11/06/2021 08:26
ស្រុកបង្កើតបាន ១៨ ក្រុមនៅរាល់អង្គការសម្ព័ន្ធយុវជនឃុំ ទីប្រជុំជន និងសាខាសម្ព័ន្ធយុវជននគរបាលស្រុក។ ក្រុមទាំងនោះបានទៅគ្រប់ច្រកល្ហក និងផ្ទះនីមួយៗដើម្បីផ្សព្វ ផ្សាយអំពីបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បណ្ដាសារាចរ សារលិខិតចង្អុលការរបស់បណ្ដាថ្នាក់ បំផុតគឺសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ដីពីការប្រញាប់អនុវត្តបណ្ដាវិធានការចាំបាច់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ ចាត់តាំងបណ្ដាកន្លែងត្រួតពិនិត្យស្ទង់កាយឧណ្ហធាតុ របាយការណ៍សុខាភិបាលនៅបណ្ដាកំពង់នាវា កន្លែងធ្វើការនៃបណ្ដាមណ្ឌលគ្រប់គ្រងរដ្ឋបាលបណ្ដាឃុំ ទីប្រជុំជន តាមផ្លូវច្រកពីបណ្ដាកន្លែងផ្សេងចូលមកកាន់ភូមិសាស្រ្ត អនុវត្តការចុះកិច្ចសន្យាចំពោះបណ្ដាគ្រួសារធ្វើអាជីវកម្មក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ចាត់តាំងជូនរបាំងមុខ ឯកសារ។ ទន្ទឹមនឹងនោះ ក្រុមទាំងនេះបានប្រើឧគ្ឃោសនសព្ទចល័តទៅគ្រប់ច្រកល្ហក និងកន្លែងដែលមានប្រជាជនស្នាក់នៅច្រើន បណ្ដាតំបន់ផ្សារ តំបន់ទេសចរណ៍នៅលើភូមិសាស្រ្ត ព្រមទាំងទៅដល់គ្រួសារនីមួយៗផ្សព្វផ្សាយអំពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩៕
កងកម្លាំងកំពុងស្ទង់កាយឧណ្ហធាតុឲ្យប្រជាជន។ ខាក់លឿង-ថាច់ហ្វាង