11/05/2021 08:35
គ្រូពេទ្យចាក់ថ្នាំបង្ការជំងឺជូនថ្នាក់ដឹកនាំស្រុក។ រូបថត៖ ថាញ់ក្វាង
ដើម្បីធានាឱ្យការអនុវត្តន៍ល្អវិធីសាស្ត្រចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ បានប្រព្រឹត្តឡើងសុវត្ថិភាព គណៈចង្អុលការបង្ការអាសន្នរោគកូវីដ-១៩ របស់ស្រុកបានបង្កើតក្រុមភស្តុភារ ក្រុមពិនិត្យជម្រើស ក្រុមចាក់ថ្នាំបង្ការ និងក្រុមតាមដានក្រោយពីបានចាក់វាក់សាំង។ បណ្តាអ្នកដែលបានចាក់វាក់សាំងលើកទី ១ នេះតែងបានបណ្តាវេជ្ជបណ្ឌិតពិនិត្យជម្រើសត្រួតពិនិត្យសុខភាព វាស់ស្ទង់កាយឧណ្ហធាតុ វាស់ស្ទង់សម្ពាធឈាម ចង្វាក់បេះដូងត្រឹមត្រូវតាមការកំណត់។ ក្រោយពីចាក់សម្រេចបានជូនខិតប័ណ្ណបញ្ចាក់ចាក់វាក់សាំងកូវីដ-១៩ ដើម្បីបន្តការតាមដានប្រតិកម្មក្រោយពីចាក់ថ្នាំបង្ការ។ បណ្តាអ្នកទាំងនេះក្រោយបានចាក់ថ្នាំរួចរាល់សុទ្ធតែមានសុខភាពលំនឹង មិនទាន់មានប្រតិកម្មអ្វីគួរឱ្យខ្លាច។
បានដឹងថា ក្នុងលើកចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ លើកនេះ គណៈចង្អុលការស្រុកអាទិភាពបង្កើតបញ្ជីរាយនាមបណ្តាអ្នកបំពេញការងារក្នុងបណ្តាមូលដ្ឋានសុខាភិបាលតំបន់ជម្លៀស កងកម្លាំងស្រាវរកត្រួតពិនិត្យរោគជំងឺដែលចុះផ្ទាល់ទីកើតហេតុ ក្រុមកូវីដផ្អែកលើសហគមន៍នៅលើភូមិសាស្ត្រស្រុក ជាមួយនឹងចំនួនមនុស្ស ៥៣៣ នាក់៕
ថាញ់ក្វាង-រតនា