08/07/2022 08:43
ថ្មីៗនេះ ឡេអាញ់ គឺជាសមាជិកាម្នាក់ របស់អង្គភាពស្រុកចូវថាញ់ចូលរួមពិធីប្រឡងចម្រៀងផ្កាក្ងោកក្រហមរបស់ខេត្តត្រាវិញលើកទី ១៧ ឆ្នាំ ២០២២ជាមួយនឹង ឈុតសម្ដែងទោល មានចំណងជើងថា “ក្តីប្រាថ្នារបស់យុវវ័យ” របស់អ្នកនិពន្ធ ឌឹកភូ។
ប្អូនស៊ើងហាឡេអាញ់។ រូបថត៖ គីមតឺយ
ប្អូនឡេអាញ់បានចែករំលែកថា៖ នេះជាលើកដំបូងដែលប្អូនចូលរួមប្រឡងថ្នាក់ខេត្ត ម្ល៉ោះហើយប្អូនមានការបារម្ភខ្លះដែរ ប៉ុន្តែដោយបានការជំរុញទឹកចិត្ត គាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិបានជួយឲ្យប្អូនមានអារម្មណ៍នឹងនរ ជឿជាក់លើខ្លួនឯងដើម្បីអនុវត្តសម្រេចការប្រឡងរបស់ខ្លួន។ ឆ្លងតាមរយៈពិធីប្រឡង ជួយឲ្យប្អូនបានរៀនសូត្របន្ថែមនូវប្រការមានប្រយោជន៍ជាច្រើនក្នុងការ ជួបជុំ ផ្តោះប្តូរជាមួយមិត្តភក្តិ ម្ល៉ោះហើយប្អូនមានអារម្មណ៍រីករាយខ្លាំងណាស់។
អ្នកគ្រូ ថាច់ធីហុងហាញ់ គ្រូបង្រៀនសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកចូវថាញ់បានឲ្យដឹងថា៖ ក្រៅពីស្នាដៃរៀនសូត្របានពូកែ ០៧ ឆ្នាំបន្តបន្ទាប់ ហើយមានតួនាទីជាអនុប្រធានថ្នាក់ ប្អូនឡេអាញ់មិនត្រឹមតែចូលចិត្តច្រៀងរាំឡើយនៅទាំងចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនាផ្សេងៗ ដូចជា៖ ពិធីប្រឡង “កុមារផ្សព្វផ្សាយ ឧទ្ទេសនាម និទានរឿងសៀវភៅពុម្ព”។ ពិធីប្រឡង “សៀវភៅសរសេរជ្រះ អក្សរស្អាត”។ ពិធីប្រឡង Olympic ភាសាអង់គ្លេស តាមប្រព័ន្ធអ៊ីនធើណែត និងពិធីប្រឡងសិស្សពូកែភាសាអង់គ្លេស។ល។ ប្អូនស៊ើងហាឡេអាញ់ជាសិស្សរវៀសរវៃ ស្ម័គ្រចិត្តចូលរួមបណ្តាសកម្មភាពរបស់ក្រុម ស្រុះស្រួលជាមួយមិត្តភក្តិ ឧស្សាហ៍ព្យាយាម ចេះគោរពជីដូនជីតា ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ។
លទ្ធផលពិធីប្រឡង អង្គភាពស្រុកចូវថាញ់ទទួលបានរង្វាន់(បេ) របស់កម្មវិធីហើយនេះក៏ជាអំណោយដែលប្អូនឡេអាញ់ និងមិត្តភក្តិផ្ញើជូនដល់លោកគ្រូ អ្នកគ្រូ ញាតិសន្តាន និងមិត្តភក្តិ។ សង្ឃឹមថាក្នុងបណ្តាឆ្នាំសិក្សាតទៅមុខទៀត ស៊ើងហាឡេអាញ់នឹងខិតខំជាងនោះទៀត សកម្មចូលរួមបណ្តាចលនារបស់ថ្នាក់ របស់សាលា និងតែងធ្វើជាគំរូភ្លឺស្វាងសម្រាប់មិត្តភក្តិរៀនសូត្រតាម៕
ប្រែសម្រួល៖ តឹងង៉ុក