20/09/2022 09:04
នរណាក៏ដឹងថា ជក់បារីញាំញីដល់សុខភាព។ បើទុកជាដូច្នោះក៏ដោយ អត្រាអ្នកជក់បារីកំពុងមាននិន្នាការកើនឡើង ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ មានមូលហេតុខុសប្លែកជាច្រើន ប៉ុន្តែភាគច្រើនគឺអាស្រ័យយល់ដឹងដោយរបៀបជាក់ស្ដែងគឺយល់ដឹងពីឥទ្ធិពលអាក្រក់នៃផ្សែងបារីនៅអន់ខ្សោយ យល់ដឹងមិនទាន់បានគ្រប់គ្រាន់។ ប្រការនេះ ផ្ដើមចេញពីការខ្វះបណ្ដាវិធានការផ្សព្វផ្សាយ អប់រំស្ដីពីបារី និងការឥទ្ធិពលអាក្រក់នៃបារីចំពោះសុខភាពមនុស្ស។
តាមការវិភាគបានឱ្យឃើញថា ផ្សែងបារីផ្ទុកជាតិគីមីជាង ៤.០០០ ប្រភេទ ក្នុងនោះ មានជាតិគីមីជាច្រើនជាមូលហេតុបង្កមហារីក គ្រោះថ្នាក់បំផុតគឺជាតិម្រ័ក្សណ៍ nicotin ជាតិបង្កញៀន។ល។ ក្រៅពីនោះ ក្នុងផ្សែងបារី នៅទាំងមានជាតិសណ្ដំដុំពក សណ្ដំបង្កការរលាកជ្រាបមេរោគផ្លូវដកដ្ហើម បង្ករបួសក្នុងប្រអប់សរសៃឈាម។
ពេលជក់បារី ផ្សែងបារី ឆ្លងតាមសួតជ្រាបទៅក្នុងឈាម ដក់ជាប់ជាយូរថ្ងៃក្លាយជាលក្ខណៈ និងមូលហេតុបង្កទៅជាជំងឺច្រើនយ៉ាងដូចខាងក្រោម។
-ជំងឺសរសៃបេះដូង៖ មានតួនាទីចម្បងក្នុងបណ្ដាជំងឺអាស្រ័យផ្សែងបារីបង្កឡើង។ វាបង្កជាស្រទាប់ជ្រាំង របួសដល់ប្រអប់សរសៃ បង្កឲ្យស្ទះសរសៃឈាម បង្កឲ្យឈឺចុកដៃជើង រញ្ជួយឈាមទងបេះដូង ចេញឈាមខួរក្បាល បន្ថយការចងចាំ បន្ថយភាពឈ្លាសវៃ និងសមត្ថភាពរៀនសូត្រ។ល។
- ជំងឺមហារីក៖ សំខាន់គឺមហារីកទងសួត មហារីកបំពង់ក មាត់ បំពង់អាហារ (ជក់បារីច្រើនគួបផ្សំនឹងផឹកស្រា បាតុភាពមហារីកបំពង់កយ៉ាងខ្ពស់) មហារីកពោះវៀន។ល។ ចំពោះអ្នកជក់បារី ជំងឺមហារីកងាយកើតមានជាងអ្នកមិនជក់បារី។
-ជំងឺផ្លូវដកដង្ហើម៖ ជំងឺផ្លូវដកដង្ហើមរ៉ាំរ៉ៃ ស្ទះខ្យល់ រលាកទងសួតរ៉ាំរ៉ៃ។ ជាពិសេស ចំពោះអ្នកជក់បារី នៅទាំងបង្កការកខ្វក់ខ្យល់អាកាស និងឥទ្ធិពលដល់បរិស្ថាន បណ្ដាអ្នកជុំវិញហឺតក្លិនផ្សែងបារីក៏ត្រូវជ្រាបពុល គ្រោះថ្នាក់បំផុតគឺចំពោះកុមារ។
-ជំងឺធ្មេញ និងអញ្ចាញធ្មេញ៖ រលាករលែង កំបោរធ្មេញ បណ្ដាស្រទាប់ជាប់តាមធ្មេញធ្វើឱ្យធ្មេញងាយត្រូវកជាតិខ្ទុះ ងាយជ្រុះតាមធម្មតា។
-បណ្ដាជំងឺដទៃទៀត៖ បង្កើនបាតុភាពខ្សោយឆ្អឹង បង្កការឈឺចុកចាប់រាងកាយ ពិបាកដេក និងកម្លាំងកាយថមថយអាស្រ័យខ្វះជាតិអុកស៊ីហ្សែនប្រចាំកាយ។
-ចំពោះបុរសភេទ៖ បរិមាណភាព និងគុណភាពទឹកកាមថយចុះ ងាយបណ្ដាលឱ្យគ្មានកូន។
-ចំពោះនារីភេទ និងគភ៌៖ បង្កើនបាតុភាពមហារីកស្បូន ឈាមរដូវមកមិនទៀងទាត់ មហារីកដោះ គភ៌ប្រែប្រួល។ បាតុភាពត្រូវខ្វះទម្ងន់នឹងខ្ពស់ជាង ២ ដងប្រៀបជាមួយអ្នកមិនជក់បារី។
-ចំពោះកុមារ៖ ងាយកើតមានជំងឺក្រិនឆ្អឹង បញ្ញារីកចម្រើនយឺត ខ្វះអាហារូបត្ថម្ភ។ រាងកាយនឹងផ្ដុំជាតិពុល លើកលែងមូលហេតុ និងលក្ខណៈបណ្ដាជំងឺដូចបានពោលខាងលើ។ បើសិនឈប់ជក់បារីមុនអាយុ ៥០ ឆ្នាំ នឹងបន្ថយបាន ៥០%បាតុភាពស្លាប់មុនអាយុ ៦៥ ឆ្នាំ បន្ថយ ៥០%បាតុភាពស្លាប់អាស្រ័យជំងឺសរសៃបេះដូងក្រោយពេលឈប់ជក់បារីបាន ១ ឆ្នាំ បន្ថយ ៥០% បាតុភាពកើតជំងឺមហារីក្រោយពេលឈប់ជក់បារីរយៈពេល ១០ ឆ្នាំ។
ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” កសាងភូមិវប្បធម៌ សុខភាពមនុស្សជាតម្រូវការយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តថែទាំ និងការពារសុខភាពប្រជាជនកំពុងបានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងប្រជាជនគាំទ្រដោយសុទ្ធចិត្ត។ ក្នុងនោះ ការងារបង្ការ ទប់ស្កាត់ឥទ្ធិពលពីបារី ដើម្បីសុខភាពសហគមន៍ ដើម្បីអនាគតកូនៗរបស់យើងរាល់គ្នា គួរនិយាយថាទេ ជាមួយបារី៕
ប្រែសម្រួល៖ ថាច់សម្បត្តិ