08/06/2021 09:49
ថ្នាក់បង្រៀនអក្សរប្អូនៗកុមារពិការ នៅមជ្ឈមណ្ឌលថែទាំកុមារមានស្ថានភាពលំបាកពិសេស។
បំពេញការងារក្នុងមុខរបរជាង ២៥ ឆ្នាំ ចាប់តាំងពីធ្វើជាអ្នកគ្រូម្នាក់បង្រៀនអក្សរឲ្យប្អូនពិការ នៅមជ្ឈមណ្ឌលថែទាំកុមារ មានស្ថានភាពលំបាកពិសេស ក្រោយពេលមជ្ឈមណ្ឌលថែទាំកុមារ បានឯកូបនីយកម្មបញ្ចូលក្នុងមជ្ឈមណ្ឌលកាលពីឆ្នាំ ២០១៦ អ្នកគ្រូត្រឿងធីបិចជី បានថ្នាក់ដឹកនាំមជ្ឈមណ្ឌលប្រគល់ភារកិច្ចឲ្យថែទាំក្រុមមុខសញ្ញា ០៣ ក្រុម (កុមារកំព្រា អ្នកមានវ័យចាស់ អ្នកពិការ) ។ អ្នកគ្រូបិចជីរំលឹកឡើងវិញថា៖ រាល់ថ្ងៃ គាត់ថែទាំកុមារពិការ កុមារកំព្រាដោយផ្ទាល់ដៃ មានកុមារខ្លះអាយុមិនទាន់ពេញមួយ ឆ្នាំផង ពួកគាត់ត្រូវបញ្ចុកទឹកដោះដោយស្លាបព្រា មានកុមារខ្លះអង្គុយមិនបាន អ្នកថែទាំត្រូវ លើកប្អូនៗឡើងដើម្បីបញ្ចុកទឹកដោះ បបរ អនាម័យឯកជន។ល។ ការសប្បាយព្រួយបារម្ភងាយ ស្រួល ទុក្ខលំបាកលាយឡំជាមួយគ្នា។ អ្នកគ្រូតែងដាក់ចេញទិសដៅសម្រាប់ខ្លួន៖ ត្រូវធ្វើដូចម្ដេចឲ្យក្មួយៗ លោកយាយ លោកតានៅមជ្ឈមណ្ឌលបានហូបឆ្ងាញ់ សម្រាន្តស្រួលសុខភាព មាំមួន ធ្វើយ៉ាងណាដើម្បីអនាគតរបស់ក្មួយៗមានវ័យវឌ្ឍនាការអាចថែទាំខ្លួនឯងបានហើយក្លាយជាអ្នកមានផលប្រយោជន៍សម្រាប់សង្គម ចំណែកលោកយាយ លោកតា រស់ដោយរីក រាយរស់មានសុខភាពល្អ។ល។
កិច្ចការរាល់ថ្ងៃរបស់អ្នកគ្រូបិចជីគឺគិតគូរពីការហូបចុក សម្រាន ការរៀនសូត្រ ហាត់ពត់របស់ក្មួយៗដូចម្ដាយនិងកូនក្នុងគ្រួសារ។ កិច្ចការទាំង នោះបានក្លាយជាអនុស្សាវរីយ៍ បណ្ដាលឲ្យអ្នកគ្រូផ្សារភ្ជាប់យូរអង្វែងជាមួយនឹងមជ្ឈមណ្ឌល។ ទុក្ខលំបាកដែលធ្វើឲ្យអ្នកគ្រូបិចជីបារម្ភបំផុតនោះគឺករណីដែលមានក្មួយៗឈឺថ្កាត់ព្រមពេលជាមួយកូនរបស់អ្នកគ្រូ ត្រូវគិតគូរឲ្យក្មួយៗផង គិតគូរដល់កូនផង ប៉ុន្តែដោយមនោសញ្ចេតនា របស់អ្នកម្ដាយម្នាក់សម្រាប់កូនៗ អ្នកគ្រូបានពុះ ពារឆ្លងកាត់រាល់ការលំបាករួមជាមួយការចែក រំលែករបស់គ្រួសារ បំផុតគឺ ប្ដីរបស់អ្នកគ្រូបានបង្កជាកម្លាំងជំរុញជួយឲ្យអ្នកគ្រូ សម្រេចភារកិច្ច ទាំងពីរគឺថែទាំក្មួយៗនៅមជ្ឈមណ្ឌលផង គិតគូរគ្រួសារផង។
អ្នកគ្រូបិចជីសំណេះសំណាល៖ បច្ចុប្បន្ន មជ្ឈមណ្ឌលចិញ្ចឹមបំប៉ន ថែទាំកុមារកំព្រា កុមារពិការ កុមារត្រូវបោះបង់ចោល ១៧ រូប។ បង្រៀននិង ថែទាំប្អូនៗធម្មតាលំបាកណាស់ទៅហើយ ទម្រាំថែទាំកុមារកំព្រាកាន់តែពិបាកជាងទ្វេដង។ មានពេលខ្លះ ក្មួយៗយំ រប៉ិល រប៉ូច កម្មាភិបាលគ្រប់គ្រងក៏មានអារម្មណ៍ពិបាកក្នុងខ្លួន ប៉ុន្តែពេលឮពាក្យហៅថាអ្នកម្ដាយអើយៗភ្លាមទុក្ខព្រួយទាំង នោះក៏ហាក់ដូចរសាត់បាត់ទៅ។
ក្នុងចំណោមកុមារអភ័ព្វទាំងអស់នៅមជ្ឈមណ្ឌល មានក្មួយង្វៀងង៉ុកបិច (កើតឆ្នាំ ២០១៧ ) ធ្វើឲ្យនរណាក៏អាណិតពេលដឹងស្ថានភាពរបស់ក្មួយ។ ង៉ុកបិច ជាកុមារត្រូវបោះបង់ចោលហើយនៅលើខ្លួនកើតជំងឺសើស្បែកទៀតផង។ ដោយឃើញក្មួយ គ្មានឪពុកម្ដាយ ហើយនៅទាំងមានជំងឺផងនោះ កម្មាភិបាល បុគ្គលិកគ្រប់រូបនៅមជ្ឈមណ្ឌល តែងយកចិត្តទុកដាក់ដល់ប្អូនជានិច្ច។ បច្ចុប្បន្ន ង៉ុកបិច មានអាយុជាង ០៣ ឆ្នាំហើយប៉ុន្តែនៅមាន ជំងឺសើស្បែកនៅឡើយ។ រាល់ថ្ងៃ អ្នកថែទាំក្មួយ ត្រូវលាបថ្នាំ ដើម្បីជួយរក្សាជាតិសំណើមឲ្យស្បែក ប្អូនក្នុងមួយថ្ងៃ ០៣ ដង។ បច្ចុប្បន្ន ក្មួយកំពុងរៀន អក្សរនៅថ្នាក់សិក្សាវប្បធម៌ក្នុងមជ្ឈមណ្ឌល។
ចំណែកក្មួយឡេហ្វាងញ៉ឹង (កើតឆ្នាំ ២០០៨) ពិការដៃជើង ចលនាដោយរទេះរមៀល អាស្រ័យ ដោយមានការថែទាំការស្រឡាញ់ដោយអស់ពីចិត្តរបស់កម្មាភិបាល បុគ្គលិក នៅមជ្ឈមណ្ឌល បានជួយឲ្យក្មួយរហ័សរហួន ចូលចិត្តបណ្ដាសកម្មភាពសមូហភាព។ ក្មួយង្វៀងឌិញង្វៀង (កើតឆ្នាំ ២០១៥) បញ្ញាអន់ខ្សោយ ប៉ុន្តែអាស្រ័យដោយមានការបង្ហាត់បង្រៀនដោយអស់ពីចិត្តនិងការយកចិត្តទុកដាក់ ពិសេសរបស់ពូមីងជាកម្មាភិបាល បុគ្គលិករបស់មជ្ឈមណ្ឌល ក្មួយក៏រហ័សរហួន សម្របសម្រួលជាមួយមិត្តភ័ក្ដិនិងឆ្លាតទៀតផង។
តាមប្រសាសន៍របស់អ្នកគ្រូផាមធីង៉ា បង្រៀន វប្បធម៌នៅមជ្ឈមណ្ឌល ថ្វីត្បិតប្អូនៗនៅទីនេះ មានស្ថានភាព មានសុខភាពមិនដូចគ្នា ហើយការថែទាំប្អូនៗពិបាកក៏ដោយ ប៉ុន្តែកម្មាភិបាល បុគ្គលិកថែទាំប្អូនៗយ៉ាងត្រឹមត្រូវ ព្រោះប្អូនៗជា កុមារត្រូវបោះបង់ចោល គ្មានទីពឹង ប្រសិនបើយើង មិនថែទាំទេនោះតើប្អូនៗរស់ដូចម្ដេច។ ការពិចារណានោះ បានស៊ីជម្រៅក្នុងរូបខ្ញុំនិងកម្មាភិបាល បុគ្គលិកម្នាក់ៗនៅមជ្ឈមណ្ឌល។ ហើយនោះ ក៏ជាកម្លាំងជំរុញជួយឲ្យយើងខ្ញុំឆ្លងកាត់រាល់ការ លំបាក បន្តការងារថែទាំនិងគាំពារសង្គម៕ ប្រែសម្រួល៖ ថាច់ហ្វាង