15/06/2021 08:27
ស្ទង់កាយឧណ្ហធាតុនៅចំណត់នាវាឡាងសាក់។ រូបថត៖ ហុងភុក
អនុវត្តសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការ ប្រជាជនខេត្តត្រាវិញ “ស្តីពីប្រញាប់អនុវត្តបណ្តាវិធានការជាបន្ទាន់បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ” ទីប្រជុំជនឌិញអាងចាត់តាំងបង្កើតក្រុមតាមដាន ពិនិត្យ អង្កេតបាន ០២ ក្រុម ដើម្បីត្រួតពិនិត្យនៅកំពង់ នាវាឡាងសាក់ និងកំពង់នាវាអាងថាញ់បា រួមជាមួយកងកម្លាំងសុខាភិបាល នគរបាល កងស្វ័យ ការពារ និងកងកម្លាំងកម្មាភិបាល បុគ្គលិកទីប្រជុំជនដើម្បីចាត់តាំងតាមដាន ក្រើនរំលឹកប្រជាជន ឲ្យពាក់របាំងមុខពេលឆ្លងនាវាទៅមក លាងដៃ រម្ងាប់មេរោគ និងអនុវត្តរបាយការណ៍សុខាភិបាល ចំពោះភ្ញៀវដែលមកពីក្រៅខេត្ត។
បងដាំជីកុង ប្រធានក្រុមការងារនៅកំពង់នាវាឡាងសាក់បានឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃកំពង់ នាវាមានមនុស្ស ធ្វើដំណើរទៅមកពី ៣២០-៣៥០ នាក់។ ភាគច្រើនគឺប្រជាជននៅឃុំឡុង វិញ ឃុំដាយអាង រួមជាមួយបណ្តាឃុំជិតខាងទៅ មកលក់ដូរ ផ្តោះប្តូរមុខទំនិញនៅផ្សារដាយអាង។ អាស្រ័យហាមបណ្តាមធ្យោបាយផ្អាកការដឹកជញ្ជូន ភ្ញៀវ ម្ល៉ោះហើយចំនួនមនុស្សទៅមកតិចជាងមុន ពេលមានសារាចរលេខ ០៤។ ភារកិចរបស់ ក្រុមការងារគឺស្ទង់កាយឧណ្ហធាតុ ក្រើនរំលឹកអ្នកដែលចូលរួមធ្វើចរាចរត្រូវពាក់របាំងមុខ លាងដៃដោយទឹករម្ងាប់មេរោគ របាយការណ៍សុខាភិបាលចំពោះអ្នកដែលមកពីក្រៅខេត្ត។ ក្រុមមាន សមាជិក ០៨ រូបចែកវេនប្រចាំការ ០២ ពេល (ព្រឹក និងរសៀល)។ អាស្រ័យកំពង់នាវាធ្វើ សកម្មភាព ២៤/២៤ ម៉ោង ម្ល៉ោះហើយការងារ របស់បងប្អូនក្នុងក្រុមក៏ហត់នឿយ ជាពិសេសគឺពេលមានភ្លៀងខ្យល់ម្តងៗ។ បងដាំងជីកុង បានឲ្យដឹងថា៖ ពិនិត្យរួមមាមីងធ្វើដំណើរទៅមកតែង អនុវត្តល្អវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដូចជាពាក់របាំងមុខ បពា្ឈប់មធ្យោបាយ តាមតម្រូវការរបស់ប៉ុស្តិ៍ពិនិត្យសុខាភិបាលដើម្បី ស្ទង់កាយឧណ្ហធាតុលាងដៃ ចំពោះអ្នកដែលមកពីបណ្តាមូលដ្ឋានក្រៅខេត្តត្រូវរបាយការណ៍ សុខាភិបាលតាមសំណូមពររបស់បុគ្គលិកសុខាភិបាល។
នៅកំពង់នាវាឃុំអាងថាញ់បា តាមការកត់សំ គាល់របស់យើងខ្ញុំគឺមានភាពស្ងៀមស្ងាត់គួរឲ្យចំឡែក។ តាមការស្វែងយល់ក្នុងរវាងមួយម៉ោង មាននាវាឆ្លងទៅឃុំអាងថាញ់បាតែមួយលើករួច ដឹកចម្លងភ្ញៀវវិលត្រឡប់មកវិញ។ ក្នុងមួយលើក មានភ្ញៀវប្រមាណតែ ១០ នាក់ ថយចុះជាង ៥០% បើប្រៀបនឹងមុនពេលបានដាក់ប៉ុស្តិ៍ពិនិត្យសុខាភិបាលរាំងស្កាត់ជំងឺ ពីព្រោះមាមីងក្រែងរអែងធ្វើរបាយការណ៍សុខាភិបាល រួចបន្ថយការធ្វើដំណើរទៅមកដើម្បីសុវត្ថិភាពដល់ខ្លួន។
ចំណែកក្រុមការងារការពារព្រំដែន ស្ថិតក្រោម ឱវាទប៉ុស្តិ៍ការពារព្រំដែនលេខ ៦២៦ នៅមណ្ឌល គ្រប់គ្រងកំពង់ផែឌិញអាង អនុសេនីយ៍ឯកបម្រុង ថាច់ហឹមសម្បូរ បានឲ្យដឹង៖ ក្រុមការងារបែងប៉ុស្តិ៍ពិនិត្យសុខាភិបាលចេញជាពីរផ្នែក រួមមាន ប៉ុស្តិ៍ពិនិត្យសុខាភិបាលត្រួតពិនិត្យអន្តោបវេសន៍នៅកំពង់ផែត្រី និងក្រុមត្រួតពិនិត្យបញ្ជីរាយនាម នាវិករបស់បណ្តាកប៉ាល់នេសាទ។ គិតជាមធ្យមក្នុងមួយថ្ងៃៗមានកប៉ាល់ប្រមាណ ១០ គ្រឿង ចូលមកចត់នៅកំពង់នាវា ដោយមាននេសាទករប្រមាណ ១០០ នាក់ ភាគច្រើនមានអាសយដ្ឋាន នៅក្នុងខេត្ត ម្ល៉ោះហើយការគ្រប់គ្រងក៏ងាយស្រួលជាង។ ថ្វីត្បិតដូច្នោះក្តី បងប្អូនក្នុងក្រុមមិនព្រ ងើយ តែងប្រុងប្រយ័ត្នគ្រប់ពេល ដើម្បីពិនិត្យ ឃើញ វិនិច្ឆ័យបណ្តាកប៉ាល់នេសាទពីក្រៅខេត្ត ចូលមកចតទាន់ពេល ដើម្បីអនុវត្តបណ្តាសុំណុំ លិខិតតាមសេចក្តីកំណត់ក្នុងការបង្ការទប់ស្កាត់ អាសន្នរោគជំងឺ សំដៅធានាសុវត្ថិភាពដល់កំពង់ ផែឌិញអាង។
អាចបញ្ជាក់ឲ្យឃើញការលើកកម្ពស់ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅទីប្រជុំជនឌិញអាងក្នុងបណ្តាថ្ងៃនេះប្រកបដោយស្មារ តីមមាញឹក និងប្តូរផ្តាច់។ តាមប្រសាសន៍លោក ត្រាងវុាំងង៉ាវប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំ ជនឌិញអាង ទីប្រជុំជនបង្កើតក្រុមត្រួតពិនិត្យសហគមន៍បាន ២១ ក្រុមដើម្បីក្រើនរំលឹក ប្រជាជននៅលើភូមិសាស្រ្តឲ្យបង្ការទប់ស្កាត់អាសន្នរោគជំងឺ។ ពិសេសគឺអនុវត្តម៉ឹងម៉ាត់ការងាររបាយការណ៍សុខាភិបាលពេលមានកូនចៅ ពីមូលដ្ឋានផ្សេងមកកាន់គ្រួសារ។ តាមដំណាក់ សុខាភិបាលទីប្រជុំជន គិតតាំងពីថ្ងៃទី ០១-០៨ ខែមិថុនាឆ្នាំ ២០២១ នៅលើភូមិសាស្រ្តទីប្រជុំជនមានកម្មករ ៥០ នាក់ មកពីទីក្រុងហូជីមិញ ពលករ ០២ នាក់ ពីខេត្តតីណិញមកកាន់មូលដ្ឋានហើយបានអនុវត្តការរបាយការណ៍សុខាភិបាលមុនពេលចូលដល់គ្រួសារ។ ទីប្រជុំជនក៏បានបង្កើតក្រុមផ្សាយព័ត៌មាន ពិសេសគឺពង្រីក តួនាទីរបស់សមាជិកសមាគមអង្គការមហាជនក្នុងការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជា មួយស្មារតី “ប្រឆាំងជំងឺដូចប្រឆាំងសត្រូវ” ដើម្បី នាំមកភាពសុខសាន្តជូនសហគមន៍៕ ហុងភុក-តឹងង៉ុក