15/06/2021 09:16
ផ្ដើមពីរូបភាពផ្សព្វផ្សាយជាច្រើនដូចជា៖ ចាត់តាំងសន្និបាតហ្វឹកហាត់ ផ្ដោះប្ដូរបទពិសោធន៍ គួបផ្សំការផ្សព្វផ្សាយក្នុងបណ្តាថ្ងៃប្រជុំសាខាបក្ស ប្រជុំជីវភាពតាមការកំណត់របស់បណ្តាសមាគមអង្គការមហាជន តាមប្រព័ន្ធផ្សាយសំឡេងរបស់អនុស្ថានីយផ្សាយសំឡេង បណ្តាសកម្មភាពអំពាវនាវបណ្តាអង្គការ បុគ្គល វង្សត្រកូលឲ្យសកម្មចូលរួមចលនាជំរុញការសិក្សា ជំរុញបញ្ញា ផ្សព្វផ្សាយអំពីលទ្ធផលបណ្តាសម័យប្រឡងសិស្សពូកែ សិស្សទទួលបានរង្វាន់គ្រប់លំដាប់ថ្នាក់ និងបណ្តាសមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ។ល។ ក្នុងរយៈកាល ៥ ឆ្នាំកន្លង ចំណេះដឹងរបស់គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស រដ្ឋអំណាចមូលដ្ឋាន រណសិរ្យមាតុ ភូមិវៀតណាម បណ្តាគណៈ ផ្នែក អង្គការមហាជន កម្មាភិបាល បក្ខជន បណ្តាអង្គការចាត់តាំងសង្គម បណ្តាអាជីវកម្ម និងប្រជាជនអំពីការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមសិក្សានៅឃុំហ៊ីវទឺ មានការវិវឌ្ឍន៍យ៉ាងសកម្ម។ ក្នុងរយៈកាល ០៥ ឆ្នាំ បណ្តាមូលដ្ឋានសមាគមបានបំផុសចលនាដល់បណ្តាអង្គការចាត់តាំង បុគ្គល សប្បុរសជនឧបត្ថម្ភប្រាក់និងសម្ភារគិតជាតម្លៃជាង ២,៤ ពាន់លានដុង។ ឆ្លងតាមរយៈនោះ បានឧបត្ថម្ភទាន់ពេលដល់សិស្សដែលមានស្ថានភាពលំបាករាប់ពាន់រូប ឧបត្ថម្ភអាហារូបករណ៍ដល់សិស្សដែលសម្រេចបានស្នាដៃខ្ពស់ក្នុងការសិក្សា។ ជាក់ស្តែង៖ សមាគមបានឧបត្ថម្ភ និងជូនអាហារូបករណ៍ ២១៨ ចំណែក សៀវភៅសរសេរជាង ៣៦.០០០ ក្បាល ប៊ិច ៤.៨៥០ ដើម សំពៀត ៣០ គ្រឿង សម្លៀកបំពាក់ឯកសណ្ឋាន ២៥ បន្លាស់ ទោចក្រយាន ៧៨ គ្រឿង អង្ករ ១៦,៨ តោន ផ្ទះ ០៥ ខ្នង ទូសម្រាប់ដាក់សៀវភៅ ០៥ និងអំណោយជាង ៧.០០០ ចំណែកដល់សិស្សមានស្ថានភាពលំបាក។
ទន្ទឹមនឹងនោះ ការងារពង្រឹងនិងកសាងអង្គការសមាគមតែងបានកម្មាភិបាល សមាជិកយកចិត្តទុកដាក់។ សមាគមបានចាត់តាំង និងសហការចាត់តាំងផ្សព្វផ្សាយបាន ១.៧៣៤ លើក ដោយមានមនុស្សជាង ៥២.០០០ លើកនាក់ចូលរួម។ ខ្លឹមសារផ្សព្វផ្សាយទាក់ទងដល់បណ្តាសារលិខិត សារាចរពីថ្នាក់ មជ្ឈិមដល់មូលដ្ឋាន ស្តីពីការងារជំរុញសិក្សា ជំរុញបញ្ញា កសាងសង្គមសិក្សា។ គិតមកដល់បច្ចុប្បន្ននេះ សមាគមជំរុញការសិក្សាឃុំមានសមាជិក ២.៤១៤ នាក់ មានក្រុមជំរុញការសិក្សា ១១៨ ក្រុម សាខាសមាគមជំរុញការសិក្សា ១១ កន្លែង ( សាខាសមាគមជំរុញការសិក្សាភូមិ ០៧ កន្លែង សាខាសមាគមជំរុញការសិក្សាសាលារៀន ០៤ កន្លែង) និងគណៈជំរុញការសិក្សា ០២ គណៈធ្វើសកម្មភាពតាមលក្ខន្តិកៈរបស់សមាគម។
លោកត្រឹងត្វឹងកៀក ប្រធានសមាគមជំរុញការសិក្សាឃុំហ៊ីវទឺបានឲ្យដឹង៖ ដើម្បីជំរុញមាំចលនាជំរុញការសិក្សាអស់មួយជីវិតក្នុងគ្រួសារ វង្សត្រកូល សហគមន៍តាមសេចក្តីសម្រេចចិត្តលេខ ២១៨/QĐ-TTg ចុះថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល គិតតាំងពីឆ្នាំ ២០១៥-២០២០ ឃុំហ៊ីវទឺមានគ្រួសារ ១.៨៥៧ គ្រួចុះឈ្មោះ និងមាន ១.៨១២ គ្រួសារសម្រេចកិត្តិនាម “គ្រួសារសិក្សា”។ ក្រៅពីនោះ ឃុំមានវង្សត្រកូល ០១ ត្រកូលបានទទួលស្គាល់ជាវង្សត្រកូលសិក្សា មានអង្គភាពសិក្សា ០៥ កន្លែង មានសាខាសមាគមជំរុញការសិក្សាភូមិ និងគណៈជំរុញការសិក្សានៅតាមមូលដ្ឋានសក្ការៈ ០៨ កន្លែង មានក្រុមជំរុញការសិក្សា ១០០ ក្រុមបានទទួលស្គាល់ជា “សហគមន៍សិក្សា”។ ឃុំអនុវត្តសម្រេច ១៥ លក្ខឋានកសាង “សហគមន៍រៀនសូត្រ” ថ្នាក់ឃុំតាមសេចក្ដីណែនាំលេខ ៤៤/២០១៤/ TT-BGDĐT ចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៤ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលកំណត់អំពីការវាយតម្លៃចំណាត់ថ្នាក់ “សហគមន៍សិក្សា” ថ្នាក់ឃុំបានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងទទួលស្គាល់នៅឆ្នាំ ២០២០។
ផ្តើមពីបណ្ដាលទ្ធផលដែលសម្រេចបាននោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចលនាកសាង “គ្រួសារសិក្សា” ហើយផ្តើមពីនោះលើកទឹកចិត្តដល់អ្នករាល់គ្នាចូលរួមសិក្សា បង្កើនគុណភាពជីវភាព រួមចំណែកកសាងគ្រួសារសុភមង្គល គ្រួសារអារ្យធម៌។ ប្រសិនបើគ្រួសារជាកោសិការបស់សង្គមនោះ មានន័យថា “គ្រួសារសិក្សា” ក៏ជាកោសិកាកសាង “សហគមន៍សិក្សា” ដែរ។
គ្រួសារមីងង្វៀងថាញ់ត្វៀងបានទទួលស្គាល់ជា “គ្រួសារសិក្សា” ជាច្រើនឆ្នាំបន្តបន្ទាប់របស់ភូមិចុង-ង។ គ្រួសារគាត់មានកូនប្រុសម្នាក់កំពុងជានិស្សិតរបស់ផ្នែកបសុពេទ្យនៃសាលាមហាវិទ្យាល័យត្រាវិញ និងកូនស្រីម្នាក់ទៀតទើបរៀនចប់ថ្នាក់ទី ១១ សាលាវិទ្យាល័យហ៊ីវទឺ។ មីងត្វៀង បានឲ្យដឹងថា៖ ទោះបីជីវភាពគ្រួសារជួបកាលំបាកក្ដី ប៉ុន្តែគាត់មិនដែលគិតដល់រឿងឲ្យកូនទាំង ០២ ផ្អាកការសិក្សាឡើយ។ ក្រៅពីប្រភពចំណូលចម្បងអំពីការផលិតស្រូវ មីងនៅទាំងរកការងារធ្វើបន្ថែមដើម្បីមានលក្ខណៈគិតគូរឲ្យកូនៗរៀនសូត្រជានិច្ច។ តាមសំដីរបស់មីងត្វៀង មានតែការសិក្សាទើបនៅពេលអនាគតកូនៗនឹង រកបានការងារធ្វើ មានប្រភពចំណូលលំនឹង និងជីវភាពបានលើកកម្ពស់។ ដើម្បីរក្សាកិត្តិនាមជា “គ្រួសារសិក្សា” នៅពេលខាងមុខនេះ គ្រួសារខ្ញុំនឹងខិតខំជាងទៀត សកម្មទូន្មាន លើកទឹកចិត្តឲ្យកូនៗ ព្យាយាមរៀនសូត្រ បង្កើនចំណេះវិជ្ជា ក្លាយជាអ្នកមានប្រយោជន៍សម្រាប់គ្រួសារ និងសង្គម។
លោកត្រឹងត្វឹងកៀកឲ្យដឹងបន្ថែម៖ ការបង្កើនចំណេះដឹងក្នុងប្រជាជនគ្រប់ជាន់ស្រទាប់អំពីចលនាកសាងសង្គមសិក្សា ជាដំណាក់កាលលើកកម្ពស់ចំណេះវិជ្ជាជូនប្រជាជន បង្កជាកម្លាំងជំរុញខ្លាំងក្លាក្នុងការអនុវត្តគោលដៅ៖ ប្រជាជនស្ដុកស្ដម្ភ ប្រទេសមួនមាំ យុត្តិធម៌ ប្រជាធិបតេយ្យ អារ្យធម៌។ ដើម្បីកសាងសង្គម សិក្សា សិក្សាមួយជីវិត គប្បីពង្រីកបណ្តាទម្រង់គ្រួសារ ត្រកូល សហគមន៍សិក្សា។ ជាពិសេសជំរុញការងារផ្សព្វផ្សាយ បំផុសចលនាសប្បុរសជនចូលរួមកសាងមូលនិធិជំរុញការសិក្សា ជំរុញបញ្ញា និងប្រើប្រាស់ប្រភពទុនត្រូវតាមគោលដៅ មានអត្ថន័យ នៅពេលខាងមុខ សមាគមនឹងបន្តពង្រីកតួនាទីស្នូលក្នុងចលនាជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមសិក្សា រួមចំណែកបង្កើនគុណភាពការងារអប់រំ បណ្តុះបណ្តាលនៅមូលដ្ឋាន។
តាំងពីឆ្នាំ ២០១៥-២០២០ ឃុំហ៊ីវទឺជំរុញមាំចលនាចិញ្ចឹមជ្រូកដីប្រិតសំចៃ ដោយមានបធានបទ “ចិញ្ចឹមជ្រូកដីចិញ្ចឹមកូនរៀនសូត្រ” ទន្ទឹមនឹងនោះ បង្កលក្ខណៈឲ្យសិស្សលើកកម្ពស់ចំណេះដឹងក្នុងការចាយវាយប្រចាំថ្ងៃ ប្រិតសំចៃដើម្បីទិញសិក្ខូបករណ៍សម្រាប់សិក្សា រួមចំណែកកាត់បន្ថយការលំបាកក្នុងគ្រួសារ។ ក្នុងរយៈកាល ០៥ ឆ្នាំ សមាគមជំរុញការសិក្សាឃុំសហការជាមួយបណ្តាសាលាវិទ្យាល័យហ៊ីវទឺ សាលាបឋមសិក្សាហ៊ីវទឺ(អា) សាលាបឋមសិក្សាហ៊ីវទឺ (សេ) បំផុសចលនាសិស្ស និងគ្រួសារសិស្សចិញ្ចឹមជ្រូកដីបាន ៤.៦២៤ ក្បាល ប្រិតសំចៃប្រាក់បានជាង ២,៣ ពាន់លានដុង។ ចលនាចិញ្ចឹមជ្រូកដីប្រិតសំចៃបានជំនួយឲ្យសិស្សមានស្មារតីខិតខំរៀនផង និងរាំងស្កាត់ចំនួនសិស្សចោលរៀនពាក់កណ្តាលការផង៕
ប្រែសម្រួល៖ សុខា