22/09/2020 07:38
សប្ដាហ៍កន្លង មន្ទីរមហាផ្ទៃខេត្តត្រាវិញសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក កាងឡុងចាត់តាំងបើកបវេសនកាលថ្នាក់បំពាក់បំប៉នវិជ្ជាចំនាញ ជូនកម្មាភិបាល បុគ្គលិកទទួលបន្ទុកការងារសាសនា ៣០០ រូបកំពុងបំពេញការងារនៅបណ្ដាគណៈ ផ្នែកស្រុក និងបណ្ដាឃុំ ទីប្រជុំជន។ល។
ក្នុងវគ្គបំពាក់បំប៉ននេះ សិក្ខាកាមទាំងអស់បានសិក្សាស្រាវជ្រាវបធានបទមួយចំនួន ដូចជាទស្សនៈ គោលការណ៍ គោលនយោបាយ របស់បក្សរដ្ឋស្ដីពីសាសនាច្បាប់ជំនឿសាសនា ការងារគ្រប់គ្រងរដ្ឋអំពីសាសនា។ល។ ជំនាញចលនាបរិស័ទ អ្នកមុខអ្នកការសាសនាចូលរួមសកម្មភាពសង្គម និងបទពិសោធន៍វិនិច្ឆ័យ “បញ្ហាក្ដៅ” ទាក់ទងដល់បញ្ហាសាសនាបាតុភូតសាសនាថ្មី និគោលការណ៍ វិធីសាស្រ្ដក្នុងការងារចំពោះបាតុភាពសាសនាថ្មីនៅវៀតណាមនាពេលបច្ចុប្បន្ន ការងារធានាសន្តិសុខក្នុងវិស័យសាសនា៕
ប្រែសម្រួលៈ ថាច់ហ្វាង