06/09/2022 09:01
ឃុំទ្រឿងទ័រស្រុកកូវង៉ាង ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន ។ លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ពេលទទួលបានការបត់បែងវ៉ាក់សាំង ឃុំចង្អុលការផ្នែកសុខាភិបាលប្រកាសទូលំទូលាយដល់ប្រជាជនឱ្យមកចាក់វ៉ាក់សាំង បានគ្រប់គ្នា។ គិតមកទល់ពេលនេះ ប្រជាជនក្នុងអំឡុងអាយុ ចាប់ពី ១២ ឆ្នាំឡើងទៅចាក់បានម្ជុលទី ៣ សម្រេច ៨៥% ម្ជុលទី ៤ សម្រេចជាង ៥៧% បណ្ដាសិស្សានុសិស្សតាំងពីកម្រិតបឋមសិក្សា ក៏បានចាក់វ៉ាក់សាំងតាមការណែនាំរបស់ផ្នែកសុខាភិបាល។ ទន្ទឹមជាមួយការចាកវ៉ាក់សាំង ផ្នែកសុខាភិបាលមូលដ្ឋាន តែងផ្សព្វផ្សាយឲ្យប្រជាជនបង្ការអាសន្នរោគមួយចំនួនចំពោះកុមារ សំខាន់គឺបណ្ដាអាសន្នរោគងាយឆ្លងពីមនុស្ស ទៅមនុស្ស ក្នុងសហគមន៍។ គ្រូបង្រៀនឡេហ្វាងតឹម ចាងហ្វាងសាលាបឋមសិក្សាទ្រឿងទ័រ (អា) បានឱ្យដឹង៖ ក្រៅពីការបំផុសចលនាឪពុកម្ដាយសិស្សជូនកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សាលានៅទាំងទទួលបានខិត្តបណ្ណជាច្រើនទាក់ទងដល់អាសន្នរោគមួយចំនួនដើម្បីចែកផ្សាយដល់ឪពុកម្ដាយសិស្ស ជួយឱ្យឪពុកម្ដាយសិស្សស្វែងយល់បណ្ដាវិធានការបង្ការ ទប់ស្កាត់ដើម្បីឪពុកម្ដាបានស្ងប់ចិត្ត មុនពេលកូនចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ២០២២‑២០២៣ ។
នៅឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ការងារបង្ការ ទប់ស្កាត់អាសន្នរោគក៏បានយកចិត្តទុកដាក់ជានិច្ច។ អាស្រ័យរយៈពេលកន្លង វត្តខ្មែរមួយចំនួនលើភូមិសាស្រ្តយល់ព្រមឱ្យធ្វើជាកន្លែងចាត់តាំងចាក់វ៉ាក់សាំងនៅក្នុងវត្ត ម៉្លោះហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានសម្រេចតាមសំណូមពរដាក់ចេញ គិតមកទល់ពេលនេះ ប្រជាជនក្នុងអំឡុងអាយុពី ១៨ ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងម្ជុលទី ៣ សម្រេចជាង ៨៥% ម្ជុលទី ៤ សម្រេចជាង ៧៦% សិស្សានុសិស្សថ្នាក់បឋមសិក្សាឡើងទៅចាក់ម្ជុលទី ២ និងទី ៣ សម្រេចជាង ៩៤%។
លោកត្រឹងភឿកហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាបានឱ្យដឹងថា៖ អាស្រ័យធ្វើល្អការងារសហការជាមួយបណ្ដាមូលដ្ឋានសាសនាអនុវត្តបណ្ដាកិច្ចការចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់អាសន្នរោគជូនប្រជាជន ពិសេសគឺមាមីងជនរួមជាតិខ្មែរលើភូមិសាស្ត្រ។
លោកសឺនគិត ប្រជាជននៅភូមិកំពង់ទូក ឃុំហ៊ីបហ្វាបានឱ្យដឹងថា៖ រដ្ឋតែងយកចិត្តទុកដាក់ដល់ការបំផុសចលនាប្រជាជនឱ្យទៅចាក់វ៉ាកសាំងបង្ការអាសន្នរោគកូវីដ‑១៩ផ្ទាល់ និង លើអនុស្ថានីយផ្សាយសំឡេងរបស់ឃុំដើម្បីប្រជាជនមកចាក់វ៉ាក់សាំង។ អាស្រ័យហេតុនោះ សមាជិកគ្រួសារភាគច្រើន ដែលមានសមាជិកពី ៣-៤ នាក់សុទ្ធតែបានចាក់វ៉ាក់សាំងម្ជុលទី ៣ ទី ៤។ នោះជាទង្វើពោរពេញទៅដោយការប្ដេជ្ញាចិត្តដើម្បីកុំឱ្យជំងឺកើតមានឡើងជាថ្មីទៀត៕
អត្ថបទ‑រូបថត៖ សម្បត្តិ