13/01/2023 10:34
ការដើរហាត់ប្រាណនៅពេលព្រឹកជាវិធីសាស្រ្តមួយមានប្រសិទ្ធភាពអាចជួយកែលម្អស្មារតីឲ្យបានភ្លឺស្វាង និងសមត្ថភាពប្រមូលផ្តុំការងារក្នុងមួយថ្ងៃ។ល។ ដូច្នោះ តើគួរធ្វើយ៉ាងណាដើម្បីឲ្យការដើរហាត់ប្រាណក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក?
១. បង្កើនថាមពលរបស់អ្នក
ការដើរហាត់ប្រាណនៅពេលព្រឹកអាចជួយផ្គត់ផ្គង់ឲ្យអ្នកមានថាមពលច្រើនក្នុងមួយថ្ងៃ ជាពិសេសគឺដើរហាត់ប្រាណនៅក្រៅផ្ទះ។ តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា មនុស្សពេញវ័យដើរហាត់ប្រាណនៅក្រៅផ្ទះក្នុងរយៈពេល ២០ នាទីមានថាមពលច្រើនជាងបណ្តាអ្នកដែលដើរហាត់ប្រាណនៅក្នុងផ្ទះក្នុងរយៈពេលដូចគ្នា។
តាមការសិក្សាស្រាវជ្រាវមួយទៀត ស្រ្តីភេទកំពុងមានអារម្មណ៍ខ្វះដំណេកបានឲ្យឃើញថា ការដើរហាត់ប្រាណចុះឡើងកាំជណ្តើរក្នុងរយៈពេល ១០ នាទីនឹងជួយផ្តល់ថាមពលច្រើនជាងការពិសាកាហ្វេ ០១ កែវ។
២. កែលម្អស្មារតី
ការដើរហាត់ប្រាណនៅពេលព្រឹកនាំមកផលប្រយោជន៍ច្រើនដល់សតិអារម្មណ៍ដូចជា កែលម្អស្មារតី បន្ថយការស្មុគស្មាញ បន្ថយការព្រួយបារម្ភ បន្ថយការនឿយហត់ ជួយសម្រាលបណ្តារោគសញ្ញាឬបណ្តាជំងឺផ្លូវចិត្តផ្សេងៗ។ល។ ដើម្បីមានលទ្ធផលល្អបំផុត អ្នកគួរដើរហាត់ប្រាណពី ២០-៣០ នាទីប្រចាំថ្ងៃ យ៉ាងតិចបំផុត ០៥ ថ្ងៃក្នុងមួយសប្តាហ៍។
៣. ជំនួយសម្រកទម្ងន់
ការដើរហាត់ប្រាណនៅពេលព្រឹកអាចជួយឲ្យអ្នកសម្រកទម្ងន់សម្រេចតាមទិសដៅ។ ចំនួន calo ដែលដុតឆេះយោងទៅលើមូលហេតុជាច្រើន ដូចជាល្បឿនដើរហាត់ប្រាណ ចម្ងាយផ្លូវ ស្ថានភាពផ្លូវ និងទម្ងន់របស់អ្នក។ គិតជាមធ្យមអ្នកដើរហាត់ប្រាណដោយល្បឿនគួរសមក្នុងរយៈពេល ៣០ នាទីអាចដុតឆេះដល់ទៅ ១៥០ calo។
៤. បង្ការជំងឺ
ការដើរហាត់ប្រាណជំនួយឲ្យសមត្ថភាពធន់នឹងរោគជំងឺ បង្ការនិងជួយឲ្យអ្នកត្រួតពិនិត្យបានបណ្តាជំងឺផ្សេងៗ ដូចជាឡើងសម្ពាធឈាម ជ្រាបខ្លាញ់ក្នុងឈាម ទឹកនោមផ្អែម។ល។
តាមការស្រាវជ្រាវបានឲ្យឃើញថា ការដើរហាត់ប្រាណក្នុងរយៈពេល ៣០ នាទីរៀងរាល់ថ្ងៃ ០៥ ថ្ងៃក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយ ១៩% និន្នាការជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាម។ ប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែមក្នុងខ្លួន ការដើរហាត់ប្រាណក៏ជួយកែលម្អបរិមាណស្ករក្នុងឈាម។ ការដើរហាត់ប្រាណនៅទាំងជួយបង្កើនអាយុជីវិតរបស់អ្នក និងបន្ថយនិន្នការកើតជំងឺមហារីកមួយចំនួន។
៥. បង្កើនសាច់ដុំ
ការដើរហាត់ប្រាណដោយល្បឿនគួរសមឬដោយល្បឿនរហ័សអាចជួយឲ្យបង្កើនសាច់ដុំជើង។ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត អ្នកគប្បីដើរហាត់ប្រាណឡើងចុះដីខ្ពស់ឬលើម៉ាស៊ីនរត់ហាត់ប្រាណ។ ប្រសិនមានបំណងឲ្យមានសាច់ដុំហាប់ គប្បីគួបផ្សំជាមួយបណ្តាសកម្មភាពលត់ដំផ្សេងទៀត ដូចជាជិះទោចក្រយាន រត់ និងបណ្តាមេរៀនហាត់ប្រាណផ្សេងដូចជា squats, lunges ។ល។
៦. លទ្ធភាពប្រមូលអារម្មណ៍
ការដើរហាត់ប្រាណនៅពេលព្រឹកអាចជួយឲ្យអ្នកមានស្មារតីភ្លឺស្វាង និងបង្កើនលទ្ធភាពប្រមូលអារម្មណ៍ក្នុងមួយថ្ងៃ។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ្នកមានវ័យចាស់ដើរហាត់ប្រាណនៅពេលព្រឹកអាចជួយកែលម្អលទ្ធភាពចងចាំស្មារតីបានល្អជាងអ្នកដែលមិនសូវធ្វើការចលនា។
ចំពោះអ្នកប្រកបការងារច្នៃប្រតិដ្ឋ ការដើរហាត់ប្រាណអាចជួយឲ្យអ្នកមានគោលគំនិតថ្មីៗ ដោះស្រាយបញ្ហាបានល្អជាង អ្នកដែលអង្គុយមួយអន្លើឬមិនសូវធ្វើការចលនា ជាពិសេសគឺដើរហាត់ប្រាណក្រៅផ្ទះ។
៧. ជំនួយឲ្យសម្រាន្តលក់ស្រួល
ការស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៧ បានបង្ហាញឲ្យឃើញថា ការដើរហាត់ប្រាណនៅពេលព្រឹកអាចជួយឲ្យអ្នកស្កប់ដំណេក។ អ្នកដើរហាត់ប្រាណនៅពេលព្រឹកមានដំណេកល្អជាងអ្នកដែលហាត់ប្រាណនៅពេលផ្សេង៕
តាមប្រភពសុខភាពនិងជីវភាព