01/04/2022 10:24
១. ទទួលទានសាច់នៅពេលព្រឹក៖ ក្នុងចំណោមអាហារទាំងបីពេល អាហារពេលព្រឹក គឺសំខាន់បំផុតជាពិសេសនៅពេលអ្នកកំពុងព្យាយាមសម្រកទម្ងន់ ឬបង្កើនទំហំនៃសាច់ដុំ។ ដូចដែលបានដឹងរួចមកហើយថារាងកាយជួសជុលខ្លួនឯងនៅពេលយប់ ហេតុនេះវាត្រូវការថាមពលច្រើននៅព្រឹកបន្ទាប់។ ការជ្រើសរើសទទួលទានអាហារពេលព្រឹកដែលមានផ្ទុកសម្បូរទៅដោយ ប្រូតេអ៊ីននឹងផ្ដល់ឱ្យសាច់ដុំនូវអាស៊ីតអាមីណូសំខាន់ៗជួយពន្លឿនការជាសះស្បើយដែលបន្សល់ទុកពីការហាត់ប្រាណ។
២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់៖ ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមូល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡាដែលមានផ្ទុកសម្បូរ ទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ។
៣. គេងឱ្យបានច្រើនគ្រប់គ្រាន់៖ ខណៈពេលគេងរាងកាយអាចសំយោគប្រូតេអ៊ីនបានយ៉ាងប្រសើរ។ ហើយការសំយោគប្រូតេអ៊ីនជាអ្វីមួយដែលសាច់ដុំត្រូវការបំផុត។ ចូរគេងឱ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។ ពេលយប់គឺជាពេលដែលរាងកាយចាប់ផ្តើមការជួសជុល ដូចនេះ ប្រសិនបើគេងមិនបានគ្រប់ទេនោះ រាងកាយនឹងគ្មានពេលជួសជុលទេ៕