24/01/2025 09:45
ទន្ទឹមនឹងការខិតខំកាត់បន្ថយភាពក្រីក្រ បង្កលក្ខណៈ ពង្រីកសេដ្ឋកិច្ច និង អប់រំដល់ជនរួមជាតិខ្មែរ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ក៏បានយកចិត្តទុកដាក់ជាពិសេសលើការងារសុខាភិបាលនិងថែទាំសុខភាពជូនមាមីងខ្មែរផងដែរ។
15/07/2024 07:46
វត្តជយនទីរតនារាម(អូរក្តារ) ស្ថិតនៅភូមិអូរក្តារ ឃុំភឿកហាវ ស្រុកចូវថាញ់។ ចំណុះជើងវត្តមានគ្រួសារប្រជាពុទ្ធបរិស័ទខ្មែរជិត ៤០០ គ្រួសារ។ ព្រះចៅអធិការ ព្រះអាចារ្យ គណៈកម្មការវត្តអូរក្តារ តែងសកម្មក្នុងការចលនាប្រជាពុទ្ធបរិស័ទឲ្យយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលឲ្យកូនចៅទៅវត្តរៀនអក្សរសាស្រ្តខ្មែរក្នុងរដូវវិស្សមកាល ដើម្បីរួមចំណែកអភិរក្ស អភិវឌ្ឍអក្សរសាស្រ្ត និងអត្តសញ្ញាណ វប្បធម៌ជាតិ។
02/07/2024 08:00
ខេត្តត្រាវិញមានប្រវេណីវប្បធម៌សម្បូរបែបវេញត្របាញ់ចូលគ្នារវាង ជនជាតិ និងសាសនា។ អត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចតែងបានអភិរក្ស អភិវឌ្ឍ។ បណ្ដាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិបានប្រារព្ធឡើងតាមទំនៀមទម្លាប់ ត្រូវតាមច្បាប់កំណត់ បង្កជាបរិយាកាសសប្បាយរីករាយក្នុងសហគមន៍នៃបណ្ដាជនជាតិនៅលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ក្នុងពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន តែងយកចិត្តទុកដាក់ដល់ការងារអប់រំ បណ្តុះបណ្តាល និងថែទាំសុខភាពជូនប្រជាជន ជាពិសេសប្រជាជននៅតំបន់ជ្រៅ តំបន់ជនជាតិខ្មែររស់នៅកុះករ។
31/05/2024 14:17
គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ អាស្រ័យជះឥទ្ធិពលរបស់ស្ថានភាព El Nino អាកាសធាតុក្តៅខ្លាំងអូសអន្លាយ។ បច្ចុប្បន្ននេះមានភ្លៀងប៉ុន្តែតាមការព្យាករណ៍ អាកាសធាតុក្តៅខ្លាំងអាចកើតឡើងបន្តបន្ទាប់ជាច្រើនលើកទៀត និងក្តៅខ្លាំងជាង បណ្តាឆ្នាំមុន ជះឥទ្ធិពលដល់សុខភាព ការប្រជុំជីវភាពរបស់ប្រជាជន ម្ល៉ោះហើយការរក្សាសុខភាព បង្ការជំងឺជាការចាំបាច់ក្នុងរយៈពេលអាកាសធាតុក្តៅខ្លាំង និងផ្លាស់រដូវ។
12/09/2023 09:29
វត្តសត្ថារាមវ័ន(តារ៉ម) ស្ថិតនៅភូមិតារ៉មកើត ឃុំដូងចូវ ស្រុកយ្វៀងហាយ។ គិតមកទល់ពេលនេះ វត្តឆ្លងកាត់ជំនាន់ព្រះចៅអធិការ ១២ អង្គ។ វត្តមានការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យកំណត់ត្រាប្រវត្តិសាស្រ្តអំពីសាមគ្គីភាព ការរួមចិត្ត រួមគំនិតរបស់ប្រជាជន និងកម្មាភិបាលបដិវត្តន៍មានភាពត្រចះត្រចង់ ក្នុងការដណ្ដើមឯករាជ្យជូនមាតុប្រទេស។
06/06/2023 10:08
បានក្លាយជាទំនៀមប្រចាំឆ្នាំ ឱ្យតែដល់រដូវវិស្សមកាល បណ្ដាវត្តខ្មែរលើភូមិសាស្រ្តខេត្តត្រាវិញតែងទទួល សិស្សជាកូនចៅជនរួមជាតិខ្មែរចូលរៀនអក្សរសាស្រ្តខ្មែរដើម្បីពង្រឹងចំណេះដឹង ភាសាអក្សរសាស្រ្តជាតិរបស់ខ្លួន។
22/05/2023 15:25
សាលាបឋមសិក្សាញីទ្រឿង (អា) ឃុំញីទ្រឿង ស្រុកកូវង៉ាង ជាសាលាមួយក្នុងចំណោមសាលាស្ថិតនៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់សម្រេចសម្បទាជាតិកម្រិតទី ១ កាលពីចុងឆ្នាំ ២០២២។ ថ្មីៗនេះ សាលាបឋមសិក្សាញីទ្រឿង (អា) មានកិត្តិយសបានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំងជាអង្គភាពឆ្នើម ឈានមុខក្នុងឆ្នាំសិក្សា ២០២១-២០២២។ សម្រេចបានស្នាដៃនោះ គឺជាការខិតខំដោយមិនឈប់ឈររបស់គ្រូបង្រៀន និងសិស្សានុសិស្សក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀន។
17/04/2023 10:23
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌មូលដ្ឋានមានតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេស ជនជាតិ មូលដ្ឋាននីមួយៗ។ ខេត្តត្រាវិញមានវត្តខ្មែរចំនួន ១៤៣ វត្តដែលមានតម្លៃប្រវត្តិសាស្រ្ត វប្បធម៌ ត្រូវ ការអភិរក្ស ជាពិសេសគឺការអប់រំសិស្សានុសិស្សយល់ដឹងពីតម្លៃវប្បធម៌នោះដើម្បីបន្តអភិរក្ស និងអភិវឌ្ឍបណ្តាតម្លៃ។