17/11/2022 14:43
ផ្ដាច់ញៀនជាការជ្រើសរើសល្អបំផុតសម្រាប់បណ្តាអ្នកជក់បារី តាមអង្គការ សុខភាពពិភពលោក (WTO)។ បណ្តាផលិតផលបន្ទះបិទ nicotin ស្ករគ្រាប់ nicotin ហឺត nicotin ឆ្លងតាមមាត់គឺជាបណ្តាវិធីសាស្រ្តជួយកាត់បន្ថយបរិមាណ nicotin ដើម្បីជួយអ្នកជក់បារីសន្សឹមៗបោះបង់ការជក់បារី។
ថ្វីត្បិតតែដូច្នោះក្តី ការពិតបានបញ្ជាក់ឲ្យឃើញថា មានមនុស្សជាច្រើនមិនទាន់បោះបង់បានឬក៏ជក់បារីឡើងវិញ។ បច្ចុប្បន្នបណ្តាផលិតផលគ្មានផ្សែងដូចជាបារីធ្វើឲ្យក្តៅក្នុងខ្លួន បារីបៀម snus។ល។ បានប្រើប្រាស់នៅច្រើនប្រទេសដូចជាវិធីសាស្រ្តជំនួសឲ្យបារីដែលដុតឆេះ។ បណ្តាបទពិសោធន៍នៅប្រទេសជប៉ុន អង់គ្លេស អាល្លឺម៉ង់។ល។ បានឲ្យឃើញ បណ្តាផលិតផលនេះកាត់បន្ថយឥទ្ធិពលអាក្រក់ជាងប្រៀបជាមួយបារីធម្មតាអាស្រ័យគ្មានដំណាក់កាលដុតឆេះ។
ផ្តាច់បារីដោយបណ្តាវិធីសាស្រ្តជំនួសឲ្យ nicotin
ក្នុងបារីតែងមានផ្ទុកជាតិ nicotin ជាជាតិបណ្តាលឲ្យញៀន ធ្វើឲ្យអ្នកជក់បារី “ងាយជក់ ពិបាកបោះបង់ចោល”។ ពេលបោះបង់បារីដោយចៃដន្យ ខ្វះជាតិ nicotin អាចបណ្តាលឲ្យមានបណ្តារោគសញ្ញាដូចជាហេវហត់ ងាយក្រេវក្រោធ ឈឺក្បាល ពិបាកសម្រាន។ល។ ដើម្បីបន្ថយការស្រេកឃ្លាន nicotin ត្បិតអីជក់បារី មានមនុស្សជាច្រើនប្រើប្រាស់វិធីសាស្រ្តជំនួស nicotin (NRT)។ សាខានាយកដ្ឋានគ្រប់គ្រងស្បៀង និងឱសថអាមេរិក (FDA) បានផ្តល់សច្ចាប័នផលិតផលមួយចំនួនជួយអ្នកប្រើប្រាស់សន្សឹមៗកាត់ផ្ដាច់ការជក់បារីដោយប្រើប្រាស់បរិមាណ nicotine មួយចំនួនអាចត្រួតពិនិត្យ រួចកាត់បន្ថយបន្តិចម្តងៗដូចជាស្ករគ្រាប់កៅស៊ូ nicotin ថ្នាំគ្រាប់ nicotin បន្ទះបិទ nicotin។ល។
ពេលប្រើប្រាស់ស្ករគ្រាប់ ថ្នាំគ្រាប់បៀម បរិមាណ nicotin នេះនឹងជ្រាបចូលសរសៃឈាម រួមចំណែកប្រឆាំងជាមួយការស្រេកឃ្លានបារី។ nicotin ជាបន្ទះបិទនឹងបានស្បែកបឺតយកសន្សឹមៗនិងបញ្ជូនចូលឈាមដើម្បីឆ្លើយតបតាមតម្រូវការ មានប្រសិទ្ធភាពយូរជាងប្រៀបជាមួយស្ករគ្រាប់ ថ្នាំគ្រាប់បៀម។ ផ្តើមពីនោះ វាអាចជំនួយឲ្យអ្នកជក់បារីកាត់ផ្តាច់សន្សឹមៗ។ បណ្តាផលិតផលហឺតចូលច្រមុះ ហឺតមានផ្ទុកជាតិ nicotin ក៏ជាវិធីសាស្រ្តជំនួសឲ្យ nicotin ។ អ្នកប្រើប្រាស់បណ្តាផលិតផលនេះគប្បីប្រើប្រាស់ត្រឹមត្រូវតាមការណែនាំរបស់អ្នកផលិត។
បណ្តាផលិតផលនេះគប្បីប្រើប្រាស់ក្នុងរយៈពេលខ្លីដើម្បីត្រួតពិនិត្យការស្រេកឃ្លាន nicotin និងផ្តាច់ញៀនតាម FDA។ ទាំងពេលដែលប្រើប្រាស់ថ្នាំជំនួសឲ្យ nicotin អ្នកជក់បារីនៅតែមានអារម្មណ៍ស្រេកឃ្លានបារី ម្ល៉ោះហើយត្រូវតែប្តេជ្ញាខ្ពស់ដើម្បីឆ្លងកាត់ឲ្យបាន៕
ប្រែសម្រួល៖ តឹងង៉ុក