12/09/2023 09:29
នៅក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក វត្តមិនត្រឹមតែជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនា វប្បធម៌អប់រំរបស់ជនរួមជាតិខ្មែរនៅក្នុងភូមិស្រុកប៉ុណ្ណោះឡើយ នៅទាំងជាមូលដ្ឋានធ្វើសកម្មភាពសម្ងាត់ ជាកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍។ សមមិត្តជាច្រើនបានវត្តចិញ្ចឹម លាក់បំពួនដូចជា៖ ឡឹមភូ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំ លោកគ្រូមហាសឺនថុង អតីតអនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ ថាច់ហែន អតីតអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ រួមជាមួយបណ្ដាសមមិត្តដែលជាថ្នាក់ដឹកនាំស្រុក ខេត្តបណ្ដាសម័យកាល។
ព្រះវិហារវត្តតារ៉ម ទីសម្ងាត់លាក់បំពួនកម្មាភិបាល។
ក្នុងសម័យតស៊ូ នៅទីនេះផ្ដើមឡើងចលនាតស៊ូនយោបាយ និងរួមវិភាគទានទ្រព្យសម្បត្តិយ៉ាងច្រើនសម្រាប់បដិវត្តន៍។ ព្រះសង្ឃជាច្រើនអង្គក្រោយពេលលាចាកផ្នួសចេញទៅធ្វើ បដិវត្តន៍ និងបានពលីជីវិតដោយភាពអង់អាចដូចជា៖ ថាច់កឹង ថាច់យ៉ាន ថាច់យ៉ាំង ថាច់ឃីវ ថាច់ឥន្ទ។ល។ កន្លែងដែលវត្តធ្លាប់បានចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍ មកទល់ពេលនេះនៅតែរក្សាទុកជាភ័ស្តុតាង ជាស្លាកស្នាមសម្រាប់អប់រំអំពីប្រពៃណីតស៊ូដល់បណ្ដាអ្នកទាំងឡាយណាដែលបានមកទស្សនាវត្តនេះ។ កត់សម្គាល់ពីគុណបំណាចទាំងនោះ កាលពីថ្ងៃទី១១/១២/២០០៩ គណៈកម្មាធិការប្រជាជនខេត្ត បានចេញសេចក្ដីសម្រេចលេខ ២២៥៧/QĐ-UBND ទទួលស្គាល់វត្តតារ៉មជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។
ដើម្បីបន្តប្រពៃណីល្អល្អះនោះ ក្រោយពេលប្រទេសជាតិបានរំដោះទាំងស្រុង ព្រះចៅអធិការគ្រប់ជំនាន់តែងចលនាកសាងវត្តអារាមក្លាយជាមជ្ឈមណ្ឌលសាមគ្គីនៃបណ្ដាជនជាតិយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន វត្តរក្សាល្អសកម្មភាពទម្រង់ក្លឹប “អប់រំ ទាក់ទាញមុខសញ្ញានៅនឹងមូលដ្ឋានសាសនា” ផ្សព្វផ្សាយ គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋកាន់តែស៊ីជម្រៅ ជនរួមជាតិខ្មែរនៅទៅទីនោះជ្រោងខ្ពស់ការប្រតិបត្តិច្បាប់ ចូលរួមអនុវត្តបណ្ដាចលនាបដិវត្តន៍មូលដ្ឋាន។
ព្រះតេជគុណ ថាច់ង៉ុកម៉ិន ព្រះចៅអធិការវត្តតាមរ៉ម មានថេរដីកាឱ្យដឹងថា៖ ស្នងបន្តស្នាព្រះហស្ដ ស្នាដៃព្រះចៅអធិការ គណៈអារាមាភិបាលជំនាន់មុន វត្តតែងរក្សា និងពង្រីកបានល្អស្នាព្រះហស្ដ ស្នាដៃទាំងនោះ។ ជាក់ស្ដែង វត្តមិនត្រឹមតែចាត់តាំងបណ្ដាថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ពុទ្ធិកសិក្សាឱ្យព្រះសង្ឃ កូនចៅខ្មែរបានរៀនសូត្រឡើយ នៅទាំងបង្កើនការអប់រំអត្តចរិត សីលធម៌ របៀបរស់នៅល្អប្រពៃដើម្បីឱ្យអ្នកជំនាន់ក្រោយមានស្មារតីយល់ដឹង ក្នុងការរក្សា និងពង្រីកល្អបណ្ដាតម្លៃប្រពៃណី និងអត្តសញ្ញាណវប្បធម៌ជាតិ។ ចលនាពុទ្ធបរស័ទរួមកម្លាំងបរិច្ចាគដី ទ្រព្យសម្បត្តិដើម្បីកសាងជនបទថ្មី។
លោកតឹ្រងវ៉ាំងក្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវ បានឱ្យដឹងថា៖ ក្នុងសម័យតស៊ូវត្តបានរួមវិភាគទានធ្វើសកម្មភាពបដិវត្តន៍ ក្នុងសម័យសន្តិភាពវត្តមានការរួមវិភាគទានធំធេងសម្រាប់ចលនាកសាងមាតុភូមិ ពោលគឺកសាងជនបទថ្មី។ ក្រៅពីនោះ វត្តតែងរក្សាបានល្អបណ្ដាសកម្មភាពវប្បធម៌ អប់រំ ពង្រីកល្អបណ្ដាតម្លៃដែលចាស់ទុំបានបន្សល់ទុក ធ្វើឱ្យតម្លៃប្រពៃណីសាមគ្គីរវាងបណ្ដាជនជាតិដក់ជាប់ដួងចិត្តប្រជាជនជានិច្ច៕
អត្ថបទ-រូបថត៖ សម្បត្តិ