10/01/2023 14:18
គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបការងារពុទ្ធសាសនាឆ្នាំ ២០២២ និងដាក់ចេញផែនការសកម្មភាពការងារពុទ្ធសាសនាឆ្នាំ ២០២៣។
និមន្តធ្វើជាអធិបតីអង្គសន្និបាតមានព្រះ ឧបជ្ឈាយ៍កិត្តិបណ្ឌិត មហាថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ។ ព្រះឧបជ្ឈាយ៍ ធិចទ្រីមិញ សមាជិកក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានប្រចាំការគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត។ ព្រះឧបជ្ឈាយ៍ ធិចហ្វេផាប សមាជិកក្រុមប្រឹក្សាសមាគមពុទ្ធសាសនាវៀតណាម អនុប្រធាន និងជាប្រធានកិច្ចការងារសង្ឃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត រួមជាមួយព្រះតេជគុណជាអចិន្រ្តៃយ៍គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ។
ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ជូនបណ្ណដំឡើងឋានន្តរស័ក្តិជាឧបជ្ឈាយ៍ដល់ ០២ ព្រះអង្គ។
តំណាងថ្នាក់ដឹកនាំខេត្តមានលោក គាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ លោកឡេវ៉ាំងទិន ប្រធានគណៈសាសនាស្ថិតក្រោមឱវាទមន្ទីរមហាផ្ទៃ លោកង្វៀងថាញ់យ្វៀង អនុប្រធានការិយាល័យសន្តិសុខផ្ទៃក្នុងនគរបាលខេត្ត។
សន្និបាតបូកសរុបបានវាយតម្លៃខ្ពស់រាល់ការងារពុទ្ធសាសនាក្នុងឆ្នាំ ២០២២ ជាពិសេសគឺការងារសប្បុរសធម៌ កសាងស្ពានជនបទ។ល។ កត់សំគាល់រាល់ការងារដែលបានចូលរួមវិភាគទានខាងលើ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសម្រេចចិត្តជូនបណ្ណសរសើរដល់សមូហភាព ០៧ កន្លែង និងបុគ្គល ១៣ អង្គដែលមានស្នាដៃឆ្នើមក្នុងការងារពុទ្ធសាសនាឆ្នាំ ២០២២។
មានប្រសាសន៍ក្នុងអង្គសន្និបាត លោកឡេវ៉ាំងទិន គត់សំគាល់ និងវាយតម្លៃខ្ពស់ការចូលរួមវិភាគទានរបស់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទទូទាំងខេត្តក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ស្នើគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ពង្រីកស្នាដៃដែលសម្រេចបាន បន្តជួយដឹកនាំព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទបួសរៀនប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ និងច្បាប់របស់រដ្ឋ។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត មហាថាច់សុខសាន្ត បានវាយតម្លៃខ្ពស់នូវការខិតខំ ចូលរួមវិភាគទានយ៉ាងក្រៃលែងរបស់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទក្នុងទូទាំងខេត្តចំពោះការងារពុទ្ធសាសនា បានរួមជាមួយរដ្ឋអំណាចមូលដ្ឋានជួយថែទាំដល់អ្នកមានស្ថានភាពលំបាកកំព្រា អ្នកមានភាពអន់ខ្សោយ រួមចំណែកអនុវត្តល្អការងារពុទ្ធសាសនាក្នុងឆ្នាំ ២០២២។
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត មហាថាច់សុខសាន្ត បានរបាយការណ៍សង្ខេបអំពីលទ្ធផលមហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសនៅរដ្ឋធានីហាណូយ និងសង្ឃឹមថាក្នុងឆ្នាំ ២០២៣ ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទក្នុងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញសាមគ្គីស្រុះស្រួលជាឯកច្ឆន្ទ បរិច្ចាគដើម្បីពុទ្ធសាសនា ជនជាតិ និងសង្គមនិយម ដើម្បីរាល់ការងារពុទ្ធសាសនាក្នុងឆ្នាំ ២០២៣ បានសម្រេចជោគជ័យ៕
ប្រែសម្រួល៖ តឹងង៉ុក