18/04/2022 10:35
បន្ទប់រៀនភាសាបាលីនៅវត្តខ្ទឹង ។
គោលនយោបាយពង្រីកប្រព័ន្ធអប់រំសម្រាប់ជនរួមជាតិខ្មែរក្នុងខេត្តតែងបានអនុវត្តជាប់ជានិច្ចកាល ហើយមានប្រសិទ្ធភាព។ លោកថាច់យឺ អតីតអនុរដ្ឋមន្ត្រី-ក្រសួងកិច្ចការបរទេសបានសង្កត់ធ្ងន់ថា៖ ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តវិនិយោគបង្កលក្ខណៈលើវិស័យអប់រំ-បណ្តុះបណ្តាល បច្ចុប្បន្ននេះ ក្រុមបញ្ញវន្តខ្មែរនៅក្នុងខេត្តកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ (កម្មាភិបាល បុគ្គលិក និយោជិតខ្មែរក្នុង ខេត្តមានមហាវិទ្យាល័យ សញ្ញាបត្របណ្ឌិត អនុបណ្ឌិត សញ្ញាបត្រកម្រិតបរិញ្ញាបត្រ សញ្ញាបត្របរិញ្ញាបត្ររង កម្រិតមធ្យមសិក្សាកាន់តែច្រើន) ។ អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជន រួមជាតិខ្មែរតែងបានអភិរក្ស និងអភិវឌ្ឍន៍ជាបន្ត។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានផ្ទះប្រជុំជីវភាព សហគមន៍ មណ្ឌលព័ត៌មាននៃភូមិ និងសាលជួបជុំវប្បធម៌ វត្តខ្មែរចំនួន ១៤៣ វត្តកសាងបានក្រុម យូកេ ក្រុមរបាំ ក្រុមភ្លេងពិណពាទ្យ ក្រុមឆៃយុាំ ។ល។ ជនរួមជាតិខ្មែរក្នុងខេត្តមានលក្ខណៈ អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ស្ទើរតែទាំងអស់គ្រួសារ ជនរួមជាតិខ្មែរសុទ្ធតែមានគ្រប់មធ្យោបាយស្តាប់សម្លេង និងមើល រូបភាព កាសែតខេមរភាសាផ្សព្វផ្សាយ ០២ លេខ ក្នុងមួយសប្តាហ៍ដល់វត្តខ្មែរទាំង ១៤៣ វត្ត និង បណ្តាភូមិ សាខាបក្សភូមិដែលមានជនរួមជាតិខ្មែរ។ កម្មវិធីវិទ្យុ-ទូរទស្សន៍ជាភាសាខ្មែរត្រូវបានវិនិយោគកែលម្អលើកកម្រិត និងបង្កើនម៉ោងចាក់ផ្សាយ ចាក់ផ្សាយរូបភាពដោយមានខ្លឹមសារផ្លាស់ ប្តូរថ្មីៗ យ៉ាងសម្បូរបែបឃុំ ភូមិជាច្រើនបានវិនិយោគលើស្ថានីយវិទ្យុផ្សាយសម្លេង ទូសៀវភៅច្បាប់ អ៊ិនធឺណែតសាធារណ។ ជនរួមជាតិខ្មែរក្នុង ខេត្តមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ០៣ ដូចជា៖ សិល្បៈចម្រៀនចាប៉ីដងវែង ពិធីបុណ្យអកអំបុក និងសិល្បៈរាំរបាំ មានវត្តខ្មែរមួយចំនួន បានទទួលស្គាល់ជាកេរតំណែលប្រវត្តិសាស្ត្របដិវត្តន៍ថ្នាក់ខេត្ត និងកេរតំណែលប្រវត្តិសាស្ត្រវប្បធម៌ស្ថាបត្យកម្មថ្នាក់ជាតិ។ សារមន្ទីរវប្បធម៌ខ្មែរ ខេត្តត្រូវបានជួសជុលកែលម្អ ហើយដាក់តាំងនូវវត្ថុបុរាណមានតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូន ជនរួមជាតិខ្មែរជាង ១.០០០ គ្រឿង។ វត្តខ្មែរទាំង ១៤៣ វត្តតែងបានយកចិត្តទុកដាក់ ថែរក្សាតាម លំនាំស្ថាបត្យកម្មបុរាណការពារ និងរក្សាទុកនូវ បេតិកភណ្ឌវប្បធម៌។ សិល្បៈរាំ របាំ សិល្បៈល្ខោន យូកេ សាស្ត្រាស្លឹករឹត (សរសេរ លើស្លឹករឹត) ត្រូវ បានអភិរក្ស។ ពិធីបុណ្យទានជំនឿសាសនារបស់ជនរួមជាតិខ្មែរត្រូវបានប្រារព្ធ ឡើងតាមប្រពៃណី។ ក្រៅពីនេះបណ្តាប្រធានបទត្រូវបានសិក្សា អនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្រ -បច្ចេកវិទ្យាបម្រើក្នុងការបង្កបង្កើនផលសំដៅធ្វើពិសោធនកម្មពូជ សត្វចិញ្ចឹម និងដំណាំដាំដុះ។ កសាងបានទម្រង់ រូបភាពផលិតសមស្របរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទ តំបន់ជនរួមជាតិខ្មែរ របស់ខេត្ត។ ខេត្តបានអនុវត្តព្រមជាមួយប្រមូលផ្តុំលើការពង្រីកសេដ្ឋកិច្ច-សង្គម ពង្រឹងការងារអប់រំ លើកកម្ពស់ចំណេះដឹងជូនជន រួមជាតិខ្មែរ ពង្រីកការបង្រៀនអក្សរខ្មែរសម្រាប់ កូនចៅខ្មែរ ព្រះសង្ឃ ខ្មែរបានរៀនភាសា អក្សរសាស្ត្រខ្មែរ-ធម្មវិន័យ -បាលីនៅតាមវត្ត និងបណ្តាសាលានានាក្នុង និងក្រៅខេត្ត។ ក្រៅពីគោលនយោបាយឧបត្ថម្ភពីព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្តក្នុងទូ ទាំងខេត្តរួមជាមួយនឹងសមាគមជំរុញការសិក្សា គ្រប់មូលដ្ឋានធ្វើល្អការងារសង្គមូបនីយកម្មឧបត្ថម្ភដល់ជីវភាពរស់នៅគ្រូបង្រៀន និងសិស្សានុសិស្ស។
ក្រៅពីនោះខេត្តមានគោល នយោបាយវិនិយោគសាងសង់សម្រេច និងដាក់ឱ្យធ្វើសកម្មភាពសាលាមធ្យមសិក្សាខ្មែរ-បាលី និងប្រព័ន្ធសាលាជនជាតិអន្តេវាសិកនៅតាមបណ្តាស្រុក ទីក្រុងក្នុងខេត្ត។ ការឯកភាពកម្មវិធីបណ្តុះបណ្តាលរបបឧបត្ថម្ភគ្រូបង្រៀនដើម្បីលើកកម្ពស់កម្រិតសិក្សារបស់សមណនិស្សិត សិស្សានុសិស្សទៀតផង។
លោកហ្វិនភឿកឡុង អតីតអនុប្រធានគណៈកម្មាធិការជនជាតិរបស់រដ្ឋសភាបានឱ្យដឹងថា៖ ដោយបានបក្ស រដ្ឋ ពិសេសគណៈកម្មាធិការបក្សខេត្តត្រាវិញ តែងមានសេចក្តីសម្រេចចិត្ត និងធ្វើលម្អិតទៅជាកម្មវិធីធ្វើសកម្មភាពពង្រីកលើគ្រប់ វិស័យនៅតំបន់ជនរួមជាតិខ្មែរជានិច្ច ផ្តើមពីការបណ្តុះបណ្តាលបំពាក់បំប៉នកម្មាភិបាល ការអភិរក្ស វិនិយោគ និងអភិវឌ្ឍន៍វប្បធម៌ប្រពៃណីទំនៀម ទម្លាប់អត្តសញ្ញាណវប្បធម៌ជនជាតិ មុខរបរសិប្បកម្មប្រពៃណី បណ្តាភូមិតំបន់ជនរួមជាតិខ្មែរបាន ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីតែងបាន យកចិត្តទុកដាក់យ៉ាងសកម្ម។ ទន្ទឹមនឹងការពង្រីក ទូលាយមុខរបរថ្មីៗសមស្រប ទៅនឹងលក្ខណៈជាក់ ស្តែង បង្កបានលក្ខណៈពង្រីកសិប្បកម្ម ខ្នាតតូច និងពាណិជ្ជកម្មទ្រង់ទ្រាយធំ សមស្របទៅនឹង លក្ខណៈសមត្ថភាព និងកម្រិតចំណេះដឹងរបស់ជនរួមជាតិខ្មែរ បានញុាំងឱ្យជីវភាពរបស់ ជនរួមជាតិបានលើកកម្ពស់។
សព្វថ្ងៃមិនមាននៅបណ្តាភូមិសាមញ្ញ ក្រលំបាក លំបិន ផ្ទុយទៅវិញនៅតំបន់បងប្អូនជនជាតិខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ និងទំនើបជាងមុនជីវភាពរស់នៅ មិនត្រឹមតែរួចផុត ពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងកំពុងឈានឡើង ធូរធាមានបានទៀតផង។ គោលនយោបាយរបស់បក្ស រដ្ឋ និងខេត្ត ព្រមជាមួយការយល់ស្រប និងការខិតខំប្រឹងប្រែងរបស់ជនរួមជាតិខ្មែរត្រូវបាន ពង្រីកប្រកបដោយប្រសិទ្ធភាព។ ដោយភាពវិវឌ្ឍន៍ ទាំងនោះគឺខុសឆ្ងាយពីការបំប្លែងការពិត ការចោទ ប្រកាន់ការបំពុលសាធារណមតិប្រឆាំងបំបែក បំបាក់ធ្លុងមហាសាមគ្គីរវាងបក្ស ប្រជាជន និងជនរួមជាតិខ្មែរ៕ អត្ថបទ-រូបថត៖ រតនា
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។