24/05/2022 09:25
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ “ទោះបីជាមនុស្សជឿថា កូវីដគឺជាមេរោគផ្លូវដង្ហើមជាចម្បង និងបង្កឱ្យមានការឆ្លងក្នុងសួត តែមានការសិក្សាជាច្រើននៅភាគខាងលិចដែលបានបង្ហាញថា ៦៣% នៃអ្នកជំងឺឆ្លងមេរោគកូវីដដែលតា និង ៤២% នៃអ្នកជំងឺដែលឆ្លងមេរោគកូវីដអូមីក្រុង បានរាយការណ៍ពីការឈឺខ្នងជារោគសញ្ញាសំខាន់មួយ។ នេះបើយោងតាមកាសែត The Indian Express។
រាងកាយនឹងមានអារម្មណ៍ឈឺសាច់ដុំ នៅតំបន់ចំនួនបីផ្សេងគ្នា បន្ទាប់ពីការឆ្លងមេរោគកូវីដ-១៩ ដែលរួមមាន ក្បាល ខ្នង និង សាច់ដុំទូទៅ។ លោកវេជ្ជបណ្ឌិត Arora បាននិយាយថា ៖ “ការឈឺចាប់សាច់ដុំភាគច្រើនគឺនៅជុំវិញជង្គង់”។
ការឈឺខ្នង និងឈឺសាច់ដុំ គឺជារោគសញ្ញាដែលបានកត់ត្រាជាយូរមកហើយសម្រាប់វីរុសនេះ។ យោងទៅតាមអ្នកជំនាញជាច្រើន ការឈឺខ្នងអាចបន្តកើតមាន បន្ទាប់ពីការឆ្លងរួច។
វេជ្ជបណ្ឌិត Ann Mary អ្នកប្រឹក្សាផ្នែកវេជ្ជសាស្ត្រទូទៅនៅមន្ទីរពេទ្យ Amrita ក្នុងទីក្រុង Kochi បាននិយាយថា៖ “ការឈឺខ្នង ទោះបីវាជារឿងធម្មតានៅក្នុងជំងឺគ្រុនផ្តាសាយភាគច្រើនក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងកូវីដប្រទេសដែលតា អ្នកជំងឺអូមីក្រុង ទំនងជាមានការឈឺខ្នងច្រើនជាង តែតិចជាងសម្រាប់ការបាត់បង់ក្លិន និងរសជាតិ”៕