02/09/2020 13:17
គម្បីពាក់របាំងមុខពេលចេញផុតពីផ្ទះ និងនៅទីកន្លែងសាធារណៈ រក្សាខ្ជាប់ចន្លោះរវាងគ្នាពី ១ម៉ែត្រឡើងទៅ
កន្លងហើយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ក្រសួងសុខាភិបាល គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តមានសារលិខិត និងសេចក្តីណែនាំជាច្រើនដើម្បីចង្អុលការអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងស្ថានភាពថ្មី។ ក្នុងនោះ ចំពោះប្រជាជនគម្បីបន្ថយការធ្វើដំណើរទៅទីឆ្ងាយពេលមិនចាំបាច់។ សំណូមពរឲ្យប្រជាជនពាក់របាំងមុខពេលចេញផុតពីផ្ទះ និងនៅទីកន្លែងសហគមន៍។ អនុវត្តកាតធ្វើអនាម័យនៅជុំវិញលំនៅឋាន និងបណ្តាតំបន់ក្បែរផ្ទះមិនទុកឲ្យមានស្រះ តម្លុកទឹកដើម្បីបង្ការជំងឺគ្រុនឈាមក៏ដូចជាបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជានិច្ចកាលលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុលរំងាប់មេរោគឲ្យបានច្រើនដងក្នុងថ្ងៃ។
សំណូមពរប្រជាជនរក្សាចម្ងាយពីគ្នាយ៉ាងតិចណាស់បាន ១ ម៉ែត្រពេលជួបសំណេះសំណាល។ ប្រសិនគ្មានការចាំបាច់មិនគម្បីផ្តុំគ្នាច្រើន។ ចំពោះមនុស្សដែលទៅ មកពីតំបន់មូលដ្ឋានដែលមានអាសន្នរោគគម្បីមានភារកិច្ចរបាយការណ៍សុខាភិបាលជូនរដ្ឋអំណាចមូលដ្ឋានឬមូលដ្ឋានសុខាភិបាលនៅជិតបំផុតឲ្យបានទាន់ពេល។
គម្បីបង្កៃបញ្ចូលកម្មវិធី Bluezoneដើម្បីបង្ការការជ្រាបចម្លងមេរោគកូវីដ-១៩
សមមិត្តលេខាបក្សខេត្ត សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត នាយកមន្ទីរសុខាភិបាលខេត្តបានសំណូមពរឲ្យប្រជាជនយើងដែលមានប្រើប្រាស់ទូរស័ព្ទទំនើបគួរដំឡើងបង្កៃបញ្ចូលកម្មវិធីផ្នែកទន់ Bluezone ដើម្បីការពារខ្លួនយើង និងរួមចំណែកបង្ការ ទប់ស្កាត់អាសន្នរោគ។ នេះគឺជាប្រព័ន្ធផ្នែកទន់លើសមាផល(smartphone)អាស្រ័យដោយក្រសួងព័ត៍មាន និងសារគមនាគមន៍ផ្សព្វផ្សាយកម្មវិធី Bluezone គឺជាព័ត៍មានប្រកាសព្រមានប្រសិនបើយើងបានជូបសំណេះសំណាលជាមួយនឹងអ្នកត្រូវជ្រាបជំងឺកូវីដ-១៩ ។ បន្ថយបណ្តាគ្រោះថ្នាក់នៃការរាលដាលទៅក្នុងសហគមន៍ ជួយឲ្យមនុស្សគ្រប់គ្នារស់នៅបានសុខសម្បាយ។
ពេលមានជំងឺករណីណាមួយប្រវត្តិជួបសំណេះសំណាលនៅក្នុងបង្កៃបញ្ចូលកម្មវិធីផ្នែកទន់ Bluezone បានប្រកាសឲ្យយើងដឹងថាខ្លួនយើងធ្លាប់ជួបសំណេះសំណាលជាមួយជននេះឬទេ។ ប្រសិនបើអ្នកទាំងពីរដែលបានប្រើប្រាស់កម្មវិធីផ្នែកទន់ Bluezone នេះ។ ហេតុនោះហើយ ប្រសិនជាមានមនុស្សបង្កៃបញ្ចូលកម្មវិធីផ្នែកទន់ Bluezone បានច្រើនកាលណាគឺប្រសិទ្ធភាពការពារកាន់តែខ្ពស់ជាង។
ដើម្បីយល់ដឹងបានបណ្តាការព្រមានប្រកាសពី កម្មវិធីផ្នែកទន់ Bluezone ប្រការដំបូងបង្អស់គម្បីត្រូវធ្វើនោះគឺទាញយកកម្មវិធីនេះយកមក និងបង្កៃបញ្ចូលកម្មវិធីផ្នែកទន់ Bluezone នេះក្នុងទូរស័ព្ទរបស់យើងតាម Link ទាញយក ផ្នែកទន់ Bluezone លើប្រព័ន្ធ Android:httpe://playgoodle. Com/store/apps/details?id=com.mic.bluezone. Link ទាញយក ផ្នែកទន់ Bluezone លើប្រព័ន្ធ IOS: https//apps.apps.com/vn/app/bluezone/id 1508062685. ក្រោយពីបានបង្កៃបញ្ចូលកម្មវិធីផ្នែកទន់ Bluezone នេះរួច អ្នកប្រើគម្បីផ្តល់កម្មសិទ្ធិឲ្យ កម្មវិធីផ្នែកទន់ Bluezone បញ្ចូលអង្គចំណាំ និងតភ្ជាប់ Bluetooth ដើម្បីទទួលបានការព្រមានប្រកាសពីកម្មវិធី។
ជនរួមជាតិគម្បីជ្រួតជ្រាប ៩ វិធីសាស្ត្រថ្មីបំផុតសម្រាប់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩
រួមជាមួយនឹងវិធីសាស្ត្របង្កៃបញ្ចូលកម្មវិធីផ្នែកទន់ Bluezone ដើម្បីទទួលបានការព្រមានប្រកាសគ្រោះថ្នាក់ត្រូវជ្រាបឆ្លងជំងឺកូវីដ-១៩ នោះនៅមាន ៨ វិធីសាស្ត្រផ្សេងៗទៀតដែលយើងគ្រប់គ្នាគម្បីត្រូវយល់ដឹង និងអនុវត្តបានគ្រប់គ្រាន់ដើម្បីបង្ការរោគកូវីដ-១៩។ តាមការព្រមានរបស់ក្រសួងសុខាភិបាលថ្មីៗនេះគឺ៖ជានិច្ចកាលលាងដៃជាមួយនឹងសាប៊ូក្រោមបំពង់ទឹកស្អាត ឬលាងដោយទឹកអាល់កុលរម្ងាប់មេរោគដែលមានកម្រិតអង្សាអាល់កុលយ៉ាងតិចណាស់ ៦០%, ពេលចេញផុតពីផ្ទះទៅកាន់ទីសាធារណៈ ក៏ដូចជាអង្គុយរថយន្តក្រុងនិងចូលទៅមន្ទីរពេទ្យ មូលដ្ឋានសុខាភិបាលត្រូវពាក់របាំងមុខ, មិនគម្បីយកដៃប៉ះទៅផ្នែក ច្រមុះ មាត់ គម្បីត្រូវបិទមាត់ ច្រមុះដោយកន្សែង ក្រណាត់ក្នុងខណៈដែលយើងមានក្អក ឬសណ្តាស់ ។ បង្កើនការហាត់ប្រាណ ញាំជាតិបំប៉នឲ្យបានច្រើន អនាម័យលំនៅឋាន គម្បីនៅក្នុងផ្ទះបានច្រើនជាង ប្រសិនគ្មានកិច្ចការសំខាន់គម្បីកុំចេញពីផ្ទះ ត្រូវពាក់របាំងមុខជាប្រចាំ ជានិច្ចកាលត្រូវផ្តល់ព័ត៍មានដល់ផ្នែកសុខាភិបាលនៅជិតបំផុតដើម្បីបានប្រឹក្សាសុខភាព ត្រូវរក្សាខ្ជាប់ចម្ងាយគ្នា ប្រសិនបើយើងទៅមកពីតំបន់ មូលដ្ឋានមានផ្ទុះមេរោគគម្បីរបាយការណ៍ជូនផ្នែកសុខាភិបាលបានទាន់ពេល៕រតនា