02/10/2020 14:38
ដូចដំណឹងបានផ្សាយ នៅរាត្រីថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២០ គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញបានទទួលពលរដ្ឋ ១៥២ នាក់វិលមកពីប្រទេសសឹង្ហបូរីដើម្បីជម្លៀសបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។
លទ្ធផលយកគំរូធ្វើកោសល្យវិច័យ ពីមន្ទីរពេទ្យ Pasteur ទីក្រុងហូជីមិញនៅថ្ងៃទី ០១ តុលា ពលរដ្ឋទាំង ១៥២ នាក់នោះសុទ្ធតែអវិជ្ជមានលើកទី ០១ ជាមួយនឹងវីរូស SARS-CoV-2 ។ ដោយឡែកពលរដ្ឋ ០៤ នាក់ដែលមានជំងឺ ស្រាប់ តាមវរៈសេនីយ៍ទោ វេជ្ជបណ្ឌិត ដុងមិញយ្វី អចិន្រ្តៃយ៍ពេទ្យកងទ័ពនៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ អស់រយៈពេល ០៣ ថ្ងៃថែទាំនៅមណ្ឌលជម្លៀស តំបន់ប្រចាំការកងវរៈសេនាធំលេខ ៩២៦ នៃ គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញសុខភាពបានលំនឹង។
ក្នុងបណ្តាថ្ងៃរស់នៅក្នុងបណ្តាមណ្ឌលជម្លៀស ពលរដ្ឋទាំងនោះនឹងបានតាមដានស្ថានភាពសុខភាព ជាបន្ត។ ក្រោយមកនឹងបន្តយកគំរូមេរោគនៅនឹងបំពង់កផ្ញើទៅមន្ទីរពេទ្យ Pasteur ធ្វើ កោសល្យវិច័យលើកទី០២ ប្រសិនបន្តមានលទ្ធផលអវិជ្ជមានក្រោយរយៈពេលជម្លៀស ១៤ ថ្ងៃនឹងបានជូនលិខិតបញ្ជាក់ទទួលស្គាល់អនុវត្តសម្រេចរយៈពេលជម្លៀសរួច វិលត្រឡប់ទៅកាន់គ្រួសារ៕ តឹងង៉ុក