25/12/2020 15:39
កាលពីថ្ងៃទី ២២ ធ្នូឆ្នាំ ២០២០ គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ខេត្តត្រាវិញទទួលយកពលរដ្ឋ ១៤៧ នាក់វិលមកពីប្រទេសរាជាអាណាចក្រអង់គ្លេសដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងនោះមានពលរដ្ឋជនជាតិអាមេរិក ០១នាក់។
ពលរដ្ឋវិលមកពីប្រទេសរាជាអាណាចក្រអង់គ្លេសកំពុងធ្វើសំណុំបែបបទដើម្បីជម្លៀសសុខាភិបាល។
នេះគឺជាចំនួនពលរដ្ឋបានវិលមកពីលើជើងហោះហើរ ស្លាកលេខVN៥០ ចាប់ផ្តើមចេញដំណើរពីប្រទេសរាជាអាណាចក្រអង់គ្លេសចុះមកដល់អាកាសយានដ្ឋានអន្តរជាតិកឹងធើកាលពីម៉ោង ១២ និង ១៥នាទីនៃថ្ងៃទី ២២ ធ្នូ។ បន្ទាប់ពីនោះបានអគ្គបញ្ជាការដ្ឋានយោធភូមិលេខ ៩ បត់បែងពលរដ្ឋ ទាំងនេះមកអនុវត្តការជម្លៀសសុខាភិបាលនៅមណ្ឌលប្រចាំការរបស់កងវរសេនាធំថ្មើជើងលេខ៩២៦ នៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ កាលពីម៉ោង ១៥ និង ១០នាទីថ្ងៃដដែល។
ក្នុងចំនួនពលរដ្ឋ ១៤៧ នាក់នេះមានពលរដ្ឋ ០១ នាក់កំពុងព្យាបាលក្រោយពីការវះកាត់ជំងឺមហារីកក្រពះបាយ និងពលរដ្ឋ ០១ នាក់ត្រូវរងជំងឺឆ្អឹងខ្នងធ្វើដំណើរទៅមកជួបការលំបាកត្រូវប្រើប្រាស់រទេះរមៀល៕រតនា