08/06/2021 09:11
ចាត់តាំងកម្មវិធីជូនទោចក្រយានដល់ប្អូនៗ។ រូបថត៖ រតនា
បណ្ដាឆ្នាំកន្លង សម្ព័ន្ធយុវជនស្រុកបានខិតខំស្រាវជ្រាវ ចង្អុលការ សន្សឹមៗផ្លាស់ថ្មីខ្លឹមសារ វិធានការធ្វើសកម្មភាពរបស់អង្គការចាត់តាំងក្រុម ប្រមូលផ្តុំកសាង រៀបចំ និងបង្កើនប្រសិទ្ធភាពសកម្មភាពរបស់ប្រព័ន្ធក្រុមប្រឹក្សាកងកុមារតាំងពីថ្នាក់ស្រុកដល់ថ្នាក់ឃុំ ទីប្រជុំជនយកចិត្តទុកដាក់បំពាក់បំប៉ន លត់ដំលទ្ធភាព របរជំនាញដល់កងជួរទទួលបន្ទុកកងកុមារគ្រប់លំដាប់ថ្នាក់។ ចាត់តាំងបណ្តាសកម្មភាពជាក់ស្តែង បង្កទីលានកម្សាន្តមានប្រយោជន៍សម្រាប់យុវជន យុវកុមារ។ ក្រុមប្រឹក្សាកងកុមារបណ្តាឃុំ ទីប្រជុំជនចាត់តាំងបណ្តាសកម្មភាព “និទាឃរដូវស្ម័គ្រចិត្ត” ព្រមៗគ្នាដើម្បីថែទាំ ឧបត្ថម្ភដល់សិស្សមានស្ថានភាពលំបាកដូចជា៖ កាត់សក់ដោយឥតគិតថ្លៃជូនសិស្ស ២២៣ រូប ជូនអាហារូបករណ៍ ១០៧ ចំណែក ជូនជ្រុងសិក្សា ០៣ ជ្រុង ទោចក្រយាន ២៤ គ្រឿង សៀវភៅសរសេរ ៣៥០ ក្បាល អាវនិទាឃរដូវ ៣៣៨ អាវ ជូនអំណោយ ៦៨៨ ចំណែក (គ្រឿងឧបភោគ) អង្ករ ៧៤០ គីឡូក្រាម។ល។ សរុបតម្លៃជាង ២០០ លានដុង។
បងង្វៀងទ្រុងចាញ់ លេខាសម្ព័ន្ធយុវជនស្រុកទីវកឹងបានឲ្យដឹង៖ អនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាបង្កើតកងកុមារឈានមុខហូជីមិញ (១៥ ឧសភា ឆ្នាំ ១៩៤១-១៥ ឧសភា ឆ្នាំ ២០២១) ទន្ទឹមនឹងការពិនិត្យស្ងើចសរសើរគំរូសមាជិកឆ្នើម ១២ រូប និងជូនលិខិតសរសើរ ១៤ ច្បាប់ដល់ប្អូនៗដែលមានស្នាដៃឆ្នើមក្នុងការចូលរួមសមោសរបញ្ជីទិន្នានុលេខន៍សមាជិកកងកុមារឈានមុខធ្វើតាមដំបូន្មានអ៊ំឆ្នាំសិក្សា ២០២០ -២០២១។ សម្ព័ន្ធយុវជនស្រុកទីវកឹងនៅទាំងសហការជាមួយក្រុមការងាររបស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ កងកុមារឈានមុខមជ្ឈិមជូនជ្រុងសិក្សា ០៤ ជ្រុង អំណោយ ១៥០ ចំណែក(សិក្ខូបករណ៍)ដល់សិស្សមានស្ថានភាពលំបាកនៅឃុំភូកឹង និងហ៊ីវទឺ សរុបតម្លៃ ៤៨ លានដុង។ ដោយបានការឧបត្ថម្ភរបស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនខេត្តត្រាវិញក្នុងខែឧសភា ឆ្នាំ ២០២១ សម្ព័ន្ធយុវជនស្រុកទីវកឹងសហការជាមួយរដ្ឋអំណាចមូលដ្ឋានបណ្ដាឃុំ៖ ឡុងថើយ តឹងហ្វា ហ៊ុងហ្វា តឹងហ៊ុង តឹបង៉ាយចាត់តាំងសកម្មភាពជូនអំណោយ កសាងស្ពានជនបទ។ល។ សរុបតម្លៃជាង ១,១ ពាន់លានដុង។ ជាពិសេស ចាត់តាំងបើកការដ្ឋានកសាង “ផ្ទះសុភមង្គល” តម្លៃ ៨០ លានដុងជូនប្អូន ង្វៀងង៉ុកថាយ សិស្សថ្នាក់ទី ៣/១ នៅភូមិតឹងទ្រុងកិញ ឃុំហ៊ីវទ្រុង។
លោកគ្រូ ដាំងថាញ់ផុង ចាងហ្វាងរងសាលាបឋមសិក្សាហ៊ីវទ្រុង(បេ) បានឲ្យដឹងថា៖ ប្អូនង៉ុកថាយ កំព្រាឪពុកតាំងពីតូច រស់នៅជាមួយបងប្រុស (រៀនថ្នាក់ទី ៧ សាលាអនុវិទ្យា ល័យហ៊ីវទ្រុង)និងម្តាយ ប៉ុន្តែម្តាយរបស់ប្អូនថាយក៏ត្រូវគ្រោះថ្នាក់ពលកម្មបាត់ដៃម្ខាង។ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ជីវភាពសំខាន់ពឹងលើរបរលក់ដូរបន្តិចបន្តួច និងការឧបត្ថម្ភរបស់ជីដូនទាំងពីរខាង។ ថ្វីត្បិតស្ថានភាពគ្រួសារលំបាកក៏ពិតមែន ប៉ុន្តែស្នាដៃរៀនសូត្ររបស់ប្អូនថាយតែងសម្រេចប្រភេទគ្រាន់បើ ពូកែជានិច្ច។
បងស្រីថាច់ធីឡង (ម្តាយរបស់ប្អូនថាយ) បានឲ្យដឹងថា៖ “ជាមួយរបរលក់ភេសជ្ជៈក្បែរផ្លូវ មួយថ្ងៃៗមានប្រភពចំណូលពី ២០.០០០ -៣០.០០០ ដុង មិនគ្រប់បរិភោគផង។ បច្ចុប្បន្ននេះ បានបងៗកម្មាភិបាលសម្ព័ន្ធយុវជនឧបត្ថម្ភសាងសង់ផ្ទះរឹងមាំ ខ្ញុំអរគុណ ហើយសន្យាថានឹងខិតខំពលកម្មដើម្បីចិញ្ចឹមកូនៗរៀនសូត្របានល្អ”។
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជន និងក្រុមប្រឹក្សាកងកុមារឈានមុខស្រុកនៅទាំងផ្សព្វផ្សាយ ចលនាបណ្តាសហកងកុមារសាលាបឋមសិក្សា អនុវិទ្យាល័យលើភូមិសាស្រ្តស្រុកចូលរួមពិធីប្រឡងវីឌីអូ clip យុវកុមារបណ្តាជនជាតិច្រៀងបទចំរៀងលើកទង់ជាតិនៅនឹងអាសយដ្ឋានក្រហម “ប្អូនស្រឡាញ់មាតុភូមិវៀតណាម” លទ្ធផលមាន ១៥ វីឌីអូ clip របស់បណ្តាក្រុមផ្ញើចូលរួមប្រឡងថ្នាក់ខេត្ត។ ចលនាយុវកុមារចូលរួមពិធីប្រឡងសរសេរចំណាប់អារម្មណ៍អំពីសៀវភៅ “ហូជីមិញ-សៀវភៅ និងឧត្តម គតិ” ឆ្នាំ ២០២០ អាស្រ័យសម្ព័ន្ធយុវជនខេត្ត ចាត់តាំង។ សហការជាមួយការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកបត់បែងឲ្យតំណាង ០៥ រូប (សិស្ស ០៣ រូប និងគ្រូបង្រៀនទទួលបន្ទុកក្រុម ០២ រូប) ចូលរួមដំណើរការ “មោទនៈ ប្រពៃណី ស្នងបន្តបុព្វវីរបុរស” នៅខេត្តវិញឡុងអាស្រ័យសម្ព័ន្ធយុវជនខេត្តត្រាវិញចាត់តាំង។
ទន្ទឹមនឹងនោះ បណ្តាអន្តរកងកុមារសាលាបឋមសិក្សា និងអនុវិទ្យាល័យលើភូមិសាស្រ្តស្រុកចាត់តាំងទិវាសមោសរ “យុវកុមារសប្បាយ សុខភាពបរិបូរ-ឈានឡើងសម្ព័ន្ធយុវជន” ព្រមៗគ្នាមានយុវកុមារជាង ១១.២៨០ រូបចូលរួម។ ក្នុងនោះ មានយុវកុមារ ៤.៣៧៧ រូបបានទទួលស្គាល់សម្រេចកម្មវិធីលត់ដំសមាជិកក្រុម ជាពិសេស មានសមាជិកក្រុមជឿនលឿន ៣៥២ រូបបានពង្រីកជាសមាជិកសម្ព័ន្ធយុវជន។ ឆ្លងតាមរយៈទិវាសមោសរ សម្ព័ន្ធយុវជន ក្រុមប្រឹក្សាកងកុមារបណ្តាឃុំ ទីប្រជុំជន និងបណ្តាសាលាបានចលនាជ្រុងសិក្សា ០៩ ជ្រុង ទោចក្រយាន ០៤ គ្រឿង និងអំណោយ ៦២ ចំណែក សរុបតម្លៃជាង ២៣ លានដុងឧបត្ថម្ភដល់សិស្សមានស្ថានភាពលំបាក។
ក្រៅពីនោះ សម្ព័ន្ធយុវជនស្រុកនៅទាំងសហការជាមួយការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកចាត់តាំងកម្មវិធីជូនអាហារូបករណ៍ “វឺអាយីន” និងអាហារូបករណ៍ក្លឹប “ដើម្បីទ្រឿងសា-ហ្វាងសាជាទីស្រឡាញ់” ជូនសិស្សជនរួមជាតិខ្មែរមានស្ថានភាពលំបាកលើភូមិសាស្រ្តស្រុក មួយចំណែកៗ ០១ លានដុង។ ដើម្បីបង្កទីលានកម្សាន្តសម្រាប់កុមារ សម្ព័ន្ធយុវជនស្រុកបានសហការជាមួយក្រុមប្រឹក្សាកងកុមារទីប្រជុំជនកូវក្វាងកសាងថ្មីមណ្ឌលកម្សាន្តជូនកុមារនៅសាលាបឋមសិក្សាទីប្រជុំជនកូវក្វាង(អា) តម្លៃ ២០ លានដុង និងសំណង់ កិច្ចការជាច្រើនទៀតដើម្បីប្អូនៗជាទីស្រឡាញ់។ល។
បន្តលើកកម្ពស់តួនាទីរបស់សម្ព័ន្ធយុវជនក្នុងការងារថែទាំ អប់រំយុវជន យុវកុមារ អះអាងភារកិច្ច និងមនោសញ្ចេតនារបស់អង្គការចាត់តាំងសម្ព័ន្ធយុវជនចំពោះយុវកុមារ ក្នុងរយៈពេលខាងមុខ បណ្តាមូលដ្ឋានសម្ព័ន្ធយុវជនស្រុកទីវកឹងម្ចាស់ការសហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ច ត្រៀមបម្រុងបណ្តាប្រភពកម្លាំងឧបត្ថម្ភទាន់ពេលនូវសម្ភារ និងស្មារតីចំពោះការងារក្រុមនៅមូលដ្ឋាន។ សកម្មជំរុញមាំសង្គមូបនីយកម្មបណ្តាសកម្មភាពថែទាំ អប់រំយុវជន យុវកុមារ ពិសេសគឺកម្មវិធី “បំភ្លឺក្តីប្រាថ្នាយុវជនវៀតណាម” បណ្តាសកម្មភាពថែទាំយុវកុមារដែលមានស្ថានភាពលំបាក៕
ប្រែសម្រួល៖ តឹងង៉ុក