12/03/2021 08:59
បណ្តាពលរដ្ឋធ្វើកោសល្យវិច័យរួចអនុវត្តជម្លៀសសុខាភិបាល ។ រូបថត៖ ហឺវហ៊ីប
អាកាសយានមានសញ្ញាលេខ BL116 មានពលរដ្ឋ ១៨០ នាក់ ចុះនៅវេលាម៉ោង ១៥ បណ្តាពលរដ្ឋភាគច្រើនគឺជាពលករអស់កិច្ចសន្យា អ្នកមានវ័យចាស់ កុមារមានអាយុក្រោម ១៨ ឆ្នាំ និស្សិត។ល។ ត្រូវផ្អាកទុកមក អាស្រ័យដោយជំងឺកូវីដ-១៩។ ក្រោយពេលចុះចត គណៈចង្អុការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៃយោធភូមិភាគលេខ ៩ បាននាំយកទៅជម្លៀស ប្រមូលផ្តុំតាមការកំណត់នៅតំបន់ជម្លៀស៖ មជ្ឈមណ្ឌលជម្លៀសសុខាភិបាលកងវរសេនាធំលេខ ៩២៦-គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ ១២៨ នាក់ រួមមាន៖ ស្រ្តី ៧៣ នាក់ បុរស ៥៥ នាក់ ក្នុងនោះ មានកុមារ ០២ រូបនិងស្រ្តីមានផ្ទៃពោះ ០៩ នាក់។ ដល់ម៉ោង ២១ ថ្ងៃ ដដែល បណ្តាការងារទទួលយក និងរាយការណ៍សុខាភិបាល រៀបចំកន្លែងហូបចុក កន្លែងស្នាក់អាស្រ័យសម្រាប់ពលរដ្ឋទាំងនោះបានអនុវត្តសម្រេចរួចរាល់។ ព្រឹកថ្ងៃទី ០៨ មីនា ឆ្នាំ ២០២១ បានចាត់តាំងយកគំរូទៅធ្វើកោសល្យវិច័យរួចអនុវត្តការជម្លៀសតាមកំណត់៕
ហឺវហ៊ីប-ថាច់ហៀង