11/12/2020 09:46
បរិច្ចាគឈាមស្ម័គ្រចិត្តនៅស្រុកទីវកឹង។ រូបថត៖ តូវៀង
លោកង្វៀងតឹងយុង ប្រធានសមាគមកាកបាទក្រហមស្រុកទីកឹងបានឲ្យដឹងថា៖ ក្នុងលើកនេះស្រុកទីវកឹងមានកម្មាភិបាល បុគ្គលិក និយោជិត សមាជិកបណ្ដាអង្គការមហាជនជាង ២២០ នាក់មកពី ៥៥ ស្ថាប័ន អង្គភាព សាលារៀននិងប្រជាជននៅបណ្ដាឃុំ ទីប្រជុំជនក្នុងស្រុកចុះឈ្មោះចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។ ឆ្លងតាមការពិនិត្យសម្រាំងសុខភាពរបស់អ្នកចុះឈ្មោះមន្ទីរពេទ្យលោហិតសាស្រ្ដ-បញ្ជូនឈាមកឹងធើបានទទួលឈាមរបស់អ្នកដែលគ្រប់លក្ខណៈបរិច្ចាគជាង ១៥០ នាក់។ ម្នាក់ៗបរិច្ចាគ ២៥០ ឯកតាឈាមនិងខ្ពស់បំផុត ៣៥០ ឯកតាឈាម។
ដូច្នោះ គិតពីដើមឆ្នាំ ២០២០ មកទល់ពេលនេះស្រុកទីកឹង ចាត់តាំងបរិច្ចាគឈាមស្ម័គ្រចិត្តបាន ០៤ លើកមានមនុស្សជាង ៩០០ លើកនាក់ចូលរួម។ ក្នុងនោះមានអ្នកគ្រប់លក្ខណៈបរិច្ចាគឈាម ៦៤៨ នាក់ សម្រេច ៧២% នៃចំនួនអ្នកដែលចុះឈ្មោះ ៕
តូវៀង-លឺវវូ