ព្រះតេជគុណ ថាច់តារា លេខាធិការ គណៈអភិបាលសមាគមពុទ្ធសាសនាស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្តស្តីពីបង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ មុនពេល សម្រាកថ្ងៃទី ៣០ មេសា និងថ្ងៃទី ០១ ឧសភា និងស្ថិតនៅចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ជាពិសេសនៅប្រទេសឥណ្ឌា និង បណ្តាប្រទេសក្នុងតំបន់ដូចជាកម្ពុជា ថៃ លាវ។ល។ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង ជំរុញមាំផ្សព្វផ្សាយបណ្ដាវិធានការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដល់ព្រះសង្ឃ គណៈអារាមាភិបាល ពុទ្ធបរិស័ទឲ្យសកម្មម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺ។
04/05/2021 08:33
សាលាបឋមសិក្សាថាញ់ស៊ើង (ស្រុកថ្កូវ) មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៣២ នាក់ (នារី ១៨ នាក់ ជនជាតិខ្មែរ ១៩ នាក់)។ សាខាបក្សសាលាមានបក្ខជន ២១ នាក់ តែងខិតខំអនុវត្តសម្រេចភារកិច្ចដែលប្រគល់ឲ្យ អនុវត្តល្អការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ។ ជាពិសេសអនុវត្តទម្រង់មានប្រសិទ្ធភាពជាច្រើនក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បំផុតគឺបំផុសចលនាបណ្តាប្រភពកម្លាំង រួមចំណែកគិតគូរដល់សិស្សក្រីក្ររបស់សាលា។
12/03/2021 08:59
កាលពីថ្ងៃទី ០៧ មីនា ឆ្នាំ ២០២១ គណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៃយោធភូមិភាគលេខ ៩ បានចង្អុលការបណ្តាកងកម្លាំងទទួលពលរដ្ឋ ៣៦០ នាក់មកពីប្រទេសសង្ហបូរី តាមផ្លូវអាកាសយានយកទៅធ្វើការជម្លៀសនៅខេត្ត បេនត្រែ ហូវយ៉ាង និងត្រាវិញ។
12/03/2021 07:56
តាមប្រភពដំណឹងពីមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹង៖ ឆ្នាំ ២០២១ ទូទាំងស្រុកមានកម្មាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិក និយោជិតខ្មែរ ២៨៩ នាក់បំពេញការងារផ្នែកសុខាភិបាល (ស្រូបយកអត្រា ៤៦% បើប្រៀបនឹងកម្មាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិក និយោជិតក្នុងស្រុក) ។ ក្នុងនោះ មានវេជ្ជបណ្ឌិត ២១ នាក់ គ្រូពេទ្យ ១៧ នាក់ ឱសថការី ០៣ នាក់និងបុគ្គលិក និយោជិតផ្សេងៗទៀត ៣៧ នាក់ ។
05/03/2021 15:24
អនុវិទ្យាល័យទ្រឿងទ័រ ស្រុកកូវង៉ាងមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ៣៥ នាក់និងសិស្ស ៤៦៨ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរជាង ៧២%។ ចាប់តាំងពីពេលសិស្សត្រឡប់មករៀនវិញបន្ទាប់ពីសម្រាករៀនដើម្បីទទួលអំណរបុណ្យតេត សាលាអនុវិទ្យាល័យទ្រឿងទ័របានអនុវត្តវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ ១៩ និងផ្សព្វផ្សាយបណ្តារូបភាពចាត់តាំងបង្រៀនឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងរបស់សាលា ដើម្បីការពារសុខភាពគ្រូបង្រៀននិងសិស្ស ព្រមទាំងបង្កើនគុណភាពអប់រំទៀតផង។
26/02/2021 08:53
កាលធរមាន លោកប្រធានហូជីមិញបានទូន្មានថា៖ គប្បីស្រឡាញ់អ្នកជំងឺដូចជាបងប្អូនបង្កើតរបស់យើង ចាត់ទុកការឈឺចាប់របស់អ្នកជំងឺដូចការឈឺចាប់របស់យើង។ “ សីលធម៌គ្រូពេទ្យត្រូវដូចទឹកចិត្តមាតា” ដំបូន្មានដ៏ថ្លៃថ្នូររបស់អ៊ំតែងបានកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំហ៊ុងហ្វាស្រុកទីវកឹងគោរពធ្វើតាមជានិច្ច។ ពួកគាត់តែងខិតខំរៀនសូត្រ បង្កើនចំណេះដឹងមុខជំនាញ សីលធម៌ដើម្បីអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន និងចូលរួមរក្សាខ្ជាប់លក្ខឋានជាតិស្តីពីសុខាភិបាលឃុំតាំងពីឆ្នាំ ២០១៤ រហូតមកទល់បច្ចុប្បន្ន ។
19/02/2021 08:04
កសាងសង្គមសិក្សា ដើម្បីបណ្តុះបណ្តាលកសាងប្រភពធនធានមនុស្សបម្រើការពង្រើកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន អាណត្តិកាល ២០១៥-២០២០ សមាគមជំរុញការសិក្សាទីប្រជុំជនកាងឡុង ស្រុកកាងឡុង កសាងបានបណ្តាទម្រង់ពូកែ និងបង្កបានការរាលដាលទូលំទូលាយ។ ឆ្លងតាមរយៈនោះរួមចំណែកជ្រោងខ្ពស់ចលនាប្រឡងប្រណាំងក្នុងសហគមន៍ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបណ្តុះបណ្តាលមនុស្ស។
11/12/2020 09:01
កាលពីថ្ងៃទី ០៥ ធ្នូ ស្ថិតនៅនឹងសាលាមហាវិទ្យាល័យត្រាវិញ សាលាមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យហ្វេចាត់តាំងបិទសាលា និងប្រទានជូនវិញ្ញាបនបត្រមហាបរិញ្ញាបត្រដល់និស្សិត ១៦ រូប ផ្នែកគ្រប់គ្រងធនធាន និងបរិស្ថាន។
27/11/2020 09:13
សិក្សាព.ស ២៥៦៤ វត្តរំដួល ឃុំដូងស្វឹង ស្រុកយ្វៀងហាយ បើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបាន ០៤ ថ្នាក់ពីថ្នាក់ឆ្នាំទី ១-៤ ដោយមានសមណសិស្ស-សិស្សជាង ៧០ អង្គ-រូបចូលរៀន ជាវត្តដែលមានសមណសិស្ស-សិស្សច្រើនបំផុតនៃបណ្តាថ្នាក់ពុទ្ធិកសិក្សាប្រៀបជាមួយបណ្តាវត្តលើភូមិសាស្រ្តស្រុកយ្វៀងហាយ។