27/01/2023 08:42
សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ជាព្រឹត្តិការណ៍ដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចាត់តាំងឡើង ទាក់ទាញបេក្ខសិស្សរាប់រយអង្គ-រូបចូលរួមប្រឡង។ ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង លេខាសមាជិកអចិន្ត្រៃយ៍ និងជាលេខាគណៈកម្មាធិការអប់រំពុទ្ធិកសិក្សានៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ជាអង្គដែលធ្លាប់និមន្តចូលរួមបំពេញបណ្ដាកិច្ចការប្រឡង មានថេរដីកាឱ្យដឹងថា៖ ការចាត់តាំងបណ្ដាថ្នាក់រៀននៅតាមបណ្ដា ស្រុក ទីក្រុង ក៏ដូចជាការចាត់តាំងសម័យប្រឡងយកសញ្ញាបត្របណ្ដាពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ក្រៅពីការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការ គ្រួបង្រៀន ពុទ្ធបរិស័ទ នៅទាំងមានការយកចិត្តទុកដាក់បង្កលក្ខណៈរបស់បក្ស និងរដ្ឋដើម្បីឱ្យសម័យប្រឡងយកសញ្ញាបត្របានចាត់តាំងប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយល្អ។ ទោះជាការប្រឡងថ្នាក់ស្រុក ឬក៏សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ទុតិយភូមិក៏ដោយតំណាងស្ថាប័នបក្ស រដ្ឋតែងបម្រុងថវិកាដើម្បីចូលរួមឧបត្ថម្ភ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចនៅទាំងចាត់ឱ្យតំណាងចូលរួមក្នុងពិធីប្រកាសលទ្ធផលនៅក្នុងសម័យប្រឡង។ អំពីសន្តិសុខសណ្ដាប់ធ្នាប់ ក៏មានកម្លាំងតម្រួតចរាចរណ៍មកជួយរៀបចំ ដើម្បីធានាសណ្ដាប់ធ្នាប់ពេលប្រជាជនចូលរួមចរាចរណ៍។ ប្រការនោះគឺសឱ្យឃើញពីការយកចិត្តទុកដាក់របស់បណ្ដាផ្នែក ដើម្បីឱ្យការចាត់តាំងបានល្អប្រសើរជាង។
បណ្ដាអង្គជាគណៈមេប្រយោគត្រៀមចូលបំពេញកិច្ចការនៅមណ្ឌលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាមួយ។
ព្រះតេជគុណ គឹមម័ន មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ ឆ្នាំនេះសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិដាក់មណ្ឌលប្រឡងនៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង ក្នុងពេលដែលវត្តត្រៀមបម្រុងឱ្យសម័យប្រឡងតែងទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋានចូលជ្រោមជ្រែងក្នុងកិច្ចការត្រៀមបម្រុងឱ្យបានហ្មត់ចត់ ។ ទន្ទឹមនឹងនោះ អាត្មាក៏ស្នើដល់រដ្ឋអំណាចមូលដ្ឋាន សូមចូលរួមជាមួយវត្តខាងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ផង។
អំពីថវិកាឧបត្ថម្ភសម័យប្រឡង ជារៀងរាល់ឆ្នាំ តែងបានគណៈកម្មាធិការប្រជាជនខេត្ត ឧបត្ថម្ភតាមចំនួនគណៈមេប្រយោគ បណ្ដាបេក្ខសិស្សដែលចូលរួមសម័យប្រឡង។ លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញមានប្រសាសន៍ឱ្យដឹងថា៖ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តតែងយកចិត្តទុកដាក់ដល់ការចាត់តាំងសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ជាក់ស្ដែងគឺ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តឧបត្ថម្ភប្រាក់ប្រមាណ ២១០ លានដុង សម្រាប់គណៈមេប្រយោគ និងបេក្ខសិស្ស ៧៥០ អង្គ-រូបក្នុងសម័យប្រឡង។
សម័យប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិប្រព្រឹត្តឡើងនៅក្នុងខែមាឃជារៀងរាល់ឆ្នាំ។ សម័យប្រឡងឆ្នាំនេះ នឹងចាត់តាំងឡើងនៅថ្ងៃ ៧-៨ កើតខែមាឃ(ថ្ងៃសៅរ៍ និងអាទិត្យ) ត្រូវនឹងថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣។ ដោយមានបេក្ខសិស្សប្រមាណ ៥១៦ អង្គ-រូបនៃ ២០ បន្ទប់បណ្ដាវត្តលើភូមិសាស្រ្តខេត្ត។ ក្នុងនោះ ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិចំនួន ៣៥២ អង្គ-រូបនៃ ១៦ បន្ទប់។ បេក្ខសិស្សប្រឡងយកសញ្ញាបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន ១៦៤ អង្គ-រូប នៃ ៤ បន្ទប់បណ្ដាវត្ត៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ