07/06/2022 09:31
ដោយមានគុណសម្បត្តិល្អ បញ្ញាឈ្លាសវៃ មានស្មារតីតស៊ូព្យាយាមក្នុងការរៀនសូត្រ ថាញ់ថាវតែងសម្រេចលទ្ធផលល្អក្នុងការរៀនសូត្រជានិច្ច។ ថាញ់ថាវលុះក្នុងដំបូន្មានលោកគ្រូ អ្នកគ្រូ ពេលចូលរៀនយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន ក្រៅពីម៉ោងរៀននៅក្នុងថ្នាក់ ថាញ់ថាវនៅទាំងព្យាយាមធ្វើលំហាត់ដែលពិបាកៗក្នុងសៀវភៅពុម្ព និងឆ្លៀតពេលទៅបណ្ណាល័យសាលាអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង។ ថាញ់ថាវសំណេះសំណាលថា៖ “ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការរៀនសូត្រ ប្អូនបានរៀបចំពេលវេលាឲ្យមានតុល្យភាពរវាងការរៀនសូត្រ និងចូលរួមសកម្មភាពនៅសាលារៀន។ ប្អូនសម្រេចលទ្ធផលល្អក្នុងការរៀនសូត្រ គឺអាស្រ័យគុណូបការៈដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ ដែលខំយកចិត្តទុកដាក់អប់រំប្អូនរួមដំណើរជាមួយប្អូនក្នុងអំឡុងពេលដែលប្អូនរៀនសូត្រ ក៏ដូចជាស្នាក់នៅអន្តេវាសិកដ្ឋាន។ ប្អូនពិតជាដឹងគុណលោកគ្រូ អ្នកគ្រូខ្លាំងណាស់ ប្អូន សន្យាថានឹងខំរៀនឱ្យបានល្អ ដើម្បីកុំឱ្យលោកគ្រូ អ្នកគ្រូខកបំណង។ ឆ្នាំសិក្សានេះជាឆ្នាំបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ដូច្នេះប្អូនខិតខំរៀនជាងទៀត ដើម្បីចូលរួមប្រឡងយកវិញ្ញាបប័ត្រវិទ្យាល័យឆ្នាំ ២0២២ ឱ្យបានល្អ គ្រប់លក្ខណៈបានជ្រើសចូលរៀនមុខជំនាញផ្នែកហិរញ្ញវត្ថុធនាគារ”។
ប្អូនថាញ់ថាវកំពុងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀន។
ដើម្បីធ្វើបានល្អតួនាទីជាប្រធានថ្នាក់ ក្រៅពីធ្វើជាគំរូក្នុងការរៀនសូត្រថាញ់ថាវនៅទាំងមានលទ្ធភាពក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហាគ្រប់យ៉ាងផងដែរ។ ម្ល៉ោះហើយ ថាញ់ថាវបានគ្រូបង្រៀន និងមិត្តភ័ក្តិគាំទ្រឲ្យធ្វើជាប្រធានថ្នាក់អស់រយៈកាល ៣ ឆ្នាំបន្តបន្ទាប់។ សំណេះសំណាលបន្ថែមអំពីកត្តាដែលធ្វើល្អតួនាទីជាប្រធានថ្នាក់ ថាញ់ថាវបានរៀបរាប់ថា៖ សិស្សថ្នាក់ទី ១២/A២ សុទ្ធសឹងតែជាមិត្តភ័ក្តិដែលប្អូនធ្លាប់ស្គាល់ ធ្លាប់រៀនជាមួយគ្នាតាំងពីអនុវិទ្យាល័យ ។ ផ្តើមពីតម្លាភាពនោះទើបដល់ពេលប្អូនទទួលនាទីជាប្រធានថ្នាក់នៅកម្រិតវិទ្យាល័យប្អូនយល់ចិត្ត និងមានការសិ្នទ្ធស្នាលជាមួយមិត្តភក្តិរួមថ្នាក់រួចងាយស្រួលក្នុងការរំលឹកជួយគ្នាក្នុងការរៀនសូត្រដូចជា៖ មានពេលខ្លះមិត្តចូលរៀនយឺតពេល ធ្វើលំហាត់មិនទាន់បានល្អ ។ល។ ប្អូនក៏ជួយណែនាំមិត្តធ្វើ ជួយរំលឹកមិត្តឲ្យគោរពលក្ខន្តិកៈសាលា ចូលរៀនបានទៀងទាត់ ត្រូវតាមពេលកំណត់។
វាយតម្លៃអំពីគំរូក្នុងការរៀនសូត្រ និងតួនាទីជាប្រធានថ្នាក់របស់ប្អូនថាញ់ថាវ លោកគ្រូត្រឹមមិញង្វៀង គ្រូបង្រៀនសាលាសកលជនជាតិអន្តវាសិកអនុវិទ្យាល័យ វិទ្យាល័យស្រុកថ្កូវបានឲ្យដឹងថា៖ “ថាញ់ថាវជាសិស្សរៀនពូកែ មានគុណសម្បត្តិល្អ គ្រូបង្រៀនក្នុងសាលា នរណាក៏ដឹងអំពីអត្តចរិត និងស្មារតីព្យាយាមរបស់ថាញ់ថាវទាំងអស់។ ថាញ់ថាវ តែងជួយធុរៈមិត្តភ័ក្តិ ពង្រីកស្មារតីសាមគ្គីរវាងមិត្តភ័ក្តិរួមថ្នាក់បានល្អ តែងបានគ្រូបង្រៀន និងមិត្តរួមថ្នាក់ស្ងើចសរសើរ ស្រឡាញ់រាប់អានជានិច្ច៕
អត្ថបទ‑រូបថត៖ សុជា