25/06/2021 08:01
ក្រុមប្រតិភូការងារបានស្តាប់គណៈបញ្ជាការដ្ឋាន យោធាខេត្តរបាយការណ៍ពីលទ្ធផលអនុវត្តភារកិច្ច ០៦ ខែដើមឆ្នាំ ២០២១។ យោងតាមនោះ អង្គភាពបានជ្រួតជ្រាបផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ សេចក្តីកំណត់អំពីភារកិច្ចត្រៀមប្រយុទ្ធការងារ សុវត្ថិភាពទូទាំងភូមិសាស្ត្រ ពិសេសគឺក្នុង បណ្តាថ្ងៃបុណ្យជាតិធំៗ បណ្តាព្រឹត្តតិការណ៍សំខាន់ៗ របស់ប្រទេសជាតិ គុណភាពហ្វឹកហាត់ជូនបណ្តាមុខសញ្ញាតែងបានយកចិត្តទុកដាក់ សកម្មភាព ការងារបក្ស ការងារនយោបាយច្បាមខ្ជាប់សំណូមពរភារកិច្ច ជានិច្ចកាលយកចិត្តទុកដាក់ថែទាំ ដល់ជីវភាពស្មារតីសម្ភារជូនកងទ័ព សាមគ្គីឯកភាព រក្សាខ្ជាប់ក្រឹត្យវិន័យ អង្គភាពសុវត្ថិភាពដាច់អហំការរាល់ចំណុច ចង្អុលការចាត់តាំងប្រគល់ទទួលទ័ពសម្រេច ១០០% នៃផែនការ។
អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាខេត្តបានចេញសេចក្តីសម្រេចចិត្តជំនាញ ដឹកនាំការងារទប់ទល់ជាមួយនឹងកម្រិតអាសន្នរោគ ផ្សព្វផ្សាយ លំនឹងសតិអារម្មណ៍ កសាងប្តេជ្ញា ចិត្តជូនយោធិនគ្រប់រូប ក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ សហការផ្សព្វផ្សាយប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល ០៤ ប៉ុស្តិ៍នៅលើបណ្តាកំណាត់ផ្លូវជាតិ និងកន្លែងគម្លាត រយាល ០៣ កន្លែង។ បណ្តាស្រុក ទីក្រុងក្នុងខេត្ត បង្កើតជាច្រើនមណ្ឌលចត្តាឡីស័កប្រមូលផ្តុំ (១២ មណ្ឌលអាស្រ័យដោយកងទ័ពគ្រប់គ្រង) ចាត់តាំងទទួលពលរដ្ឋវិលត្រឡប់មកពីបរទេសតំបន់ អាសន្នរោគបាន ១៥ លើកជាមួយនឹងមនុស្ស ២.៣៨២ នាក់បានធ្វើចត្តាឡីស័ក។
ឧត្តមសេនីយ៍ត្រីង្វៀងមិញទ្រាវបានវាយតម្លៃ ខ្ពស់ពីលទ្ធផលអនុវត្តភារកិច្ចរបស់អង្គភាព។ ទន្ទឹមនឹងនោះសំណូមពរក្នុងពេលខាងមុខគប្បី បន្តរក្សាម៉ឹងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធ រៀបរយគ្រប់គ្រងក្រឹត្យវិន័យ ចាត់តាំងហ្វឹកហាត់ជូន មុខសញ្ញាធានាគុណភាពត្រួតពិនិត្យកាយឧណ្ហធាតុ រាយការណ៍សុខាភិបាលចំពោះយោធិន ដែលទៅបំពេញការងារក្រៅបន្ទាយ និងអនុវត្ត ត្រឹមត្រូវតាមអនុសាសន៍ “៥K”។ ធ្វើសេនាធិការ ជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានធានាសុវត្ថិភាពបណ្តាមណ្ឌលចត្តាឡីស័កពលរដ្ឋ មិនទុកឲ្យឆ្លងខ្វែងក្នុងមណ្ឌលចត្តាឡីស័ក ម្ចាស់ការកសាងវិធីសាស្ត្រ ត្រៀមបម្រុងបណ្តា បាតូភូតមានកើតឡើង និងវិធានការវិនិច្ឆ័យ ទាន់ពេល បង្កើនការត្រួតពិនិត្យ ពិនិត្យឡើងវិញ បណ្តាកន្លែង ត្រៀមលក្ខណៈ វិធីសាស្ត្របើកទូលាយមណ្ឌលធ្វើចត្តាឡីស័កពេលមានកើតជំងឺ៕ ប្រែសម្រួល៖ រតនា