19/02/2021 08:04
ជូនសិក្ខូបករណ៍ដល់សិស្សក្រីក្រ។ រូបថត៖ ហុងញុង
លោកស្រីហូធីចាញ់ហ្វៀង ប្រធានសមាគមជំរុញការសិក្សាទីប្រជុំជនកាងឡុងបានឲ្យដឹង៖ កំណត់ការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រជាភារកិច្ចមួយយ៉ាងសំខាន់សមាគមជំរុញការសិក្សាទីប្រជុំជនកាងឡុងមិនត្រឹមតែយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយ នៅទាំងជំរុញមាំដើម្បីក្លាយជាចលនាសិក្សាអស់មួយជីវិតនៅក្នុងគ្រួសារ ត្រកូល សហគមន៍តាមសេចក្តីសម្រេចចិត្តលេខ ២៨១/QĐ-TTg ចុះថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ក្នុងអាណត្តិកាល មាន ២.៥៨១/២.៨៤០ គ្រួសារសម្រេចកិត្តិនាម “គ្រួសារសិក្សា” (មាន ៩៤៦ គ្រួសារសម្រេចកិត្តិនាមគ្រួសារសិក្សាជឿនលឿន។ ក្រៅពីនោះទីប្រជុំជនកាងឡុងនៅទាំងកសាង និងទទួលស្គាល់ ០៣ ត្រកូល សិក្សា។
អនុសង្កាត់លេខ ៦ ជាសហគមន៍សិក្សាឆ្នើមរបស់ទីប្រជុំជនកាងឡុង មាន ៤៣២/៤៥០ គ្រួសារចុះឈ្មោះជាគ្រួសារសិក្សា (មាន ១៨ គ្រួសារនៅមកអាស្រ័យមានវ័យចាស់ និងទៅធ្វើការនៅទីឆ្ងាយ) មាន ១០/១០ ក្រុមស្វ័យគ្រប់គ្រង និងជាក្រុមជំរុញការសិក្សាចុះឈ្មោះកិត្តិនាមសហគមន៍សិក្សា។ ចុងឆ្នាំ ២០២០ មាន ៣៧៥/៤៣២ គ្រួសារបានទទួលស្គាល់ជាគ្រួសារសិក្សា មាន ១០/១០ ក្រុមសម្រេច កិត្តិនាមសហគមន៍សិក្សា។ តាំងពីបំផុសចលនាប្រជាជនយកចិត្តទុកដាក់ និងក្រើនរំលឹកកូនចៅខិតខំសិក្សាត្រឹមត្រូវ។ ផ្តើមពីនោះ ជារៀងរាល់ឆ្នាំអនុសង្កាត់លេខ ៦ គ្មានស្ថានភាពបោះបង់សិក្សាពាក់កណ្តាលការ។
ឆ្លងតាមចលនាកសាងសង្គមសិក្សា អនុសង្កាត់លេខ ៦ មាននិស្សិត ៨៨ នាក់ប្រឡងជាប់សញ្ញាប័ត្រមហាវិទ្យាល័យ មាននិស្សិត ៦៣ នាក់ប្រឡងជាប់ឧត្តមសិក្សា និងសិស្ស ៦៣ នាក់ប្រឡងជាប់ប្រព័ន្ធមធ្យម មានសិស្ស ៤៥ នាក់ប្រឡងជាប់ថ្នាក់វិទ្យាល័យ។ ក្រៅពីនោះ ប្រជាជននៅក្នុងភូមិនៅទាំងចូលរួមចលនាសិក្សាតាមវិធីសាស្រ្តដូចជា៖ រៀនតាមកាសែត ទូរទស្សន៍ រៀនតាមការដកពិ សោធន៍។ល។
រៀនដើម្បីលើកស្ទួយចំណេះវិជ្ជា។ មានតែការសិក្សាទើបផ្លាស់ប្តូរបានជីវភាពរបស់ខ្លួន និងមានលក្ខណៈបម្រើសង្គម សាខាសមាគមបន្តបំផុសចលនាសមាជិកាសកម្មចូលរួម “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ប្រិតសំចៃចិញ្ចឹមជ្រូកដីជំរុញការសិក្សា។ ក្នុងអាណត្តិកាល ២០១៥ -២០២០ អនុសង្កាត់លេខ ៦ ចិញ្ចឹមជ្រូកដីបាន ៥១០ ក្បាល ប្រិតសំចៃបានប្រាក់ ៣៣១ លានដុង។ ដោយឡែកសាខាសមាគមជំរុញការសិក្សាប្រិតសំចៃបាន ២២ លានដុងពីទម្រង់នេះ។ ក្រៅពីនោះ ប្រជាជននៅក្នុងអនុសង្កាត់នៅទាំងចូលរួមវិភាគទានទឹកប្រាក់ជាង ១០ លានដុង អំពីមូលនីធិជំរុញការសិក្សា។ បំផុសចលនាជាង ១៥,៦ លានដុង ជូនអាហារូបករណ៍ដល់សិស្សមានស្ថានភាពក្រលំបាកបាន ៥២ នាក់។ ក្រៅពីនោះសាខាសមាគមនៅទាំងបំផុសចលនាវត្ថុសម្ភារដូចជា៖ សៀវភៅ ៧.៥០០ ក្បាល ទោចក្រយាន ០១ គ្រឿង សម្លៀកបំពាក់ ០៤ បន្លាស សំពៀត ៥០ គ្រឿង។ល។ សរុបតម្លៃ ៦៨ លានដុងឧបត្ថម្ភ ៧៥ សិស្សមានស្ថានភាពលំបាកបន្តការសិក្សា។ ជាពិសេស សាខាសមាគមបានបំផុសចលនាកសាងផ្ទះបាន ០១ ខ្នងជូនប្អូនចូវធីគឹមង៉ឹង ជាសិស្សកំព្រាឪពុកម្តាយ។ ទន្ទឹមនឹងនោះសាខាសមាគមនៅទាំងឧបត្ថម្ភគ្រួសារ ៤២ គ្រួមានស្ថានភាពក្រលំបាក សរុបទឹកប្រាក់ ២១, ៥ លានដុង។
គិតតាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន សង្កាត់លេខ ៦ បានទទួលស្គាល់ជា “សហគមន៍សិក្សា” និងបានទទួលស្គាល់សាឡើងវិញរៀងរាល់ឆ្នាំ។ សព្វថ្ងៃអនុសង្កាត់មានសមាជិកសមាគមជំរុញការសិក្សា ៣៧៥ នាក់។ ក្នុងរយៈកាលខាងមុខនេះ សាខាសមាគមនឹងបន្ត ផ្សព្វផ្សាយបើកទូលាយក្នុងផ្ទៃក្នុង និងដល់ប្រជាជនអំពីការផ្សព្វផ្សាយអនុវត្តសេចក្តីកំណត់លេខ ២៨១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បណ្តាលក្ខឋានកសាងគ្រួសារសិក្សា ត្រកូលសិក្សា និងកសាងទម្រង់ “ពលរដ្ឋសិក្សា” ដំណាក់កាល ២០២១-២០៣០៕
ប្រែសម្រួល៖ សុខា