11/05/2021 07:54
ពិធីផ្សព្វផ្សាយបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ រូបថត៖ ឌិញកាញ់
កន្លងហើយថ្មីៗនេះ នៅពិធីសម្ពោធន៍សមណកុដិវត្តផ្នោររាំង ឃុំឡុងស៊ើង ស្រុកកូវង៉ាង គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកបានផ្សព្វផ្សាយ ចលនាព្រះសង្ឃ គណៈអារាមាភិបាល ពុទ្ធបរិស័ទឲ្យសកម្មម្ចាស់ការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ត្រឹមត្រូវតាមស្មារតីចង្អុលការរបស់មជ្ឈិម ខេត្ត ស្រុក។ តាមគណៈចង្អុលការបង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ ខេត្ត ស្រុក ចង្អុលការ៖ ដើម្បីម្ចាស់ការ បង្ការ ទប់ស្កាត់អាសន្នរោគ ជំងឺកូវីដ-១៩ ក្នុងស្ថានភាព “ធម្មតាថ្មី” គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុក អំពាវនាវដល់ប្រជាជនគ្រប់រូបចូល រួមអនុវត្តរួមរស់សុវត្ថិ ភាពជាមួយមហាអាសន្នរោគជំងឺកូវីដ-១៩ ជាមួយ “សារលិខិត៥K៖ របាំងមុខកម្ចាត់មេរោគ គម្លាតពីគ្នា មិនប្រមូលផ្តុំ របាយការណ៍សុខាភិបាល”។ ស្នើឲ្យប្រជាជនគ្រប់រូប គ្រប់គ្រួសារ ម្ចាស់ការពិនិត្យ ឃើញរបាយការណ៍អំពីបណ្តាករណីចូលមកប្រទេស ដោយខុសច្បាប់ បណ្តាករណីមកពីបណ្តា កន្លែងមាននិន្នាការដើម្បីអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់ អាសន្នរោគជំងឺទាន់ពេលកាត់បន្ថយការកើតរាលដាល ក្នុងសហគមន៍៕
ឌិញកាញ់-តឹងង៉ុក