20/12/2021 15:44
ហៅថាព្រះខ្លប ពីព្រោះដើមមានលក្ខណៈពិសេសងាយកំណត់ដឹងបំផុតពេលពាល់ត្រូវស្លឹកក៏ខ្លបចុះ។ ចំណែកដែលប្រើប្រាស់ធ្វើថ្នាំគឺឫស និងធាងស្លឹក។
ដើមព្រះខ្លប។
ព្យាបាលឈឺខ្នង ឈឺចុកសន្លាក់ឆ្អឹង ស្ពឹកជើងដៃ៖
អាចប្រើប្រាស់ដោយឡែកឬក៏គួបផ្សំជាមួយថ្នាំដទៃទៀតដូចជា៖ ឫសព្រះខ្លប (ហាន់ឱ្យតូច ចាក់លាយជាមួយស្រា ទុកឱ្យឡើងក្រអូប) ៣០ ក្រាមហាន់លាយជាមួយទឹក ៤០០ មីលីលីត្រ ដណ្ដាំយក ១០០ មីលីលីត្រ រំលែកផឹក ២ ដងក្នុងមួយថ្ងៃ។
ជួយព្យាបាល និងបង្ការឈឺឆ្អឹង រលាកសន្លាក់ឆ្អឹង ចេញញើសដៃជើង៖
ឫសព្រះខ្លប និងឫសចាព្លូ ក្នុងមួយមុខ ១៥‑២០ ក្រាម ហាន់ដណ្ដាំទឹកផឹករាល់ថ្ងៃ។ ឬយកទឹកដណ្ដាំពីដើមព្រះខ្លប និងដើមចាព្លូ ដាក់អំបិលបន្តិចដើម្បីត្រាំកន្លែងសន្លាក់ឆ្អឹងឈឺ ក្នុងរយៈពេលប្រហែល ២០‑៣០ នាទីពេលទឹកនៅក្ដៅឧណ្ហៗ។
ព្យាបាលជំងឺខ្សោយសរសៃប្រសាទ អត់ងងុយ រ៉ាំរ៉ៃ៖
ធាងស្លឹកព្រះខ្លប ១៥ ក្រាម លាងឱ្យជ្រះកាត់ឱ្យខ្លីលីងឱ្យក្រហមដណ្ដាំទឹកផឹក។
ឧបត្ថម្ភព្យាបាលរលាកផ្លូវដកដង្ហើម៖
ឫសព្រះខ្លប ១០០ ក្រាម ហាន់ដណ្ដាំជាមួយទឹក ៦០០ មីលីលីត្រ យក ១០០ មីលីលីត្រ បែងផឹក ២ ដងក្នុងមួយថ្ងៃ។ ផឹកក្នុងមួយលើកៗ ១០ ថ្ងៃ។
ព្យាបាលទល់ពោះ រលាយអាហារយឺត៖
ស្លឹក និងធាងព្រះខ្លប ១៦ ក្រាម ដើមបណ្ដូលពេជ ១២ ក្រាម បាកដា ១៦ ក្រាម ដើមអង្ករត្រណែប ១៦ ក្រាម។ បែងចេញជា ២ ចំណែក ដណ្ដាំទឹក ម្ដងៗយកទឹកមួយចានផឹកក្រោយពេលបាយថ្ងៃ និងល្ងាច។ ប្រើប្រាស់ ៣‑៥ ថ្ងៃ៕ ប្រភព៖ វិទ្យាសាស្រ្ត និងការរស់នៅ