03/03/2023 08:17
តាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដាវហុងឡាង ស្ថានភាពខ្វះថ្នាំ ឧបករណ៍សុខាភិបាលនៅតាមបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺបានដោះស្រាយសន្សឹមៗ។
របាយការណ៍នៅក្នុងពិធីធ្វើការជាមួយអនុប្រធានប្រចាំការរដ្ឋសភា ត្រឹងថាញ់ម៉ឹង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដាវហុងឡាង បានសង្កត់ធ្ងន់ថា៖ ការងារកសាងបែបបទបន្តបានយកចិត្តទុកដាក់ និងសន្សឹមៗសម្រេចជាសារវន្ត ក្នុងនោះមានគោលនយោបាយ ទិសដៅសំខាន់ជាច្រើន ក្នុងការពង្រីកផ្នែកសុខាភិបាល។
ជាពិសេស ក្រសួងសុខាភិបាលបានកសាង ធ្វើសេនាធិការជូនរដ្ឋសភាអនុម័តឆ្លងច្បាប់ពិនិត្យ ព្យាបាលជំងឺដែលបានកែប្រែ។ រដ្ឋសភាបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៨០/២០២៣/QH15 ស្តីពីបន្តអនុវត្តគោលនយោបាយមួយចំនួនក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងប្រើប្រាស់លិខិតចុះឈ្មោះផ្សព្វផ្សាយឲ្យប្រើប្រាស់ថ្នាំជាទូទៅ វត្ថុធាតុដើមផលិតថ្នាំអស់មានសុពលភាពចាប់តាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។ រដ្ឋាភិបាលបានផ្តល់សច្ចាប័នអនុក្រឹត្យលេខ ៩៥/NĐ-CP ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កំណត់សមត្ថកិច្ច ភារកិច្ច សិទ្ធិអំណាច និងអង្គការចាត់តាំងរបស់ក្រសួងសុខាភិបាល សេចក្តីសម្រេចចិត្តលេខ ១៤៤/NQ-CP ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពីការធានាថ្នាំ ឧបករណ៍សុខាភិបាល និងទូទាត់ប្រាក់ចំណាយក្នុងការពិនិត្យ ព្យាបាលជំងឺតាមរយៈគាំពារសុខាភិបាល។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលបានចង្អុលការប្រមូលផ្តុំជំរុញសន្ទុះការផ្តល់ថ្មី អន្លាយពេលលិខិតចុះឈ្មោះផ្សព្វផ្សាយឲ្យប្រើប្រាស់ថ្នាំជាទូទៅ ឧបករណ៍សុខាភិបាល។
ក្នុងឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានប្រកាសផ្សាយសារបណ្ណមុខថ្នាំ ១០.៤៨៤ ប្រភេទ វ៉ាក់សាំង ផលិតផលថ្នាំ វត្ថុធាតុដើមផលិតថ្នាំអស់សុពលភាពដែលបានចុះឈ្មោះផ្សព្វផ្សាយឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២២ បានបន្តឲ្យប្រើប្រាស់លិខិតចុះឈ្មោះផ្សព្វផ្សាយបានផ្តល់ជូន អន្លាយពេលឲ្យមុខថ្នាំ វត្ថុធាតុផលិតថ្នាំថ្មី ២.៨៧៥ ប្រភេទ ។
អំពីឧករណ៍ ក្រសួងសុខាភិបាលបានទទួល វិនិច្ឆ័យ និងប្រកាសជាសាធារណៈ ផ្តល់លិខិតអនុញ្ញាត ផ្តល់លេខឲ្យប្រើប្រាស់៖ ៣០.២១៦ សំណុំលិខិតចំពោះឧបករណ៍សុខាភិបាលប្រភេទ A ១២.៧១១ សំណុំលិខិតចំពោះឧបករណ៍សុខាភិបាលប្រភេទ B ១.២០៨ សំណុំលិខិតចំពោះឧបករណ៍សុខាភិបាលប្រភេទ C, D និង ២៧៨ លិខិតអនុញ្ញាតឲ្យនាំចូលពីបរទេសតាមមាត្រាទី ៤៨ អនុក្រឹត្យលេខ ៩៨/២០២១/NĐ-CP។
ក្នុងឆ្នាំ ២០២៣ ផ្នែកសុខាភិបាលផ្ដុំកម្លាំងអនុវត្តសម្រេចជាសារវន្តក្រឹត្យច្បាប់ បែបបទ បណ្តាគម្រោងការច្បាប់។ នៅចំពោះមុខ គឺកសាង និងផ្សព្វផ្សាយប្រព័ន្ធលិខិតណែនាំច្បាប់ពិនិត្យ ព្យាបាលជំងឺដែលបានកែប្រែទើបបានរដ្ឋសភាចេញផ្សាយ។ បន្តកែប្រែច្បាប់ស្ដីពីឱសថ ច្បាប់ស្ដីពីចំនួនប្រជាជន ច្បាប់ស្ដីពីគាំពារសុខាភិបាល ច្បាប់ស្ដីពីបង្ការជំងឺ ច្បាប់ស្ដីពីឧបករណ៍សុខាភិបាល។ល។ សហការជាមួយក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការ និងវិនិយោគកែប្រែច្បាប់ស្ដីពីតម្លៃ ច្បាប់ស្ដីពីការតថ្លៃ ពិសេសគឺបណ្តាខ្លឹមសារដែលពាក់ព័ន្ធដល់វិស័យសុខាភិបាល៕
តាមសុខភាព និងជីវភាព