25/06/2021 07:40
ពលរដ្ឋធ្វើកោសល្យវិច័យជម្លៀសសុខាភិបាល ។ រូបថត៖ បាធី
នេះជាបណ្ដាពលរដ្ឋវិលមកពីប្រទេសដោយអាកាសយានមានស្លាកលេខ VJ2703 ចាកចេញ ពីប្រទេសឥណ្ឌូណេស៊ី មកចុះនៅអាកាសយានដ្ឋានអន្តរជាតិកឹងធើនៅវេលាម៉ោង ១៦ ថ្ងៃ ទី ២០ មិថុនា។ បន្ទាប់ពីនោះ បានអគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ បែងឲ្យមកខេត្ត ត្រាវិញធ្វើការជម្លៀសនៅមណ្ឌល ប្រចាំការកងវរសេនាធំលេខ ៩២៦ ស្ថិតក្រោមឱវាទគណៈ បញ្ជាការដ្ឋានយោធាខេត្ត។ ក្នុងចំណោមពលរដ្ឋទាំង ១៤៧ នាក់នោះ រួមមានបុរស ១១៥ នាក់ ស្រ្តី ៣២ នាក់ ក្នុងនោះមានកុមារ ០៥ នាក់ នារីមានផ្ទៃពោះម្នាក់ ពលរដ្ឋម្នាក់មានជំងឺមហារីក។
លទ្ធផលធ្វើកោសល្យវិច័យកាលពីថ្ងៃទី ២១ មិថុនានៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តត្រាវិញ មានពលរដ្ឋ ០៥/១៤៧ នាក់ វិជ្ជមានជាមួយនឹងវីរុស SARS-CoV-2 លើកទី ០១។
បច្ចុប្បន្ន អ្នកជំងឺទាំង ០៥ នាក់នោះបានបញ្ជូនទៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ១ (មន្ទីរ ពេទ្យរបេង និងជំងឺសួតត្រាវិញ) ដើម្បីបន្តជម្លៀសព្យាបាល។ ទន្ទឹមនឹងនោះ ចុះឈ្មោះ ដើម្បីបានផ្ដល់ជូនលេខកូដជំងឺពីក្រសួងសុខាភិបាល។ រួមជាមួយនោះ ផ្នែកជំនាញដំណើរការបែង ប្រភេទបណ្ដាករណី F1 រួចដំណើរការបាញ់ជាតិគីមីកម្ចាត់មេរោគទូទាំងមណ្ឌលជម្លៀស៕ ប្រែសម្រួល៖ រតនា