25/12/2021 09:31
ក្នុងក្បួនរុក្ខជាតិថ្នាំនៅជុំផ្ទះ រុក្ខជាតិបំប៉ន និងធ្វើថ្នាំរបស់គ្រូពេទ្យ ប៊ូយដាក់សាង វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ស្ពៃក្ដោបផ្ទុកជាតិ vitamin C ច្រើន។ បរិមាណជាតិ vitamin C ក្នុងស្ពៃក្ដោបគ្រាន់តែអន់ជាងប៉េងប៉ោះ ប៉ុន្តែច្រើនជាង ៤,៥ ដងការ៉ូត និង ៣,៦ ដងដំឡូងបារាំង ខ្ទឹមបារាំង។
Vitamin C នៅទាំងបានហៅថា acid ascorbic‑ រសជាតិបំប៉នម្យ៉ាងបង្កើនកម្លាំងស៊ាំជំងឺល្អបំផុត រួចក៏ចូលរួមលទ្ធភាពសាមញ្ញជាច្រើនរបស់រាងកាយ។ Vitamin C ជំនួយការធន់ទ្រាំ ជម្នះការជ្រាបមេរោគដូចជាក្ដៅខ្លួន ធ្វើឱ្យរបួសឆាប់ជា។ Vitamin C ក៏បានដឹងថាជាជាតិមួយជម្នះការធ្វើឱ្យឆាប់ចាស់ ជួយការពារកោសិកាមិនត្រូវរងរបួសពីជ្រុងសេរី។ របួស កោសិការបស់ជ្រុងសេរីអាស្រ័យបណ្ដាជំងឺបេះដូងជីពចរ មហារីក និងជំងឺរ៉ាំរ៉ៃដទៃទៀត។
នៅទ្វីបអ៊ឺរ៉ុប តាំងពីសម័យដើម ប្រជាជនចេះរបៀបប្រើស្ពៃក្ដោបធ្វើថ្នាំ និងបានភ្ជាប់ឈ្មោះវាថា “គ្រូថ្នាំរបស់អ្នកក្រ”។ ក្នុងថ្នាំផ្នោ ស្ពៃក្ដោបមានជាតិផ្អែម ភ្លាវ ជាតិត្រជាក់ ឥទ្ធពលមានប្រយោជន៍ផ្លូវនោម សម្រួលផ្លូវពោះវៀន បំបាត់ពុល ព្យាបាលជំងឺក្រពះ ក្អករលាកបំពង់ក ស្អក‑ក ឈឺសរសៃប្រសាទ បូសបម។ល។ ប្រភេទបន្លែនេះ អាចច្នៃទៅជាមុខម្ហូបជាច្រើនដូចជា៖ ស្រុស ស្ងោរ ឆា ពិសាអមជាមួយមុខម្ហូបស្ងោរ ស៊ុប ធ្វើញាំ។ល។
ថ្នាំព្យាបាលជំងឺក្រពះ ជំងឺផ្លូវពោះវៀនរលាក បំពង់ក ក្អកពីស្ពៃក្ដោបមាន៖ ស្ពៃក្ដោបស្រស់ រួមជាមួយស្ករ និងអំបិល សម្រិតយកទឹកផឹក ក្នុងរយៈពេលពីរខែ។ ជាធម្មតា ស្ពៃក្ដោបមួយគីឡូក្រាម ចាក់ទឹក ៥០០‑៧០០ មីលីលីត្រពូតយកទឹក។ ក្នុងស្ពៃក្ដោបមានជាតិជម្នះរលាក vitamim U ងាយរលួយក្នុងកម្រិតអង្សាខ្ពស់ អាស្រ័យហេតុនោះត្រូវគាបយកទឹកផឹក។
ប្រែសម្រួល៖ សម្បត្តិ