16/10/2020 20:04
គ្រូពេទ្យពិនិត្យសុខភាពឲ្យកុមារ។ រូបថត៖ ង៉ុកស្វង
នៅខែកក្កដាឆ្នាំ ២០២០ បណ្ដាខេត្ត តំបន់ខ្ពង់រាបរួមមាន៖ ដាក់ឡាក់ ដាក់ណុង យ៉ាឡាយ និងកុងទុមកើតមានអាសន្នជំងឺខាន់ស្លាក់និងមានករណីមួយចំនួនបាត់បង់ជីវិត។ នៅចំពោះមុខស្ថានភាពនោះ កាលពីថ្ងៃ ទី ២០ ខែកក្កដាឆ្នាំ ២០២០ មន្ទីរសុខាភិបាលខេត្តត្រាវិញបានចេញផ្សាយសារលិខិតលេខ ១៨៦៧/SYT-NVY ផ្ញើដល់បណ្តាអង្គភាពស្ថិតក្រោមឱវាទបណ្តាមន្ទីរពេទ្យ បន្ទប់ពិនិត្យជំងឺក្នុងខេត្តស្តីពីអនុវត្តការណែនាំព្យាបាលជំងឺខាន់ស្លាក់។ ក្នុងនោះ សំណូមពរឲ្យបណ្តាអង្គភាពចាត់តាំងការត្រួតពិនិត្យហ្មត់ចត់ស្ថានភាពអាសន្នជំងឺ រកឃើញវិនិច្ឆ័យឱ្យដាច់ស្រឡះ ព្យាបាលទាន់ពេលខណៈដែលកើតមានអ្នកជំងឺ។ សហការផ្សព្វផ្សាយបណ្តាសកម្ម ភាពអនាម័យបង្ការជំងឺ បង្កើនការងារឃោសនាអំពីអាសន្នជំងឺខាន់ស្លាក់ដើម្បីប្រជាជនបានយល់ និងសកម្មម្ចាស់ការបង្ការ ទប់ស្កាត់។ ទន្ទឹមនឹងនោះបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺប្រញាប់ហ្វឹកហាត់ណែនាំដល់ទូទាំងកម្មាភិបាលសុខាភិបាលចូលរួមការងារពិនិត្យព្យាបាលជំងឺខាន់ស្លាក់តាមសេចក្តីសម្រេចចិត្តលេខ២៩៥៧/QĐ-BYT ចុះថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០របស់ក្រសួងសុខាភិបាលស្តីពីការណែនាំធ្វើរោគព្យាករណ៍ ព្យាបាលជំងឺខាន់ស្លាក់។ ដំណើរការពិនិត្យឡើងវិញ ត្រៀមបម្រុងអំពីធនធានមនុស្ស ឧបករណ៍សម្ភារ អនុវត្តរោគព្យាករណ៍ឱ្យបានឆាប់ ជ្រើសសម្រាំង ប្រមូលព្យាបាលឱ្យបានទាន់ពេល ពេលរកឃើញជំងឺត្រូវតាមការឡើងបញ្ជីព្យាបាលជំងឺខាន់ស្លាក់របស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិតង្វៀងវ៉ាំងលើ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្តត្រាវិញបានឱ្យដឹង៖ ជំងឺខាន់ស្លាក់បានកំណត់ជាជំងឺគ្រោះថ្នាក់ ងាយឆ្លង ម្ល៉ោះហើយបានក្រសួងសុខាភិបាលដាក់ចូលទៅក្នុងការចាក់វ៉ាក់ស៊ីន៥ក្នុង១នៃកម្មវិធីចាក់ថ្នាំបើកទូលាយជាតិ។ ដូច្នេះ ជំងឺខាន់ស្លាក់អាចបង្ការដោយរបៀបចាក់វ៉ាក់ស៊ីន។ ជាក់ស្តែងក្នុងបណ្តាឆ្នាំមកអាយនេះនៅខេត្តត្រាវិញ អត្រាកុមារបានគ្រួសារនាំយកទៅចាក់ថ្នាំសម្រេចជាង ៩៥% និង រយៈពេលជាច្រើនឆ្នាំ ជំងឺខាន់ស្លាក់មិនកើតមាននៅក្នុងខេត្ត។
កាលពីថ្ងៃទី ២១ ខែកញ្ញា ក្រសួងសុខាភិបាលបានចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់លើបណ្តាញ«បង្កើនការងារបង្ការ ទប់ស្កាត់អាសន្នជំងឺ ការងារចាក់ថ្នាំនិងសុវត្ថិភាពចាក់ ថ្នាំឆ្នាំ២០២០»ជាមួយមណ្ឌលបន្តផ្ទាល់ជាង ៧០០ កន្លែងក្នុងទូទាំងប្រទេស។ អនុរដ្ឋ មន្ត្រីក្រសួងសុខាភិបាលដូស្វ៊ឹងតៀងសង្កត់ធ្ងន់ថា៖ ជាមួយអាសន្នជំងឺដែលមានវ៉ាក់ស៊ីនរួចហើយ ការងារចាក់ថ្នាំជាប្រការយ៉ាងសំ ខាន់។ ការដែលអាសន្នជំងឺកើតមានឡើងនៅតាមបណ្តាខេត្តខ្ពង់រាបនារយៈពេលកន្លង ពេលចូលត្រួតពិនិត្យទើបឃើញថាករណីអ្នកជំងឺភាគច្រើនកើតមាននៅ«តំបន់លយ»ចាក់ថ្នាំ។ អាស្រ័យហេតុនោះ ត្រូវដោះស្រាយស្ថាន ភាពនេះក្នុងការចាក់ថ្នាំបើកទូលាយ ទន្ទឹមនឹងនោះត្រូវធានាសុវត្ថិភាពក្នុងការចាក់ថ្នាំ។ ជាពិសេស នៅចំពោះមុខស្ថានភាពអាសន្នជំងឺកូវីដ-១៩នៅតែរីករាលដាលស្មុគស្មាញនៅលើពិភពលោក ផ្នែកសុខាភិបាលវៀតណាមសហការស្អិតល្មួតជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ និងប្រជាជនអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នជំងឺ រក្សានិងបង្កើនអត្រាចាក់ថ្នាំបើកទូលាយដើម្បីធានាសុវត្ថិភាពក្នុងការចាក់ថ្នាំបង្ការអាសន្នជំងឺ។ ជំរុញមាំការងារផ្សព្វផ្សាយទៅដល់តំបន់ជ្រៅ តំបន់ឆ្ងាយ «តំបន់លយ» ចាក់ថ្នាំចំពោះ បណ្តាជំងឺដែលមានវ៉ាក់ស៊ីន មិនទុកឱ្យជំងឺខាន់ស្លាក់ និងបណ្តាជំងឺមានវ៉ាក់ស៊ីនបង្ការមានឱកាសរីករាលដាលឡើយ។
ជំងឺខាន់ស្លាក់ច្រើនជួបប្រទះចំពោះកុមារមានអាយុក្រោមពី១៥ឆ្នាំ និងនៅមុខសញ្ញាមិនទាន់លើកលែងចាក់ជំងឺខាន់ស្លាក់អាស្រ័យមិនទាន់បានចាក់វ៉ាក់ស៊ីនគ្រប់គ្រាន់។ មេរោគច្រើនធ្វើឱ្យមានរបួសផ្លូវដកដង្ហើម លើ«ច្រមុះ បំពង់ក ទងដង្ហើម)បង្កជាស្រទាប់ក្លែងក្លាយជាប់ស្វិត ពិបាកបំបែក និងកើតមានកត្តាពុលបង្កឱ្យជ្រាបពុលទូទាំងរាងកាយ(បេះដូង ទាច សរសៃ វិញ្ញាណ) បាតុភាពបាត់បង់ជីវិតខ្ពស់អាស្រ័យស្ទះផ្លូវដកដង្ហើមនិងរលាកទងបេះដូង។ ជំងឺមានថ្នាំព្យាបាលយ៉ាងមានប្រសិទ្ធភាពដោយថ្នាំអង់ទីប៊ីយូទិចនិងជម្នះបានកត្តាពុលខាន់ស្លាក់(SAD)អាចបង្ការជំងឺខាន់ស្លាក់ដោយវ៉ាក់ស៊ីន។
បង្ការជំងឺដោយវ៉ាក់ស៊ីនខាន់ស្លាក់៖ ក្នុងកម្មវិធីចាក់ថ្នាំបើកទូលាយជាតិមានការចាក់វ៉ាកស៊ីនខាន់ស្លាក់-ក្អកមាន់-កញ្រ្ជឹលសម្រាប់កុមារ។ ចាប់ផ្តើមចាក់ថ្នាំពេលកុមារមានអាយុពី ២-៣ខែ ចាក់២លើក ក្នុងមួយលើកៗចំនួន១មិល្លីលីត្រគម្លាតពីលើកចាក់ម្តងៗចំនួន១ខែ។ មួយឆ្នាំក្រោយមក រលឹកឡើងវិញក្នុងមួយឆ្នាំៗចាក់មួយលើករហូតដល់កុមារមានអាយុ៥ឆ្នាំ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ