31/12/2021 07:36
ផ្នែកសុខាភិបាលអាហ្រ្វិកខាងត្បូង Joseph Phaahla បាននិយាយថា វ៉ាក់សាំង និងការឆ្លងកូវីដម្តងរួចទៅហើយអាចជាហេតុផលនៃការស្តែងចេញរោគសញ្ញាស្រាលរបស់អូមីក្រុង។
លោករដ្ឋមន្រ្តីបានលើកឡើងថា៖ “យើងជឿថា ការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងនេះបន្ថែមពីលើភាពស៊ាំធម្មជាតិរបស់មនុស្សដែលមានទំនាក់ទំនងជាមួយមេរោគរួចហើយ ក៏កំពុងបន្ថែមការការពារផងដែរ។ នោះហើយជាមូលហេតុដែលយើងឃើញជំងឺស្រាល។”
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Michelle Groome មន្ត្រីនៅវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លងនៅអាហ្រ្វិកខាងត្បូង បាននិយាយនៅក្នុងធ្វីតធឺថា៖ “អូមីក្រុងទំនងជាស្រាលជាងកូវីដមុនៗ ដោយសារភាពស៊ាំជាមូលដ្ឋានរបស់យើងច្រើនជាងភាពសាហាវរបស់មេរោគ” ។ រោគសញ្ញាទូទៅ បំផុតរបស់កូវីដអូមីក្រុងរួមមាន៖ ហៀរសំបោរ ឈឺក្បាល អស់កម្លាំង កណ្តាស់ និងឈឺបំពង់ក។ នេះគឺស្រដៀងគ្នាទៅនឹងកូវីដពីមុន។
ដូចគ្នានេះដែរ របាយការណ៍ជាច្រើនពីចក្រភពអង់គ្លេសណែនាំថា អ្នកជំងឺដែលមានការឆ្លងមេរោគកូវីដអូមីក្រុង មានលក្ខណៈឈឺបំពង់ក ខុសពីការឈឺបំពង់ករបស់កូវីដពីមុនៗ៕
ប្រភពសុខភាពសម្រាប់គ្រួសារ
ដើមត្រថុក(ឬតាថុក) គុណប្រយោជន៍ និងរបៀបប្រើប្រាស់ជាថ្នាំពិសេស
ជាថ្នាំពិសេសម្យ៉ាងក្នុងវេជ្ជសាស្រ្តបុរាណ មានឥទ្ធិពលឧបត្ថម្ភព្យាបាលជំងឺយ៉ាងច្រើន។ ក្នុងនោះលេចធ្លោ និងបានដឹងច្រើនបំផុតគឺគុណប្រយោជន៍ព្យាបាលជំងឺសន្លាក់ឆ្អឹងដៃជើង។
ចំណែកដែលប្រើប្រាស់ និងរបៀបច្នៃ៖ ជាមួយប្រភេទឈើនេះ ចំណែកដែលបានប្រើប្រាស់សម្រាប់ធ្វើថ្នាំនោះគឺឫស ដើម និងមើម។ របៀបច្នៃធ្វើជាថ្នាំពីដើមត្រថុក យ៉ាងងាយស្រួល ឆ្លងកាត់បណ្ដាជំហានដូចខាងក្រោម៖
ប្រមូលផលរួចយកទៅលាងឱ្យជ្រះ ហើយហាន់ឱ្យតូចៗ។ យកទៅហាលឱ្យស្ងួតឬក៏លីង ឱ្យឡើងសម្បុរលឿង រួចដាក់ចូលក្នុងកញ្ចប់នីឡុងដើម្បីរក្សាទុក និងប្រើជាបណ្ដើរៗ។ មិត្តអាចប្រើប្រាស់ប្រភេទថ្នាំនេះទាំងក្នុងលក្ខណៈដើមនៅស្រស់ និងប្រភេទស្ងួត។ បើសិនប្រើប្រាស់ក្នុងលក្ខណៈស្រស់ គួរកាត់ឫសតូចចោលខ្លះ បំបាត់ចោលស្លឹកចាស់ស្ងួត ចោលចំណែកខាងចុងផ្កា និងផ្លែ។
របៀបប្រើប្រាស់ដើមត្រថុកសម្រាប់ព្យាបាលជំងឺ
ឈឺចុកចាប់សន្លាក់ឆ្អឹងដៃ ជើង៖ យកដើមត្រថុក ៥០ ក្រាមដណ្ដាំជាមួយទឹកចំនួន ១ លីត្រ។ ផឹកក្នុងមួយថ្ងៃមួយកញ្ចប់។ បែងផឹកជា ២ ដងក្នុងមួយថ្ងៃ ផឹកក្នុងរយៈពេលជាច្រើនថ្ងៃ ជំងឺនឹងជាសះស្បើយ។
ឧបត្ថម្ភព្យាបាលជំងឺសរសៃប្រសាទ៖ ផឹកទឹកដណ្ដាំពីដើមត្រថុករៀងរាល់ថ្ងៃ អាចឃើញប្រសិទ្ធភាពកាត់បន្ថយការឈឺសរសៃប្រសាទជាបន្ទាន់។
ក្រៅពីការប្រើប្រាស់របៀបធ្វើថ្នាំខាងលើ មិត្តក៏អាចអនុវត្តដោយរបៀបយកដើមត្រថុកត្រាំជាមួយស្រា។ ល្អបំផុតមិត្តគួរត្រាំពីរយៈពេល ៦ ខែឡើងទៅដើម្បីឱ្យបណ្ដាជាតិបំប៉នរបស់ដើមថ្នាំចេញអស់ជាតិជ្រាបទៅក្នុងស្រា រួចយកស្រាពិសា ១ កែវប្រមាណពី ២៥‑៣០ មីលីលីត្រនៅមុនពេលបាយរៀងរាល់ថ្ងៃនឹងឃើញប្រសិទ្ធភាពភ្លាម៕
ប្រភព៖ ឱសថសាស្រ្តបុរាណវៀតណាម