17/01/2025 08:50
វេជ្ជបណ្ឌិត ថាច់ធីសូដា ប្រធានដំណាក់សុខាភិបាលកងទ័ព-ប្រជាជន មានប្រសាសន៍ថា៖ទន្ទឹមនឹងអនុវត្តល្អផែនការពិនិត្យសុខភាពជូនប្រជាជន ដំណាក់នៅទាំងសកម្មក្នុងការផ្សព្វផ្សាយដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ ចាត់តាំងចាក់វ៉ាក់សាំងការពារជំងឺជាច្រើនប្រភេទ អនុវត្តកម្មវិធីចំនួនប្រជាជន-ផែនការគ្រួសារ អនាម័យបរិស្ថាន និងកម្មវិធីសុខាភិបាលសាលារៀន។ សហការជាមួយអង្គការមហាជន ផ្សព្វផ្សាយ អប់រំប្រជាជនបង្កើនការយល់ដឹង ទទួលខុសត្រូវក្នុងការបង្ការជំងឺ ធានាអនាម័យ និងសុវត្ថិភាពគ្រឿងបរិភោគ។ ទន្ទឹមនឹងនោះ ការគ្រប់គ្រង ថែទាំអ្នកមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃឈាមបេះដូង សម្ពាធឈាម និងការថែទាំសុខភាពអ្នកមានវ័យចាស់តែងបានដំណាក់អនុវត្តមានប្រសិទ្ធភាព ។
បងគឹមធីថា យកកូនទៅពិនិត្យសុខភាពនៅដំណាក់សុខាភិបាលកងទ័ព-ប្រជាជន។
លោកយាយស៊ើងធីបុប្ផា អាយុ ៧៥ ឆ្នាំ នៅភូមិកំបាំងបាត់ ឃុំតាមង៉ាយ ឈឺរលាកសន្លាក់ដៃជើងជាច្រើនឆ្នាំមកហើយ ។ លោកយាយ បានឲ្យដឹងថា៖ ខ្ញុំបានវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យដំណាក់ថែទាំសុខភាពអស់ពីចិត្ត បច្ចុប្បន្ន សុខភាពខ្ញុំបានធូរស្រាលគ្រាន់បើហើយ។ ដំណាក់សុខាភិបាលកសាងបានសមរម្យ ឧបករណ៍សម្រាប់ពិនិត្យ ព្យាបាលជំងឺមានគ្រប់គ្រាន់ កម្មាភិបាល បុគ្គលិកនៅទីនេះមានគុណធម៌ល្អ ដូច្នោះហើយទើបខ្ញុំជឿជាក់ និងទុកចិត្តមកពិនិត្យព្យាបាលជំងឺនៅទីនេះ។
ដោយបានក្រុមគ្រូពេទ្យដំណាក់ពិគ្រោះ ណែនាំឲ្យមកពិនិត្យសុខភាពជាប្រចាំ ទើបក្រោយពីសម្រាលកូនបានជិត ០៧ ខែសុខភាពបងគឹមធីថា (នៅភូមិសំណឹងធំ) និងកូនរបស់គាត់ល្អជានិច្ច។
បងគឹមធីថា សំណេះសំណាល៖ ដំណាក់កាលមានគភ៌ ខ្ញុំទៅពិនិត្យសុខភាពជាប្រចាំ។ ក្រៅពីបានណែនាំពីវិធីសាស្រ្តថែទាំគភ៌ ខ្ញុំនៅទាំងបានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅទីនេះណែនាំអំពីរបៀបថែទាំទារក ថែទាំសុខភាពក្រោយពីសម្រាលទៀតផង។ ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតដំណាក់ ខ្ញុំក៏ជូនកូនខ្ញុំមកដំណាក់ពិនិត្យសុខភាព និងចាក់វ៉ាក់សាំងតាមកាលកំណត់ ។ តាំងពីសម្រាលមកទល់ពេលនេះ ខ្ញុំ និងកូនខ្ញុំមានសុខភាពល្អជានិច្ច។
ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលកងទ័ព-ប្រជាជន នៅទាំងអនុវត្តល្អការងារផ្សេព្វផ្សាយ ផ្តល់ព័ត៌មាន តាមរយៈបដាសញ្ញាពេចន៍ណែនាំអំពីវិធីសាស្រ្តការពារជំងឺតាមរដូវកាល អាហារូបត្ថម្ភ អនាម័យបរិស្ថាន ដើម្បីប្រជាជនបង្កើនការយល់ដឹង ។ តាមរយៈនោះ មិនត្រឹមតែជំនួយឲ្យប្រជាជនម្ចាស់ការក្នុងការថែរក្សាសុខភាពប៉ុណ្ណោះទេ នៅទាំងរួមចំណែកកាត់បន្ថយចំនួនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យថ្នាក់លើច្រើនហួសកម្រិតទៀតផង ។
វេជ្ជបណ្ឌិតថាច់ធីសូដា បានឲ្យដឹងបន្ថែម៖ ដើម្បីបន្តពង្រីកតួនាទីរបស់ដំណាក់សុខាភិបាលមូលដ្ឋាន ដំណាក់បន្តការយកចិត្តទុកបំពាក់បំប៉នចំណេះដឹងវិជ្ជាជីវៈជូនបុគ្គលិករបស់អង្គភាព ទន្ទឹមនឹងអនុវត្តល្អកិច្ចសហការយ៉ាងជិតដិតជាមួយអង្គការមហាជនឃុំ សហការីសុខាភិបាលនៅភូមិ ០៧/០៧ ភូមិ។ល។
ដំណាក់សុខាភិបាលកងទ័ព-ប្រជាជនមានកម្មាភិបាល បុគ្គលិក ០៦នាក់ ក្នុងនោះ វេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យពហុព្យាបាល ០៣ នាក់ ពេទ្យឆ្មបម្នាក់ និងឱសថការីម្នាក់។ ក្នុងឆ្នាំ ២០២៤ ដំណាក់បានពិនិត្យសុខភាព ជូនថ្នាំដល់អ្នកជំងឺជាង ៣.៧០០ លើកនាក់ ក្នុងនោះកុមារស្ថិតក្នុងអំឡុងអាយុក្រោម ៦ ឆ្នាំជិត ៧00 នាក់ ។ ពិនិត្យសុខភាពស្រ្តីមានគភ៌តាមកាលកំណត់ចំនួន ៥0៥ នាក់ ព្យាបាលជំងឺជូនស្រ្តីមានគភ៌ ១៨២ ករណី។ល។ ដោយបានអនុវត្តល្អការងារថែទាំសុខភាព ការងារផ្សព្វផ្សាយអំពីបង្ការ ទប់ស្កាត់អាសន្នរោគ ម្ល៉ោះហើយក្នុងឆ្នាំ ២០២៤ ក្នុងឃុំ គ្មានជំងឺរាលដាលផ្សេងៗដូចជាជំងឺអាត់ដៃ ជើង និងមាត់ ជំងឺគ្រុនឈាម ឬជំងឺធ្ងន់អាចគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន ជាដើមនោះគឺគ្មានឡើយ៕
អត្ថបទ-រូបថត៖ សុជា