02/09/2020 13:15
កាលពីថ្ងៃទី ១៤ សីហា ឆ្នាំ ២០២០ ឧបនាយករដ្ឋមន្រី្តនៃរដ្ឋាភិបាល វ៉ូឌឹកដាម បានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តលេខ ១២៤៦/QĐ-TTg របស់នាយករដ្ឋមន្រី្តនៃរដ្ឋាភិបាល៖ ផ្តល់សច្ចាប័នយុទ្ធសាស្រ្តថ្នាក់ជាតិកាត់ផ្តាច់ជំងឺ AIDS នៅឆ្នាំ ២០៣០។
គោលដៅរបស់យុទ្ធសាស្រ្តនេះសំដៅជំរុញបណ្តាសកម្មភាពបង្ការ ទប់ស្កាត់ ផ្សព្វផ្សាយ HIV/AIDS ដើម្បីកាត់បន្ថយចំនួនមនុស្សជ្រាបមេរោគ HIV ថ្មីនិងបាត់បង់ជីវិតទាក់ទងដល់ជំងឺ AIDS ផ្តាច់ជំងឺ AIDS នៅឆ្នាំ ២០៣០ កាត់បន្ថយការជះឥទ្ធិពលដល់កម្រិតទាបបំផុតរបស់រោគ HIV/AIDS ដល់ការពង្រីកសេដ្ឋកិច្ច-សង្គម។
ជាក់ស្តែងគឺ បើកទូលាយនិងផ្លាស់ប្តូរបណ្តាសកម្មភាពផ្សព្វផ្សាយ ចូលរួមកាត់បន្ថយនិងបង្ការការជ្រាបមេរោគ HIV អត្រាអ្នកមាននិន្នាការខ្ពស់បានប្រសព្វជាមួយសេវាបង្ការជ្រាបមេរោគ HIV សម្រេច ៨០% នៅឆ្នាំ ២០៣០។ បើកទូលាយ និងធ្វើឲ្យសម្បូរបែបបណ្តារូបភាពពិគ្រោះធ្វើតេស្តមេរោគ HIV ជំរុញមាំការធ្វើតេស្តមេរោគ HIV យោងលើសហគមន៍ ម្ចាស់ការធ្វើតេស្ត អត្រាអ្នកជ្រាបមេរោគ HIV ក្នុងសហគមន៍បានដឹងអំពីស្ថានភាពមេរោគ HIV របស់ខ្លួនសម្រេច ៩៥% នៅឆ្នាំ ២០៣០។ ត្រួតពិនិត្យខ្ជាប់ខ្ជួនស្ថានភាពប្រែប្រួលរបស់ជំងឺ HIV/AIDS នៅបណ្តាក្រុមមាននិន្នាការខ្ពស់។
ទន្ទឹមនឹងនោះ បើកទូលាយនិងលើកកម្ពស់គុណភាពព្យាបាលជំងឺ HIV/AIDS អត្រាអ្នកជ្រាបមេរោគ HIV ដឹងអំពីស្ថានភាពការជ្រាបមេរោគ HIV របស់ខ្លួនបានព្យាបាលថ្នាំធន់នឹងវីរ៉ុស HIV សម្រេច ៩៥%។ អត្រាអ្នកបានព្យាបាលដោយថ្នាំធន់នឹងវីរ៉ូស HIV មានបរិមាណវីរ៉ូសក្រោមកម្រិតសម្រច ៩៥%។ បំបាត់ការចម្លងមេរោគ HIV ពីម្តាយមកកូននៅឆ្នាំ ២០៣០។
ទន្ទឹមនោះ ពង្រឹងនិងបង្កើនលទ្ធភាពប្រព័ន្ធបង្ការ ទប់ស្កាត់ជំងឺ HIV/AIDS តាមបណ្តាផ្លូវ ធានាប្រភពកម្លាំងធនធានមនុស្សឲ្យការបង្ការ ទប់ស្កាត់ជំងឺ HIV/AIDS ធានាថវិកាឲ្យការបង្ការ ទប់ស្កាត់ជំងឺ HIV/AIDS។ដើម្បីអនុវត្តគោលដៅខាងលើ យុទ្ធសាស្រ្តបានលើកឡើងក្រុមវិធីសាស្រ្ត ១១ ក្រុម។ ក្នុងនោះមានក្រុមវិធីសាស្រ្តស្ដីពីព្យាបាល ថែទាំអ្នកជ្រាបមេរោគ HIV ។
យុទ្ធសាស្រ្តបានលើកឡើងក្រុមវិធីសាស្រ្តលើកកម្ពស់គុណភាពព្យាបាលជំងឹ HIV/AIDS ដោយវិធីសាស្រ្ត៖ តាមដានទៀងទាត់ទាន់ពេលការណែនាំព្យាបាលជំងឹ HIV/AIDS តាមសេចក្តីប្រកាសព្រមាន សមស្របជាមួយលក្ខណៈរបស់ប្រទេសវៀតណាម អនុវត្តតាមតារាងព្យាបាលជំងឺ HIV/AIDS ធានាព្យាបាលសុវត្ថិភាព មានប្រសិទ្ធភាព។ ផ្គត់ផ្គង់សេវាព្យាបាលជំងឺ HIV/AIDS សមស្របជាមួយស្ថានភាពរបស់អ្នកជំងឺ។ បង្កើនការងារគ្រប់គ្រង តាមដាននិងឧបត្ថម្ភព្យាបាលជំងឺ HIV/AIDS។ បើកទូលាយបណ្តាសកម្មភាពកែលម្អគុណភាពព្យាបាលជំងឺ HIV/AIDS គួបផ្សំជាមួយប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពេទ្យ បើកទូលាយកម្រិតគ្របដណ្តបបណ្តាការធើ្វតេស្តតាមដានព្យាបាលជំងឺ HIV/AIDS ។
រួមជាមួយនោះ បង្កើនបណ្តាសកម្មភាពបង្ការ និងពិនិត្យអង្កេតមេរោគ HIV ធន់នឹងថ្នាំ តាមដាន វាយតម្លៃ និងរាំងស្កាត់បណ្តាប្រតិកម្មផលរបស់ថ្នាំ ARV ក្នុងការព្យាបាលជំងឺ HIV/AIDS ។ល៕ ប្រែសម្រួល៖ តឹងង៉ុក