀនអក្សរសាស្រ្ត ភាសាខ្មែរ ម៉្លោះហើយក្នុងបណ្ដាខែនៃរដូវវិស្សមកាល ប្អូនតែងទៅវត្តដើម្បីរៀនអក្សរសាស្រ្តខ្មែរ។ ពេលឃើញប្អូនមានចំណេះអក្សរសាស្រ្តខ្មែរសមគួរ គ្រូបង្រៀនក្នុងវត្តក៏បញ្ជូនប្អូនចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាឆ្នាំដំបូងនៅវត្តចេកជ្រំ។ ប្អូនមានគំនិតគ្រោងទុកថា ប្រឡងជាប់ឆ្នាំនេះ ប្អូននឹងបន្តខិតខំជាងទៀតដើម្បីបានបន្តរៀនបណ្ដាថ្នាក់ពុទ្ធិកមធ្យមបឋមភូមិ និងទុតិយភូមិតទៅទៀត។
ភាពងាយស្រួលសម្រាប់រៀនបណ្ដាថ្នាក់ពុទ្ធិកសិក្សារបស់ប្អូនៗ ពីព្រោះប្អូនៗខ្លះនៅជិតវត្ត កន្លែងខ្លះមានសាលារៀននៅក្បែរវត្ត ម៉្លោះហើយប្អូនៗតែងបានរៀនទាំងថ្នាក់សកល និងពុទ្ធិកសិក្សា។ អ្នកគ្រូ ថាច់ធីម៉ាយថាវរ៍ គ្រូបង្រៀនសាលាអនុវិទ្យាល័យសឺនវ៉ង មានប្រសាសន៍ឱ្យដឹងថា៖ ប្អូនៗរៀនសូត្រនៅសាលា តែងបានលោកអ្នកគ្រូបង្កលក្ខណៈឱ្យប្អូនៗបានរៀនបណ្ដាវិញ្ញសានៅក្នុងសាលាផង និងបានចូលរៀនថ្នាក់ពុទ្ធិកសិក្សាក្នុងវត្តផង។ ផ្ដើមពីនោះបានជួយឱ្យប្អូនៗមានស្មារតីសង្វាតក្នុងការរៀនសូត្រ មិនបង្អង់លើកម្ពស់ចំណេះដឹងភាសាសកល ភាសាអក្សរសាស្រ្តខ្មែរ និងផ្នែកពុទ្ធិកសិក្សា។
ព្រះតេជព្រះគុណ ថាច់ រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានថេរដីកាឱ្យដឹងថា៖ ប្រការគួរឱ្យរីករាយក្នុងសម័យប្រឡងបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ចំនួនបេក្ខសិស្សកើនឡើងច្រើនជាងសម័យប្រឡងកាលពីឆ្នាំមុន។ នោះជាការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការបណ្ដាវត្ត រួមជាមួយស្មារតីសង្វាតរៀនសូត្ររបស់ប្អូនៗក្នុងបំណងមិនបង្អង់លើកកម្ពស់ចំណេះដឹងគ្រប់បែបយ៉ាងសម្រាប់ខ្លួន។
នៅមណ្ឌលប្រឡង វត្តតារ៉ម ក្នុងចំនួនបេក្ខសិស្សចូលរួមប្រឡង ២៣២ អង្គ- ក្នុងនោះមានបេក្ខយុវតីសិស្សចំនួន ៨៥ រូប កើនជាង ២០ រូបប្រៀបជាមួយសម័យប្រឡងបញ្ចប់ឆ្នាំសិក្សា ព.ស. ២៥៦៧។
ប្អូន ថាច់ធីលិញត្រាង សិស្សថ្នាក់ទី ៨ សាលាអនុវិទ្យាល័យដូងចូវ ឃុំដូងចូវ ស្រុកយ្វៀងហាយ ក៏មានវត្តមាននៅក្នុងមណ្ឌលប្រឡងនាវត្តតារ៉មរួមជាមួយមិត្តភក្ដិដទៃផងដែរ។ ប្អូនលិញត្រាង សំណេះសំណាល៖ បានការអប់រំរបស់គ្រួសារ ម៉្លោះហើយការរៀនសូត្រ បានក្លាយជាភាពជក់ចិត្តសម្រាប់ ប្អូន។ អាស្រ័យហេតុនោះ ឱ្យតែគ្មានពេលរៀននៅសាលានោះ ប្អូនចូលរៀននៅក្នុងវត្ត។ ឆ្នាំនេះប្អូនចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ និងមានឱកាសបានចូលរួមប្រឡងជាមួយមិត្តភក្ដិនាមណ្ឌលប្រឡងនេះ។ ដោយលៃលកពេលវេលាបានសមស្របសម្រាប់ការរៀនមេរៀន រំលឹកមេរៀន ម៉្លោះហើយក្នុងរយៈពេលប្រឡង ៣ វិញ្ញាសាដំបូង( អក្សរសាស្រ្តខ្មែរ ភាសាអង់គ្លេស ធម្មវិភាគ) ប្អូនធ្វើមេរៀនបានស្ទើរតែទាំងស្រុង។
ព្រះតេជព្រះគុណ ថាច់កឿង ព្រះចៅអធិការវត្តត្រពាំងឈូក ទីប្រជុំជនឡុងថាញ់ មានថេរដីកាឱ្យដឹងថា៖ កសាងកងជួរបញ្ញវន្តជាទង្វើចាំបាច់ ម៉្លោះហើយទោះបីវត្តស្ថិតនៅតំបន់ឆ្ងាយ តំបន់ដាច់ស្រយាលក៏ដោយ ក៏វត្តនៅតែឆ្លៀតបើកសាលាឱ្យព្រះសង្ឃ កូនចៅខ្មែរបានរៀនសូត្រតាំងពីថ្នាក់វិជ្ជាខេមរភាសា រហូតរដល់ថ្នាក់ពុទ្ធិកមធ្យមសិក្សា។ តាមរយៈការបើកថ្នាក់រៀន រួមជាមួយការបំផុសចលនាឱ្យពុទ្ធបរិស័ទយល់ពីតម្លៃនៃការរៀនសូត្រ ទើបវត្តកាន់តែទទួលបានសមណសិស្ស សិស្សជាច្រើនអង្គ-រូបមករៀន ក្នុងនោះមានយុវតីសិស្សជនជាតិខ្មែរក៏យកចិត្តទុកដាក់ដល់ការរៀនសូត្រផ្នែកពុទ្ធិកសិក្សាផងដែរ៕
អត្ថបទ-រូបថត៖ សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។