21/05/2021 08:11
ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ម៉្លោះហើយការអនុវត្តសារផ្លូវការ ៥K របស់ក្រសួងសុខាភិបាលបានប្រជាជនភ្ញាក់រលឹកអនុវត្តនោះគឺ៖ ពេលធ្វើដំណើរទៅកន្លែងដែលមានមនុស្សច្រើន ឬក៏ចេញពីផ្ទះតែងតែពាក់ របាំងមុខតាមការកំណត់។ ទន្ទឹមនឹងនោះ បណ្តាមុខសញ្ញាអាទិភាពបានចាក់វ៉ាក់ស៊ីនបង្ការ ទប់ស្កាត់អាសន្នរោគកូវី-១៩។ លោកវេជ្ជបណ្ឌិត តូមិញចូវ នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាងបានឱ្យដឹងថា៖ គិតមកទល់ពេលនេះ ការចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ-១៩ បានអនុវត្តសម្រេចតាមផែនការបត់បែងរបស់ផ្នែកសុខាភិបាលថ្នាក់លើ។ មជ្ឈមណ្ឌលកំពុងតាមដានសុខភាពរបស់មុខសញ្ញាដែលបានចាក់ថ្នាំបង្ការ បើសិនឃើញមានអាការៈខុសប្រក្រតីនោះ បន្តរកដំណោះស្រាយ នាំមកភាពរីករាយចិត្តបានទាន់ពេល ក៏ដូចជាបង្កបានទំនុកចិត្តចំពោះប្រជាជនក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ឆ្ពោះដល់ការបោះឆ្នោតសុវត្ថិភាព។
បុគ្គលិកសុខាភិបាលស្ទង់កាយឧណ្ហធាតុជូនម្ចាស់ឆ្នោត។
រយៈពេលថ្មីៗនេះ នៅឱកាសជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតរបស់បេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ ចំនួន ០៥ រូប អង្គភាពបោះឆ្នោតលេខ ២ ដោយមានការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជិត ២០០ រូបនៅទីប្រជុំជនកូវង៉ាង ឃុំម៉ីហ្វា ធ្វឹងហ្វា ចាត់តាំងនៅគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា យើងខ្ញុំកត់សម្គាល់បានពីការរួមដំណើររបស់ផ្នែកសុខាភិបាលក្នុងការចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ក្នុងនោះ មានកងកម្លាំងសុខាភិបាលប្រចាំការស្ទង់កាយឧណ្ហជូនតំណាង និងម្ចាស់ឆ្នោតម្នាក់ៗ។ ទង្វើនោះបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគដើម្បីជួយឱ្យប្រជាជនបានចូលរួមសំណេះសំណាល មានសំណើជាមួយបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា និងមានគោលគំនិតជ្រើសរើសអ្នកដែលមានសីលធម៌ មានប្រាជ្ញាផ្តាំផ្ញើនូវជំនឿរបស់ខ្លួន។
ម្ចាស់ឆ្នោតសឺនង៉ុកយ៉ាវ នៅភូមិធ្វឹងអាង ឃុំធ្វឹងហ្វាសម្តែងក្តីត្រេកអរ៖ ក្នុងរយៈពេលដែលអាសន្នរោគកំពុងរាតត្បាតស្មុគស្មាញ រដ្ឋតែងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ គិតគូរពីសុខភាពជូនប្រជាជន។ ខ្ញុំរំពឹងគិតថា ពិតប្រាកដជា “រដ្ឋរបស់ប្រជាជន អាស្រ័យប្រជាជន ដើម្បីប្រជាជន” ហើយក៏ជាក្តីបំណងឱ្យប្រជាជនមានសុខភាពល្អដើម្បីបានជួបសំណេះសំណាលជាមួយបណ្តាបេក្ខជនចេញឈរឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការអនុវត្តន៍សិទ្ធិ កាតព្វកិច្ចពលរដ្ឋនៅថ្ងៃបោះឆ្នោតខាងមុខនេះ។
ទាក់ទងដល់ការងារត្រៀមបម្រុងឱ្យការបោះឆ្នោត ថ្ងៃបោះឆ្នោត និងការបង្ការ ទប់ស្កាតអាសន្នរោគកូវីដ-១៩ លោកស្រីត្រឹងធីគឹមជុង លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការបោះឆ្នោតស្រុកកូវង៉ាងបានឱ្យដឹង៖ ក្នុងការងារចាត់តាំង ក្រុមប្រឹក្សាប្រជាជនស្រុកតែងរក្សាកិច្ចសហការយ៉ាងស្អិតល្មួតជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុក និងបណ្តាផ្នែកពាក់ព័ន្ធដើម្បីធ្វើល្អការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគ ពិសេសគឺចលនាកម្មាភិបាល បុគ្គលិក និយោជិត តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អតាមការណែនាំរបស់ផ្នែកសុខាភិបាល។ ក្នុងការចាត់តាំងបណ្តាសម័យប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតតែងបានអនុវត្តដោយធានាសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគ។ ជាក់ស្តែង កសាងប្រតិទិនជួបសំណេះសំណាល បន្ទាប់មកផ្ញើជូនមជ្ឈមណ្ឌលសុខាភិបាលស្រុក ដើម្បីមជ្ឈមណ្ឌលលៃលកតម្រូវបុគ្គលិកសុខាភិបាលមកស្ទង់កាយឧណ្ហជូនបេក្ខជន និងម្ចាស់ឆ្នោតម្នាក់ៗ ប្តេជ្ញាថាមិនទុកបណ្តោយឱ្យបណ្តាបេក្ខជនរូបណាមួយមិនប្រតិបត្តិតាមលក្ខខណ្ឌសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគ និងមិនអនុញ្ញាតឱ្យម្ចាស់ឆ្នោតរូបណាគ្មានស្មារតីភ្ញាក់រលឹកក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគបានចូលរួមក្នុងពេលជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតដែរ។
សង្ឃឹមថា នៅមុនពេលបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ - ២០២៦ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី ២៣ ឧសភាខាងមុខនេះ ទន្ទឹមជាមួយការជំរុញមាំការងារបង្ការ ទប់ស្កាត់អាសន្នរោគរបស់ផ្នែកមានសមត្ថកិច្ច មាមីងម្ចាស់ឆ្នោតត្រូវលើកកម្ពស់ស្មារតីជាងដើម្បីអនុវត្តសិទ្ធិ កាតព្វកិច្ចបោះឆ្នោតឱ្យបានពេញលេញផង និងធានាសុខភាពសម្រាប់ខ្លួន គ្រួសារ និងសហគមន៍ផង៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ