27/09/2022 10:28
ការជក់បារី និងសុខភាពមនុស្ស៖ គឺក្នុងមួយវិនាទីមានមនុស្សស្លាប់ម្នាក់អាស្រ័យដោយទាក់ទិនដល់ការជក់បារី។ បារីបានចាត់ទុកដូចជាមហាអាសន្នរោគជំងឺរបស់សតវត្សរ៍ វាបង្កឡើងការស្លាប់ច្រើនជាងអាសន្នរោគ និងជំងឺ AIDS។ នៅប្រទេសអាមេរិក ក្នុងមួយឆ្នាំមានមនុស្សស្លាប់អាស្រ័យដោយការជក់បារីប្រមាណរាប់រយនាក់ ឬក្នុងចំនួនមនុស្សស្លាប់ ៥ នាក់គឺក្នុងនោះមានមនុស្សម្នាក់ជក់បារី ថ្វីត្បិតគង់នៅមានមនុស្សជាច្រើនជក់បារីដែរ។
ផលប៉ះពាល់របស់ការជក់បារីលើអ្នកជំងឺទឹកនោមផ្អែម៖ បារីគឺជាមូលហេតុបង្កឡើងជំងឺមហារីកសួត រលាកបំពង់កស្ទះផ្លូវដង្ហើមករ៉ាំរ៉ៃ ជំងឺខាងបេះដូង សរសៃឈាម ជំងឺលើសឈាម គាំងបេះដូង និងប្រភេទជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀត។ ចំពោះអ្នកជំងឺទឹកនោមផ្អែម គេបានឃើញជះឥទ្ធិពលនៃការជក់បារីយ៉ាងខ្លាំងជាងទៀត។ អត្រាការស្លាប់ និងជំងឺខាងសរសៃឈាម បេះដូងខ្ពស់ជាទ្វេដង បើប្រៀបធៀបជាមួយនឹងអ្នកមិនជក់បារី។ បណ្តាអ្នកជំនាញខាងជំងឺបេះដូង សរសៃឈាមបានចាត់ទុកថាបារី និងជំងឺទឹកនោមផ្អែមគឺជាចំនួន ០២ ប្រភេទដែលបណ្តាលឱ្យផលប៉ះពាល់ដល់ជំងឺខាងសរសៃឈាម គាំងបេះដូង។ ពេលជក់បារី អ្នកជក់បានបញ្ជូនបរិមាណចំនួនជាតិ carbon dioxin ពីផ្សែងបារីចូលទៅក្នុងសព៌ាង្គង្គកាយ ជាតិទាំងនេះស្ទះជាតិ oxy គួបផ្សំជាមួយនឹងកោសិកាក្រហម។ ដើម្បីទប់ទល់ឡើងវិញសម្រាប់សព៌ាង្គកាយដើម្បីបង្កើនការផលិតកោសិកាក្រហមនោះគឺជាបណ្តាផលប៉ះពាល់មួយជះឥទ្ធិពលបណ្តាលការប្រឈមនឹងរោគសញ្ញាថមថយតម្រងនោម ពិការភ្នែក ដំបៅរលួយជាលិកាជើង ទន់សរសៃចំពោះអ្នកជំងឺទឹកនោមផ្អែម។
ផលអាក្រក់ពីផ្សែងបារី ជាតិនីកូទីនជ្រាបចូលទៅក្នុងចរន្តឈាមបង្កឱ្យស្ទះបណ្តាសរសៃឈាមតូច បណ្តាលឱ្យពិបាកពិនិត្យការស្រូបយកជាតិ insulin ក្នុងពេលចាក់បញ្ជូនទៅក្នុងខ្លួន អ្នកជំងឺដែលប្រើប្រាស់ជាតិ insulin កាន់តែយឺតយ៉ាវ។ ក្រៅពីនោះ វានៅទាំងបង្កើនជាតិ insulin របស់សព៌ាង្គកាយទៀតផង។ តាមការស្ថិតិ ហានិភ័យនៃជំងឺទឹកនោមផ្អែមរបស់អ្នកជក់បារីមានកម្រិតស្ករក្នុងឈាមដល់កម្រិតទី ២ ខ្ពស់ជាងទ្វេដង ពិសេសគឺ ចំពោះនារី ដែលមានជំងឺទឹកនោមផ្អែម ការជក់បារីក្នុងពេលមានផ្ទៃពោះប៉ះពាល់ដល់សុខភាពម្តាយ និងទារកនាំឱ្យបញ្ហាទារកកើតមិនគ្រប់ខែ ឬរលួតកូន។ អាចបញ្ជាក់បានថា ការជក់បារីមិនត្រឹមតែបង្កផលប៉ះពាល់ និងរោគសញ្ញាយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺទឹកនោមផ្អែមប៉ុណ្ណោះ វានៅទាំងបង្កើនសមត្ថភាពពង្រីកជំងឺទឹកនោមផ្អែមចំពោះអ្នកជក់បារីច្រើនទៀតផង។
ដើម្បីទុកឱ្យអ្នកជំងឺទឹកនោមផ្អែមបន្ថយការឥទ្ធិពលគឺអ្នកជំងឺទឹកនោមផ្អែមមិនគប្បីជក់បារី និងមិននៅជិតកន្លែងដែលមានផ្សែងបារី។ មិនជក់បារីគឺជាវិធានការបង្ការជំងឺទឹកនោមផ្អែមល្អបំផុត៕
ប្រែសម្រួល៖ រតនា