25/02/2022 07:58
១. ភេសជ្ជៈ មានជាតិអាល់កុល៖ទោះបីជាការទទួលទានគ្រឿងស្រវឹង អាចរួមចំណែកធ្វើឱ្យពេលវេលាស្និទ្ធស្នាលកាន់តែរីករាយក៏ដោយ វាសំខាន់ណាស់ដែលអ្នកមិនទទួលទានវាច្រើនពេក។ ការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត គឺទទួលខុសត្រូវចំពោះការថយចុះនៃអរម៉ូនតេស្តូស្តេរ៉ូន ដែលទាក់ទងដោយផ្ទាល់ទៅនឹងចំណង់ផ្លូវភេទ។
២. ប្រូតេអ៊ីនសណ្តែកសៀង៖ សណ្តែកសៀងគឺពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ការសម្រាលការឈឺចាប់សុដន់របស់ស្រ្តីនៅពេលមករដូវ តែវាក៏មានទំនាក់ទំនងធ្វើឱ្យកើនឡើងកម្រិតអរម៉ូន អឺស្រ្តូសែនផងដែរ។ គ្រូពេទ្យផ្តល់ដំបូន្មានដល់បុរស និងស្ត្រីដែលស្វែងរកជីវិតផ្លូវភេទ ដែលមានសុខភាពល្អ ជៀសវាងពីការទទួលទានសណ្តែកសៀង ព្រោះថាការទទួលទានវាជាប្រចាំនឹង ធ្វើឱ្យមានការធ្លាក់ចុះអារម្មណ៍ពុះកញ្ជ្រោលផ្លូវភេទ។
៣. ពោតលីង៖ ការមើលកុន អាចជួយផ្តើមអារម្មណ៍ផ្លូវភេទបាន តែការញ៉ាំពោតលីងអាចនឹងធ្វើឱ្យអារម្មណ៍ផ្លូវភេទអ្នកធ្លាក់ចុះ។ ហេតុផលសម្រាប់បញ្ហានេះគឺថា សារធាតុគីមីដូចជាអាស៊ីតពែភ្លុយរ៉ូអុកតាណូអិច (perfluorooctanoic) ត្រូវបានរកឃើញនៅក្នុងស្រទាប់ ថង់ដែលដាក់ពោតលីង អាចសម្លាប់ចំណង់ផ្លូវភេទរបស់អ្នក។ ហើយក្រៅពីការសម្លាប់ចំណង់ផ្លូវភេទ ការសិក្សាថ្មីបានបង្ហាញថា៖ សារធាតុនេះ គឺជាផ្នែកមួយនៃសមាសធាតុដែលអាចត្រូវបានផ្សារភ្ជាប់ទៅនឹងភាពគ្មានកូន មហារីកថ្លើម មហារីកពងស្វាស និងមហារីកលំពែង៕
(ប្រភពវិទ្យាសាស្ត្រ-ជីវភាពរស់នៅ)