01/06/2021 07:59
ព្រះអាចារ្យបង្រៀន សមណសិស្ស និងប្អូនសិស្សានុសិស្សថតរូបអនុស្សាវរីយ៍។
ព្រះតេជគុណ ថាច់យិន ព្រះចៅអធិការវត្តបន្ទាយប្រជុំពល(បន្ទាយក្រ)បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សម កាល វត្តតែបម្រុង តុតាំង កៅអី ដើម្បីទទួលប្អូនៗចូលរៀនភាសា ខ្មែរ។ ដោយអាស្រ័យមានការត្រៀមបម្រុងបានល្អការទទួលប្អូនៗចូលរៀន ម៉្លោះហើយឆ្នាំណាក៏មានសិស្សរាប់រយរូបចូលរៀនភាសាខ្មែរពីថ្នាក់ ទី ១ ដល់ថ្នាក់ទី ៤។ ប្រការនោះ បញ្ជាក់ឱ្យឃើញពី ការរួមចំណែក ជួយឱ្យប្អូនៗចេះអាន ចេះសរសេរភា សាខ្មែរកាន់តែច្រើន។ ទន្ទឹមនឹងនោះ អប់រំប្អូនៗ ឱ្យរស់នៅមានសីលធម៌ល្អពេលមានវ័យវឌ្ឍនាការ។ ឆ្នាំនេះ វត្តត្រៀមបម្រុងបើកពី ៣-៤ ថ្នាក់ ដោយមានសិស្សប្រមាណ ១៦០ រូបចូលរៀន។
ម៉ោងរៀនថ្នាក់ពុទ្ធិកធ្យមសិក្សារបស់សមណសិស្ស-សិស្សនៅវត្តបន្ទាយក្រ។
ប្អូនៗចូលរៀននៅក្នុងវត្ត បានលៃលកពេលរៀន ក្នុងមួយពេល (ពី ១២០- ១៥០ នាទី)ក្នុងមួយ ថ្ងៃ។ ព្រះតេជគុណ ថាច់ឡាង ព្រះអាចារ្យបង្រៀន វត្តបន្ទាយប្រជុំពល(បន្ទាយក្រ)មានថេរដីកាឱ្យដឹងថា៖ ប្អូនៗចូលរៀនមានអាយុមិនស្មើគ្នា ម៉្លោះហើយគ្រូបង្រៀនក៏ជួបការលំបាកក្នុងការលៃលកបង្រៀនឱ្យបានសមស្របអំពីភាសាខ្មែរ។ ទោះជាដូច្នោះក៏ដោយគ្រូបង្រៀនជាច្រើននៅតែខិតខំអស់ពីសមត្ថភាពក្នុងការបង្ហាត់បង្រៀន ចំណេះដឹងជូនប្អូនៗដោយបំណងជួយឱ្យប្អូនៗ ចេះអាន ចេះសរសេរភាសាខ្មែរ។
ទន្ទឹមនឹងការបើកសាលាបង្រៀនថ្នាក់វិជ្ជាខេមរភាសា វត្តបន្ទាយប្រជុំពល(បន្ទាយក្រ) នៅទាំងបើកបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដើម្បីឆ្លើយតបតម្រូវការសិក្សារបស់ព្រះសង្ឃ សិស្សា នុសិស្សខ្មែរទៀតផង។ ឆ្នាំនេះ វត្តបើកថ្នាក់ពុទ្ធិក មធ្យមសិក្សាបឋមភូមិ ២ ថ្នាក់ (ថ្នាក់ពុទ្ធិកមធ្យម សិក្សាបឋមភូមិឆ្នាំទី ១ មានសមសិស្ស- សិស្ស ៣១អង្គ- រូបនិង ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ២ មានសមណសិស្ស-សិស្ស ១២ អង្គ-រូប)។
ព្រះអាចារ្យបង្រៀន ថាច់ឡាង កំពុងណែនាំសិស្សសរសេរអក្សរខ្មែរ។
ប្អូនសឺនធីង៉ុកយីម នៅភូមិបន្ទាយក្រ ឃុំហាម យ៉ាង ជាសិស្សទី ៩ សាលាអនុវិទ្យាល័យហាម យ៉ាងក៏បម្រុងពេលចូលរៀនក្នុងរដូវវិស្សមកាល នេះដែរ។ ឆ្នាំនេះ ប្អូនបន្តរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ ។ ប្អូនសឺនធីង៉ុកយីមបានឱ្យដឹងថា៖ បណ្ដាឆ្នាំកន្លង ឱ្យតែដល់រដូវវិស្សមកាលប្អូនតែងចុះឈ្មោះចូលរៀននៅវត្ត ព្រោះប្អូន យល់ឃើញថា រៀនសូត្រនៅក្នុងវត្តមិនត្រឹមទទួល បានការអប់រំទ្រឹស្តីព្រះពុទ្ធសាសនាហើយនៅទាំង ដឹងពីប្រពៃណីល្អល្អះរបស់ជនរួមជាតិខ្មែរដែល ចាស់បុរាណបានបន្សល់ទុកមក។
ឆ្នាំសិក្សាកន្លង វត្តបន្ទាយប្រជុំពល(បន្ទាយ ក្រ)បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកជ្រើសធ្វើមណ្ឌលចាត់តាំងប្រឡងរួមបញ្ចប់ ឆ្នាំសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១។ ប្រការនេះកាន់តែជួយឱ្យព្រះចៅអធិការ គណៈអារាមាភិបាលចាត់ជាកិត្តិយសសម្រាប់វត្ត ជួយឱ្យវត្តរក្សាបានការបើកសាលានិងមានទិស ដៅខិតខំជាងទៀត ដើម្បីរួមចំណែកក្នុងបុព្វហេតុ បណ្តុះបណ្តាលធនធានមនុស្ស បញ្ញវន្តក្នុងជន រួមជាតិខ្មែរ៕
( ថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១)
អត្ថបទ-រូបថត៖ សម្បត្តិ