05/04/2022 08:34
១. ធ្វើឱ្យស្បែកឡើងលឿង៖ ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene ដែលជាសារធាតុ carotenoid ដែលត្រូវបានបំប្លែងទៅជាវីតាមីន A នៅក្នុងខ្លួនរបស់យើង។ ការទទួលទានការ៉ុតក្នុងបរិមាណច្រើន មិនធ្វើឱ្យអ្នកប្រឈមនឹងការផ្ទុកវីតាមីន A លើសចំណុះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការមានបរិមាណ carotene ច្រើននៅក្នុងឈាមរបស់អ្នក អាចបណ្តាលឱ្យស្បែករបស់អ្នកប្រែពណ៌ទៅជាលឿង។
២. លើសជាតិស្ករ៖ អ្នកកើតជំងឺទឹកនោមផ្អែម គួរជៀសវាងការទទួលទានការ៉ុត ព្រោះមានជាតិស្ករខ្ពស់។ កម្រិតស្ករមាននៅក្នុងការ៉ុត ដែលវាពិតជាខ្ពស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជាតិស្ករត្រូវបានបំប្លែងទៅជាគ្លុយកូស និងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយយ៉ាងឆាប់រហ័ស។ អ្នកជំងឺទឹកនោមផ្អែម គួរទទួលទានការ៉ុតចំហុយក្នុងបរិមាណតិចតួច។
៣. ផ្លាស់ប្តូររសជាតិនៃទឹកដោះម្តាយ៖ ការ៉ុតសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានបញ្ជាក់ថា ការ៉ុតផ្លាស់ប្តូររសជាតិនៃទឹកដោះម្តាយ។ ដូច្នេះស្ត្រីដែលបំបៅដោះកូន គួរចៀសវាងទទួលទានទឹកការ៉ុតលើសកម្រិត៕