23/02/2022 10:33
ទឹកកកមានក្លិន
ដុំទឹកកកអាចស្រូបក្លិនអាហារផ្សេងៗ ក្នុងទូទឹកកក ។ ប្រសិនបើអ្នកដាក់អ្វីមួយនៅក្នុងទូទឹកកកដែលមានក្លិនដុំទឹកកកនឹងមានក្លិនដូចគ្នា ។ នៅពេលដែលអ្នកសម្គាល់ឃើញថាដុំទឹកកកមានក្លិន អ្នកគួរតែបោះវាចោល ។ សម្អាតកន្លែងបង្កក ។ អាហារដែលមានក្លិន គួរដាក់ក្នុងថង់បិទជិត ឬទុកក្នុងប្រអប់បិទជិត ។ លើសពីនេះ អ្នកក៏អាចប្រើថាសទឹកកកដែលមានគម្រប ដើម្បីការពារទឹកកក ពីការបំពុលដោយក្លិនអាហារ ។
សាច់កកចាស់ៗ
សាច់កក គឺងាយស្រួលក្នុងការហាន់ ប៉ុន្តែវាងាយខូចណាស់ ។ បើមិនប្រើភ្លាម ឬមិនញ៉ាំទាំងអស់អ្នកគួរដាក់សាច់កកក្នុងទូទឹកកកវិញភ្លាមៗ ។ ចំណាំសាច់កក អាចរក្សាទុកឱ្យបានល្អក្នុងទូទឹកកករយៈពេលប្រហែល ២ ខែ ។ បន្ទាប់ពីរយៈពេលនេះ បើទោះបីជាវានៅតែអាចបរិភោគបានក៏ដោយ ក៏រសជាតិនៃម្ហូបនេះ នឹងមិនល្អដូចដើមឡើយ ។
ដូចសាច់ប្រភេទផ្សេងទៀតដែរ មុននឹងដាក់ក្នុងទូក្លាសេ សាច់ត្រជាក់ក៏ត្រូវរុំឱ្យបានល្អផងដែរ ដើម្បីជៀសវាងភាពស្ងួត និងការចម្លងមេរោគពីអាហារផ្សេងៗ ។
អាហារដែលផ្លាស់ប្តូរពណ៌
អ្នកមិនគួរប្រើអាហារដែលប្រែពណ៌ទេ ទោះបីវាត្រូវបានរក្សាទុកក្នុងទូបង្កកក៏ដោយ ។ ប្រសិនបើអ្នកឃើញសាច់ជ្រូកប្រែទៅជាស្លេក ត្រីសាលម៉ុន ប្រែទៅជាពណ៌បៃតង គួរតែត្រូវបានបោះចោល ។
អាហារមានក្លិនចម្លែកនៅពេលកក
សាច់ត្រី ឬអាហារផ្សេងទៀត ដែលមានក្លិនចម្លែក ឬមិនល្អបន្ទាប់ពីការកក មិនគួរប្រើឡើយ។ ក្លិនចម្លែកលេចឡើង អាចបណ្តាលមកពីអាហារកាន់តែយ៉ាប់យ៉ឺន ។ ពេលញ៉ាំវាអាចប៉ះពាល់ដល់សុខភាពហើយរសជាតិក៏មិនល្អដែរ ៕
(ប្រភពវិទ្យាសាស្ត្រ-ជីវភាពរស់នៅ)
ផលិតផលដាក់ក្នុងទូបង្កក។ ប្រភពអីនទឺណែត