08/06/2021 13:11
សម័យប្រឡងជម្រើសសិស្សរៀនថ្នាក់ទី ១០ ឆ្នាំសិក្សា ២០២១-២០២២ របស់ខេត្តត្រា វិញប្រព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃទី ០២ និងទី ០៣ ខែមិថុនានៅ ១៧ មណ្ឌលប្រឡង។ មាន ១៤ សាលាចាត់តាំងប្រឡងជម្រើសសិស្ស (បណ្ដាសាលានៅមជ្ឈមណ្ឌលស្រុក ទីផ្សាររួមខេត្ត ក្រុង សាលាជនជាតិអន្តេវាសិកកម្រិតវិទ្យាល័យ សាលាវិទ្យាល័យជំនាញ ង្វៀងទៀង ថាញ់និងសាលាអនុវត្តគរុកោសល្យ ) មានបេក្ខសិស្ស ៥.០៤៤ រូបចុះឈ្មោះចូលរួមប្រឡង។
ឆ្នាំនេះអាស្រ័យដោយឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ម៉្លោះហើយឆាប់ចាត់តាំងសម័យប្រឡងជាងបណ្ដាឆ្នាំមុន។ មាន ១៤ សាលាចាត់តាំងប្រឡងជម្រើសសិស្សនៅ ១៧ មណ្ឌលប្រឡង ក្នុងនោះ នៅស្រុកកូវកែមាន ០៣ មណ្ឌល (នៅអនុវិទ្យាល័យទីប្រជុំជនកូវកែ សកលជនជាតិអន្តេវាសិកអនុវិទ្យាល័យកូវកែ និងសាលាបឋមសិក្សាទីប្រជុំជនកូវកែ)។ បណ្ដា មណ្ឌលប្រឡងអនុវត្តម៉ឹងម៉ាត់បណ្ដាសំណូមពរអំពីបង្ការទប់ស្កាត់ជំងឺ។
បណ្ដាបេក្ខសិស្សចូលរួមប្រឡង ០៣ វិញ្ញាសា៖ គណិតវិទ្យា អក្សរសាស្រ្ត ភាសា អង់គ្លេស។ ខ្លឹមសារប្រឡងសំខាន់ក្នុងកម្មវិធីថ្នាក់ទី ៩។ ដោយឡែកសិស្សប្រឡងចូលសាលា វិទ្យាល័យជំនាញង្វៀងទៀងថាញ់និងថ្នាក់ជំនាញ សាលាអនុវត្តគរុកោសល្យ ក្រៅពី ០៣ វិញ្ញាសាប្រឡងចាប់បង្ខំ ប្អូនៗនៅទាំងប្រឡងមួយវិញ្ញាសាជំនាញទៀត។
ក្រោយពេលផ្ដល់ពិន្ទុប្រឡង មន្ទីរអប់រំនិងបណ្ដុះបណ្ដាលនឹងប្រកាសពិន្ទុប្រឡងនិងផ្សាយ សារលិខិតផ្ដល់សច្ចាប័នពិន្ទុគ្រប់ជម្រើសចូលរៀនថ្នាក់ទី ១០ វិទ្យាល័យរបស់បណ្ដាសាលា។ យោងតាមពិន្ទុកំណត់ចាងហ្វាងបណ្ដាសាលាវិទ្យាល័យប្រជុំក្រុមប្រឹក្សាជម្រើសសិស្សរួច ពិនិត្យជម្រើសសិស្សតាមកំណត់។ ក្នុងនោះ បណ្ដាសាលានឹងពិនិត្យពី ៧៥ - ៨០% បេក្ខសិស្សដែលចូលរួមប្រឡងទទួលបានពិន្ទុខ្ពស់ចូលប្រព័ន្ធវិទ្យាល័យ ក្រៅពីនោះនឹងសិក្សាប្រព័ន្ធអប់រំជាប្រចាំ។ ចំពោះសាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ អនុវត្តគរុកោសល្យ បណ្ដាសាលាសកលជនជាតិអន្តេវាសិកពិនិត្យជ្រើសតាមកម្រិតផែនការ។ បណ្ដាសាលាមានប្រព័ន្ធវិទ្យាល័យដែលនៅសេសសល់ក្នុងខេត្តមិនចាត់តាំងប្រឡងជម្រើសសិស្សនឹងជម្រើស ១០០% សិស្សចូលរៀនប្រព័ន្ធវិទ្យាល័យ។
* ដើម្បីធានាអនុវត្តម៉ឹងម៉ាត់ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ មន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តត្រាវិញផ្សាយសារលិខិតលេខ ៩០៦/SGDĐT-KT ពិនិត្យឡើងវិញបញ្ជីរាយនាមសិស្សមិនចូលរួមសម័យប្រឡងជម្រើសសិស្សថ្នាក់ទី ១០ ឆ្នាំសិក្សា ២០២១- ២០២២។
សារលិខិតលេខ ៩០៦ សំណូមពរប្រធានបណ្ដាអង្គភាពចាត់តាំងប្រឡងជម្រើសសិស្សរៀនថ្នាក់ទី ១០ ពិនិត្យឡើងវិញរួចបង្កើតបញ្ជីសិស្សដែលមិនចូលរួមសម័យប្រឡងព្រោះស្ថិតក្នុងក្របខ័ណ្ឌជម្លៀសអាស្រ័យជះឥទ្ធិពលអសន្នរោគកូវីដ-១៩ (ប្រសិនបើមាន) ផ្ញើឲ្យមន្ទីរ អប់រំនិងបណ្ដុះបណ្ដាលដើម្បីពិនិត្យចាត់តាំងប្រឡងលើក ទី ២។ ទន្ទឹមនឹងនោះ ប្រញាប់អនុវត្ត រាយការណ៍សុខាភិបាលអេឡិចត្រូនិចបម្រើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយលេខកូដ QR ធានាចាត់តាំងសម័យប្រឡងប្រកបដោយសុវត្ថិភាពនិងអនុវត្តបណ្ដាវិធានការបង្ការទប់ស្កាត់ ជំងឺកូវីដ -១៩៕
ប្រែសម្រួល៖ ថាច់ហ្វាង