10/10/2022 07:43
មិត្តឡឹមថាញ់ហឿងចែករំលែក៖ នៅក្នុងម៉ោងរៀន ប្អូនតែងប្រុងស្តាប់គ្រូពន្យល់ និងម្ចាស់ការបញ្ចេញយោបល់ដើម្បីទុកឱ្យលោកគ្រូ អ្នកគ្រូបំភ្លឺឲ្យច្បាស់បន្ថែម។ រាល់ចំណុចណាដែលប្អូនមិនយល់ ប្អូននឹងសួរលោកគ្រូ អ្នកគ្រូជាបន្ទាន់ ដើម្បី ពង្រីកចំណេះដឹងសម្រាប់ខ្លួន និងមិត្តរួមថ្នាក់។ ទន្ទឹមនឹងនោះ ក្រៅពីម៉ោងរៀន ប្អូននៅទាំងឆ្លៀតពេលអានសៀវភៅពិភាក្សាជាមួយមិត្តភ័ក្ដិដើម្បីដោះស្រាយលំហាត់កម្រិតខ្ពស់ និងស្វែងយល់ចំណេះដឹងផ្សេងៗពីសង្គម។
ប្អូនឡឹមថាញ់ហឿង លេខាសាខាសម្ព័ន្ធយុវជន។
ថាញ់ហឿងមិនត្រឹមតែជាសិស្សគំរូឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រប៉ុណ្ណោះប្អូននៅទាំងបានគ្រូបង្រៀន និងមិត្តភ័ក្តិស្រឡាញ់រាប់អាន និងទទួលស្គាល់ជាលេខាសាខាសម្ព័ន្ធយុវជនសកម្មក្នុងចលនារបស់សម្ព័ន្ធយុវជនទៀតផង។ ថាញ់ហឿងឲ្យដឹងបន្ថែមថា៖ កាលប្អូននៅរៀនថ្នាក់ទី ១០ បានគ្រូបង្រៀន និងមិត្តរួមថ្នាក់ទុកចិត្តឲ្យធ្វើជាលេខាសាខាសម្ព័ន្ធយុវជនថ្នាក់ នោះគឺជាកិត្តិយស និង ជាក្តីព្រួយបារម្ភមិនដឹងធ្វើយ៉ាងណាដើម្បីចលនាមិត្តរួមថ្នាក់ចូលរួមអនុវត្តបណ្តាចលនារបស់សម្ព័ន្ធយុវជនឲ្យបានល្អ។ ជាមួយគោលដៅ "ដើម្បីបំពេញល្អតួនាទី លេខាសាខាសម្ព័ន្ធយុវជន ដំបូងបង្អស់គឺត្រូវរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូក្នុងចលនា និងចែករំលែក ស្វែងយល់ពីបំណងប្រាថ្នារបស់សមាជិក" ប្អូនបានខិតខំពង្រីកល្អតួនា ទីរបស់ខ្លួន។ ដំបូង អាស្រ័យមិនទាន់មានការស្រុះស្រួលក្នុងចលនាធ្វើសកម្មភាព សមាជិកសម្ព័ន្ធយុវជនក្នុងថ្នាក់មួយចំនួនតែងមានយោបល់ឆ្វេងគំនិត បង្កឲ្យមានវ័ណ្ឌទំនាស់បន្តិចបន្តួចជាមួយគ្នា។ ពេលនោះ ប្អូនបានស្វែងយល់ពីហេតុផលរួចសំណេះសំណាលជាមួយមិត្តរួមថ្នាក់ដោយភាពរាក់ទាក់ និងស្តាប់នូវបំណងប្រាថ្នារបស់មិត្ត ដើម្បីដោះស្រាយបញ្ហាដោយសមហេតុផល។ ក្រៅពីនេះទៀត បើប្អូនជួបបញ្ហាលំបាកឬបញ្ហាដែលពិបាកដោះស្រាយ ប្អូននឹងរាយការណ៍ជូនគ្រូបង្រៀនអចិន្ត្រៃយ៍ឬលេខាសម្ព័ន្ធយុវជនសាលាដើម្បីរកដំណោះស្រាយជួយមិត្តរួមថ្នាក់ឲ្យមានភាពស្និទ្ធស្នាល និងស្រឡាញ់គ្នា ខិតខំតស៊ូក្នុងការរៀនសូត្រ និងសកម្មក្នុងសកម្មភាពរបស់សម្ព័ន្ធយុវជន។
ប្អូន លឹមថាញ់ហឿង (អ្នកទី ២ ពីខាងឆ្វេងទៅខាងស្ដាំ) ពិភាក្សាមេរៀនជាមួយមិត្តរួមថ្នាក់។
លោកគ្រូហ្វិញភឿកឡឹប អចិន្ត្រៃយ៍ថ្នាក់ ១២A១ បានឱ្យដឹងថា៖ថាញ់ហឿង គឺជាសិស្សឧស្សាហ៍ព្យាយាម ចេះគួរសម និងរៀនសូត្របានពូកែ។ ប្អូនតែង ជួយមិត្តភ័ក្តិ និងសកម្មក្នុងសកម្មភាពរបស់សម្ព័ន្ធយុវជនសាលា។ ក្រៅពីម៉ោងរៀនក្នុងថ្នាក់ បើមិត្តណាមិនទាន់យល់មេរៀន ប្អូនតែងណែនាំជួយធ្វើលំហាត់ឱ្យបានល្អ។ ប្អូនជាសិស្សគំរូម្នាក់សម្រាប់ឱ្យសិស្សដទៃរៀនសូត្រតាម។
ឆ្នាំសិក្សា២០២២ - ២០២៣ គឺជាឆ្នាំចុងក្រោយនៃការសិក្សាកម្រិតវិទ្យាល័យ។ បំណងប្រាថ្នារបស់ប្អូនគឺចង់ក្លាយជាគ្រូបង្រៀនអក្សរសាស្ត្រម្នាក់។ ដូច្នោះ ប្អូន តែងខំរៀនសូត្រ និងលត់ដំដើម្បីប្រឡងជាប់បានចូលរៀនមហាវិទ្យាល័យគរុកោសល្យ ។ សង្ឃឹមថាជាមួយនឹងស្នាដៃដែលសម្រេចបានក្នុងបណ្ដាឆ្នាំសិក្សាកន្លង និងការខិតខំប្រឹងប្រែងរបស់ប្អូនក្នុងឆ្នាំសិក្សានេះនឹងអាចជួយឱ្យថាញ់ហឿង ទទួលបានពិន្ទុខ្ពស់ក្នុងសម័យប្រឡងយកវិញ្ញាបនប័ត្រវិទ្យាល័យជាតិឆ្នាំ ២០២៣ និងបានចូលរៀនផ្នែកគរុកោសល្យតាមបំណងប្រាថ្នារបស់ប្អូន។ សូមប្រសិទ្ធពរប្អូន៕
អត្ថបទ-រូបថត៖ ហ្វៀងត្រាង