15/02/2022 09:23
១. ប្រើប្រាស់ថ្នាំវីតាមីន៖ការលេបថ្នាំគ្រាប់វីតាមីនអាចជួយកម្ចាត់ប្រយុទ្ធប្រឆាំងនឹងអង្គែចេញពីរាងកាយខាងក្នុង។ ទទួលទានគ្រាប់ថ្នាំវីតាមីន A ជួយជំរុញការផលិតជាតិប្រេងធម្មជាតិនៃស្បែកក្បាលដែលជួយរក្សាឬសនៃសក់ល្អ សម្រាប់អ្នកដែលមានស្បែកក្បាលស្ងួត។ ជាមួយគ្នានេះដែរ អ្នកក៏គួរទទួលទាន គ្រាប់វីតាមីន E ដើម្បីជួយរក្សាចរន្តឈាមត្រឹមត្រូវល្អប្រសើរ ខណៈដែលវីតាមីន B ជួយសម្រួលចរន្តឈាម និងការលូតលាស់នៃកោសិកាថ្មីដែលចាំបាច់សម្រាប់រក្សាស្បែកក្បាលមានសុខភាពល្អ។
២. សិតសក់ឱ្យបានទៀងទាត់៖ ការសិតសក់ឱ្យបានទៀងទាត់អាចជួយធ្វើឱ្យប្រេងនៅលើស្បែក ក្បាលមិនកកដុំៗ ហើយវាអាចមានភាពស្មើគ្នានៅលើស្បែកក្បាល។ ម្យ៉ាងវិញទៀត ការសិតសក់ក៏ជួយសម្អាតស្បែកក្បាលផងដែរ ដោយកម្ចាត់ភាពកខ្វក់ និងស្បែកងាប់ៗដែលជាប់លើសក់។
៣. សម្អាតស្បែកក្បាលឱ្យអស់សាប៊ូ ឬក្រែមបន្ទន់សក់៖ អ្នកត្រូវលាងសម្អាតស្បែកក្បាលឱ្យជ្រះសព្វ ក្រោយពេលកក់សក់ និងប្រើក្រែមបន្ទន់ ក៏ព្រោះផលិតផលថែរក្សាសក់ប្រភេទនេះ អាចបង្កទៅជាបញ្ហារមាស់និងឡើងអង្គែ ប្រសិនបើទុកយូរនៅលើស្បែកក្បាល៕
(ប្រភពជីវភាពរស់នៅ-សុខភាព)