26/02/2021 08:53
វេជ្ជបណ្ឌិតឡឹមសុើងថាយកំពុងពិនិត្យជំងឺលោកវិញវ៉ាំងក្វឹង។
លោកវិញវ៉ាំងក្វឹង(អាយុ ៧៣ ឆ្នាំ) នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា មានជំងឺហឺតបានមកពិនិត្យសុខភាពនិងទទួលថ្នាំដោយគាំពារនៅដំណាក់សុខាភិបាលឃុំហ៊ុងហ្វាជិត ០២ ឆ្នាំមកហើយ។ លោកក្វឹងមានប្រសាសន៍ថា៖ ខ្ញុំមានជំងឺហឺតជិត ១០ ឆ្នាំកន្លង។ ប្រហែល ០២ ឆ្នាំមកអាយនេះ ជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនៅមន្ទីរពហុព្យាបាលតំបន់ទីវកឹងប្រាប់ថាជំងឺរបស់ខ្ញុំមិនអាចជាសះស្បើយឡើយ គ្រាន់តែពិនិត្យនិងទទួលយកថ្នាំទៅលេបដើម្បីសម្រាលជំងឺលំនឹងសុខភាពប៉ុណ្ណោះ។ កាលពីមុនកូនខ្ញុំច្រើនឌុបខ្ញុំទៅពិនិត្យសុខភាព និងទទួលថ្នាំនៅមន្ទីរពហុព្យាបាលតំបន់ទីវកឹងដែរ ប៉ុន្តែទៅផ្លូវឆ្ងាយខ្ញុំហត់នឿយខ្លាំងណាស់ ម៉្យាងវិញទៀតទៅម្តងៗអង្គុយរង់ចាំមួយពេលព្រឹក ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាលឃុំវិញ។ មកដំណាក់សុខាភិបាលឃុំពិនិត្យសុខភាពបានរហ័សនិងបានវេជ្ជបណ្ឌិត គ្រូពេទ្យនៅទីនេះយកចិត្តទុកដាក់ណែនាំពីរបៀបលេបថ្នាំ វិធីសាស្រ្តថែទាំសុខភាព ណែនាំពីរបៀបហូបចុក។ល។ ខ្ញុំតែងធ្វើល្អតាមការណែនាំទាំងនោះ ទើបសុខភាពរបស់ខ្ញុំបានលំនឹងដូចសព្វថ្ងៃ។
ឃុំហ៊ុងហ្វាមានប្រជាជនរស់នៅជិត ៨.០០០ នាក់ ក្នុងនោះប្រជាជនខ្មែរជិត ៥០%។ ជាមួយនឹងគោលលំនាំ “សីលធម៌គ្រូពេទ្យដូចទឹកចិត្តមាតា” កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យដំណាក់សុខាភិបាលឃុំហ៊ុងហ្វាតែងយកចិត្តទុកដាក់ក្នុងការពិគ្រោះជំងឺ ពិនិត្យ ព្យាបាលជំងឺជូនប្រជាជន បានប្រជាជនទំនុកចិត្តជានិច្ច។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំមានម៉ាស៊ីនឆ្លុះអេកូ ០១ គ្រឿង ម៉ាស៊ីនវាស់ចង្វាក់បេះដូង ០១ គ្រឿង មានបន្ទប់មុខងារផ្សេងៗ ០៦ បន្ទប់៖ បន្ទប់ពេទ្យបុរាណ បន្ទប់ផែនការគ្រួសារ បន្ទប់ថែទាំសុខភាពបង្កើតកូន បន្ទប់ពិគ្រោះជំងឺ បន្ទប់សម្រាប់ចាក់ថ្នាំ និង បន្ទប់ពិនិត្យសុខភាព។ ដោយកំណត់ច្បាស់ថាការថែទាំសុខភាពជូនប្រជាជនគឺជាភារកិច្ចដ៏សំខាន់ ជារៀងរាល់ឆ្នាំដំណាក់សុខាភិបាលឃុំម្ចាស់ការកសាងផែនការលម្អិតតាមសប្តាហ៍ ខែ ត្រៃមាស ឆ្នាំ។ ឆ្នាំ ២០២០ ដំណាក់មានអ្នកជំងឺជាង ៦.៣០០ លើកនាក់មកពិនិត្យព្យាបាលជំងឺដោយប័ណ្ណគាំពារសុខាភិបាល។ ស្រី្តភេទ ៥៥៤ នាក់មកពិនិត្យជំងឺស្ត្រី ក្នុងនោះមានស្ត្រី ៣៧១ នាក់បានព្យាបាលជំងឺស្រី្តភេទនាដំណាក់សុខាភិបាលឃុំតាមវេជ្ជាសាស្ត្រទំនើប។ ស្រី្តមានគភ៌ ២៣៧ លើកនាក់មកពិនិត្យគភ៌ (សម្រេចអត្រា ១០០%)។ កុមារស្ថិតក្នុងអំឡុងអាយុពី ៦ ខែដល់ ៣៦ ខែចំនួន ៣២៥ លើកនាក់បានលេបវីតាម៉ីន (អា) (សម្រេចអត្រាជិត ៩៨%)។ កុមារមានអាយុក្រោមពី ០១ ឆ្នាំ ១០៨ លើកនាក់មកចាក់ថ្នាំវ៉ាក់ស៊ីនបង្ការជំងឺគ្រប់ប្រភេទ (សម្រេចអត្រាជិត ៩៧%)។ ក្រៅពីនោះដំណាក់នៅទាំងព្យាបាលជំងឺវេជ្ជសាស្រ្តបុរាណជូនអ្នកជំងឺជិត ១.២០០ លើកនាក់ទៀត។ ដោយឡែកតាំងពីថ្ងៃទី ០១ មករាឆ្នាំ ២០២១ ដល់ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២១ ដំណាក់មានអ្នកជំងឺជិត ១.០០០ លើកនាក់មកពិនិត្យព្យាបាលជំងឺ។ ក្នុងនោះមានអ្នកជំងឺ ១៦០ លើកនាក់បានពិនិត្យនិងព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណ។ ដើម្បីជំនួយឲ្យប្រជាជនស្គាល់រុក្ខជាតិជាឱសថបុរាណដ៏ពិសេស បច្ចុប្បន្នដំណាក់សុខាភិបាលឃុំបានដាំរុក្ខជាតិជាឱសថជិត ៥០ ប្រភេទ និងណែនាំប្រជាជនពីរបៀបដាំនិងប្រើប្រាស់ដើម្បីរួមចំណែកក្នុងការព្យាបាលជំងឺតាមវេជ្ជសាស្រ្តទំនើបគួបផ្សំនិងវេជ្ជសាស្រ្តបុរាណនាំមកនូវប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ដំណាក់នៅទាំងសហការជាមួយដំណាក់ផ្សាយសំឡេងឃុំផ្សព្វផ្សាយជារឿយៗអំពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ‑១៩ ជំនួយឲ្យប្រជាជននៅលើភូមិសាស្រ្តបង្កើនការយល់ដឹងដើម្បីបង្ការ ទប់ស្កាត់ជំងឺ។
វេជ្ជបណ្ឌិតគ្រូពេទ្យដំណាក់សុខាភិបាលឃុំហ៊ុងហ្វាជាមួយនឹងចម្ការគំរូរុក្ខជាតិឱសថបុរាណ។
ដំណាក់សុខាភិបាលឃុំហ៊ុងហ្វា មានកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យ ០៦ នាក់ (វេជ្ជបណ្ឌិត គ្រូពេទ្យខ្មែរ ០៣ នាក់) ក្នុងនោះរួមមាន៖ វេជ្ជបណ្ឌិតឱសថបារាំងម្នាក់ វេជ្ជបណ្ឌិតឱសថបុរាណម្នាក់ ឱសថការីម្នាក់ គ្រូពេទ្យម្នាក់ គិលានុបដ្ឋាយិកាម្នាក់ និងឆ្មបម្នាក់។ ដោយបានការខិតខំយកចិត្តទុកដាក់របស់កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលទើបឃុំហ៊ុងហ្វារក្សាខ្ជាប់លក្ខឋានជាតិស្តីពីសុខាភិបាលឃុំរយៈកាល ០៧ ឆ្នាំបន្តបន្ទាប់។ វេជ្ជបណ្ឌិត ឡឹមថាយស៊ើង ប្រធានដំណាក់សុខាភិបាលឃុំហ៊ុងហ្វាមានប្រសាសន៍ថា៖ បានក្លាយជាទម្លាប់ គឺនៅថ្ងៃទី ២៧ កុម្ភៈជារៀងរាល់ឆ្នាំកម្មាភិបាល បុគ្គលិកសុខាភិបាលទូទាំងប្រទេសនិយាយរួម ពេទ្យវេជ្ជបណ្ឌិត គ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំហ៊ុងហ្វានិយាយដោយឡែក តែងអបអរសាទរទិវាប្រវេណីរបស់ផ្នែកសុខាភិបាល‑ទិវាគ្រូពេទ្យវៀតណាម គឺជាទិវាដែលអ៊ំហូបានផ្ញើលិខិតជូនកម្មាភិបាល បុគ្គលិកផ្នែកសុខាភិបាល។ យើងខ្ញុំតែងរៀនសូត្រនិងគោរពធ្វើតាមបណ្តាំអ៊ំ ហើយបន្តការខិតខំរក្សាខ្ជាប់កិត្តិនាមដំណាក់សុខាភិបាលសម្រេចសម្បទាជាតិរួមចំណែកថែទាំសុខភាពជូនប្រជាជនក្នុងឃុំ។
ទន្ទឹមនឹងការពិនិត្យនិងព្យាបាលជំងឺតាមវេជ្ជសាស្រ្តទំនើប គ្រូពេទ្យ និងវេជ្ជបណ្ឌិតដំណាក់នៅទាំងពិនិត្យព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណ សកម្មចលនាប្រជាជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៀតផង។ តាំងពីឆ្នាំ ២០១៨‑២០២០ មានប្រជាជន ៦៥ នាក់ចូលរួមបរិច្ចាគឈាម រួចទទួលបាន ៥៤ ឯកតាឈាម។ ជាលទ្ធផលឆ្នាំ ២០១៨ ដំណាក់សុខាភិបាលឃុំបានគណៈចង្អុលការបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់កិច្ចការប្រជាចលនា “ ឃុំហ៊ុងហ្វាជូនលិខិតសរសើរអនុវត្តល្អតាមទម្រង់ “ថែទាំសុខភាពប្រជាជនតាមវេជ្ជសាស្រ្តបុរាណ “។ ឆ្នាំ ២០២០ បានសមាគមកាកបាទក្រហមស្រុកទីវកឹងជូនលិខិតសរសើរសម្រេចល្អការងារសមាគម និងចលនាកាកបាទក្រហម ឆ្នាំ ២០២០ និងបុគ្គលម្នាក់របស់ដំណាក់បានគណៈចង្អុលការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្តត្រាវិញជូនលិខិតសរសើរសម្រេចស្នាដៃបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ០៥ លើក៕
អត្ថបទ‑រូបថត៖ សុជា